Home តារាជាតិ កំពុងតែថត ស្រីខ្ញុង សន្លប់បាត់ស្មារតីរហូតចូលមន្ទីរពេទ្យ

កំពុងតែថត ស្រីខ្ញុង សន្លប់បាត់ស្មារតីរហូតចូលមន្ទីរពេទ្យ

72
0

កំពុងតែថតរឿងខ្លីសុខៗ ស្រីខ្ញុង ស្រាប់តែបាត់មាត់បាត់កសន្លប់បាត់ស្មារតីធ្វើឱ្យតួសម្តែងក្នុងក្រុមរត់ចែកជើងគ្នាជួយសម្រួលដល់តារាកំប្លែងរូបនេះឱ្យដឹងខ្លួនឡើយវិញ។ ជាមួយនឹងវីដេអូនេះមតិមួយចំនួនបានចោទប្រកាន់ថាជាការសម្តែងរបស់ ស្រីខ្ញុង ខណៈមិត្តរួមការសម្តែងរបស់ ស្រីខ្ញុង បានបង្ហោះវីដេអូមួយទៀតបង្ហាញថានាងនៅមន្ទីរពេទ្យព្យួសេរ៉ូម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-BEAKWELBp-xNnf9UTe4oKkSWs2tWnA50PMRNfGq2wUTTAwPB78Dxe3KLp-KIeZIqZr6QQXAIlsp9DbIcLdC1UlxOgAx-nwAQAHmELo9yL6uvl9twd0mim6xDigSMBzfmQbXbwAV9iGHSpc2VfJlDpOzdLitQK8JfgIwy76Frd_SjlDHeVc144dPmdQ/s737/image_2026-08-27_09-45-19.png
ថ្មីៗនេះនៅលើបណ្តាញសង្គមមានគណនីទិកតុកមួយបានបង្ហោះវីដេអូដោយបញ្ជាក់ពីការតក់ស្លុតរបស់ខ្លួនដែលជួបប្រទះលើកទី១កំពុងតែថតតួសម្តែងសន្លប់។ តាមរយៈការបង្ហោះនេះគេបានឃើញ ស្រីខ្ញុង ស្ថិតក្នុងសភាពសន្លប់សន្លិនមានទាំងអ្នកជួយប្របាច់ មានទាំងអ្នកបក់ឱ្យមានខ្យល់ និងបានហៅនាងឱ្យដឹងខ្លួនឡើងវិញ។ ទោះបីជាមានការជួយសម្រួលពីអ្នកសម្តែងដទៃទៀតប៉ុន្តែគេមិនបានឃើញ ស្រីខ្ញុង ឆ្លើយតបឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjMea7IVlHNZFPuVILc3Fw1cn4e-zVLpLaMhf-6Ecba4OJhSk9Suw-CQUkCPg5FUcASmgvmNErdemA1__uB011yfyBKyhp6TdGjN-_n_4ytpLwkKA4R20USrjblJ9otXJq5g9-9HjEqsWbKg2OOvUsXVDuSjxgmhV_d4JEMRsfoitNm58NMi1IHQ2-Zo/s1710/image_2026-08-27_09-45-20%20(2).png
ការសន្លប់របស់ ស្រីខ្ញុង ក្នុងពេលដែលកំពុងថតទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមខ្លះបានចោទប្រកាន់តារាកំប្លែងរូបនេះថាសម្តែង ចំណែកឯមតិខ្លះទៀតក៏គិតថាការសន្លប់នេះគឺកើតឡើងពិតមែន មិនមែនជាការសម្តែងពីព្រោះយោងទៅតាមវីដេអូនេះគេបានឃើញ ស្រីខ្ញុង មានសភាពស្លេកស្លាំង។ អ្នកខ្លះទៀតក៏លើកឡើងថា ស្រីខ្ញុង ខិតខំប្រឹងធ្វើការយ៉ាងខ្លាំងមិនទំនេរឡើយដូច្នេះភាពនឿយហត់ងាយនឹងជួយប្រទះបញ្ហាសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_KjpOVf25GTVtBUDYTVQhN7Pec5FH0Z-xdh525YsRp-H1xDdXKX8CoVQSQrRQhWjrXAigHn42ZxsKJ46KAw6Ldy0bLtLDHLaCgREaUlxa6y9wAbT9N2BsohK34uHPkYq3ewIGpq-8bCR2CviCyKgnONwohPpLeFm8xGAIrpQhCJ_5xzLXcKCQdUWexS8/s2048/image_2026-08-27_09-45-17.png

ស្របពេលមានមតិចម្រុះពីអ្នកប្រើប្រាស់អ៊ីនធឺណិត គណនីទិកតុកដដែលបានបង្ហោះវីដេអូមួយទៀតដែលបង្ហាញឱ្យឃើញ ស្រីខ្ញុង កំពុងបណ្តោយសេរ៉ូប។ បន្ទាប់ពីទទួលបានការព្យាបាលតារាកំប្លែងរូបនេះមានស្ថានភាពធូរស្រាលហើយ។ ស្រីខ្ញុង បាននិយាយដែរថា នាងប្រហែលជាពុលអង្រឹង ឱ្យតែនាងជិះឬយោលអង្រឹង ហើយណាមួយមិនទាន់បានហូបអ្វី។ តារាកំប្លែងរូបនេះបានបញ្ជាក់ទៀតថានាងមិនបានដឹងខ្លួននោះទេ តែពេលដឹងខ្លួនគឺឃើញខ្លួនឯងនៅពេទ្យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrwMnOHUDpKp3VX1H4S7iONaAx8X5Jrtt1MmC6wNItiI1sYOSpjHjgmZN1MdCYrQSWjMX99qrz0KfV8RO8OgRmq6CS-a06fTVkQ8cDLQ4TS47n2qYOqfntAuZizWrzDCwAXPi0OX-7ksmRa22CcXQT2JmrSP0uUStl-jeABkdjxUl1f1OEPr9671wRCTw/s1343/image_2026-08-27_09-45-21%20(2).png

គួរឱ្យដឹងថាកន្លងមក ស្រីខ្ញុង ធ្លាប់បានបញ្ជាក់ថានាងគឺបង្គោលក្នុងគ្រួសារត្រូវរ៉ាប់រងយ៉ាងច្រើនទាំងការផ្គត់ផ្គង់ការហូកចុក រួមទាំងត្រូវរកលុយដោះបំណុល។ ក្រៅពីការថតរឿងខ្លី វីដេអូកំប្លែង ស្រីខ្ញុង ក៏លក់ម្ហូបអាហារតាមអនឡាញផងដែរ៕