ក្រោយរងនូវរលកពហិការឈប់ទៅសម្រាក និងព្យាបាលជំងឺពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងចាស់ដៃនាពេលកន្លងមក ពេលនេះមន្ទីរពេទ្យបង្អែកខេត្តសុរិន្ទ (Surin Hospital) របស់ថៃ បានសម្រេចចិត្តប្តូរស្លាកសញ្ញាថ្មី ដោយលុបបំបាត់ និងដកអក្សរខ្មែរចេញទាំងស្រុង។.jpg)
____________________
ពលរដ្ឋខ្មែរមិនខ្វល់ ក្ដៅក្រហាយតែខ្លួនឯង! ក្រោយរងនូវរលកពហិការឈប់ទៅសម្រាក និងព្យាបាលជំងឺពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងចាស់ដៃនាពេលកន្លងមក ពេលនេះមន្ទីរពេទ្យបង្អែកខេត្តសុរិន្ទ (Surin Hospital) របស់ថៃ បានសម្រេចចិត្តប្តូរស្លាកសញ្ញាថ្មី ដោយលុបបំបាត់ និងដកអក្សរខ្មែរចេញទាំងស្រុង។ ទង្វើនេះមិនត្រឹមតែមិនធ្វើឱ្យពលរដ្ឋខ្មែរអន់ចិត្តទេ តែបែរជាត្រូវមហាជនវាយបក និងចំអកឱ្យវិញយ៉ាងចាស់ដៃថា «ទោះរើទាំងពេទ្យទៀរក៏ខ្មែរមិនខ្វល់ដែរ»។
យោងតាមការចុះផ្សាយនៅថ្ងៃទី ២៦ ខែសីហា ពីសារព័ត៌មានថៃ Khaosod ជុំវិញការលុបអក្សរខ្មែរចេញពីប៉ាយឈ្មោះរបស់មន្ទីរពេទ្យខេត្តសុរិន្ទ មិនត្រឹមតែមិនបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរខឹង ឬអន់ចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបានបង្កឱ្យផ្ទុះរលកនៃការរិះគន់ និងការចំអកឡកឡឺយត្រឡប់ទៅវិញយ៉ាងចាស់ដៃនៅក្នុងបណ្តាញសង្គម។ មហាជនកម្ពុជាជាច្រើនបានរួមកម្លាំងគ្នាបញ្ចេញមតិយោបល់បែបឌីជីថល ដោយប្រកាសធ្វើពហិការជាផ្លូវការមិនឈ្នាន់ជើងចូល និងមិនខ្ចីឆ្លងដែនទៅចំណាយលុយឱ្យមន្ទីរពេទ្យថៃសូម្បីតែមួយរៀលឡើយ។ ពួកគេបានដេញដោលចំៗថា កម្ពុជាមិនដែលសង្វាតសុំឱ្យថៃដាក់អក្សរខ្មែរលើផ្លាកសញ្ញានោះឡើយ គឺភាគីថៃជាអ្នកដាក់ដោយខ្លួនឯងដើម្បីទាក់ទាញម៉ូយជាអ្នកជំងឺខ្មែរតែប៉ុណ្ណោះ ហើយនៅពេលដែលពលរដ្ឋខ្មែរឈប់ទៅព្យាបាល ការដកស្លាកសញ្ញានេះចេញ គឺគ្រាន់តែជាការបង្ហាញពីភាពទាល់ច្រក និងចិត្តចង្អៀតរបស់ភាគីថៃតែប៉ុណ្ណោះ។
.jpg)
គួរបញ្ជាក់ថា នៅមុនពេលមានជម្លោះព្រំដែនជាមួយកម្ពុជា មន្ទីរពេទ្យនេះ ក៏ដូចជាមន្ទីរពេទ្យធំៗផ្សេងទៀតរបស់ថៃ ទទួលបានអ្នកជំងឺខ្មែរចូលសម្រាកពេញៗ និងរកចំណូលបានរាប់លានដុល្លារពីកម្ពុជាជារៀងរាល់ឆ្នាំ តាមរយៈការឆ្លងដែនទៅរកសេវាសុខាភិបាល។ ប៉ុន្តែ បន្ទាប់ពីមានការរំលោភបំពានព្រំដែន និងការយាយីរបស់យោធាថៃមកលើសាលារៀនខ្មែរនៅច្រកបឹងត្រកួន ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរបានផ្ទុះឡើង រហូតធ្វើឱ្យអ្នកជំងឺខ្មែរដែលមានជីវភាពធូរធារ សម្រេចចិត្តបង្វែរទិសដៅដកខ្លួនចេញពីថៃទាំងស្រុង។ បច្ចុប្បន្ន ពួកគេបានងាកទៅរកសេវាព្យាបាលដែលមានស្តង់ដារខ្ពស់ ទំនើប និងមានសុវត្ថិភាពជាង នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឬវៀតណាមជំនួសវិញ ដែលធ្វើឱ្យមន្ទីរពេទ្យថៃតាមជាំយដែនត្រូវខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ និងស្ងាត់ជ្រងំដូចចោរលួចសេះ។.jpg)
សរុបមក បើទោះជាថៃព្យាយាមប្រើប្រាស់ល្បិចកលការទូត ឬធ្វើទង្វើដកអក្សរខ្មែរចេញដើម្បីឌឺដងកម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរនៅតែរក្សាជំហររឹងមាំដាច់ខាត មិនរង្គើ និងធ្វើពហិការមិនទៅជាន់ដីមន្ទីរពេទ្យនោះតទៅទៀតឡើយ។ ការលុបអក្សរខ្មែរចេញពីស្លាកសញ្ញានេះ មិនបានធ្វើឱ្យតម្លៃភាសាជាតិខ្មែរធ្លាក់ចុះនោះទេ ប៉ុន្តែវាបានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ថា ថៃគឺជាប្រទេសដែលមានចិត្តចង្អៀត គ្មានស្មារតីមនុស្សធម៌គ្មានព្រំដែន ហើយសកម្មភាពនេះមានតែធ្វើឱ្យពួកគេកាន់តែខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរទាំងស្រុងតែប៉ុណ្ណោះ៕










