Home តារាជាតិ មាលា រាំបទរបស់តារាអាម៉េរិកតាមការអញ្ជើញដោយមានការចូលរួមពិសេសពី មន្រ្តីយ៍ ឯក

មាលា រាំបទរបស់តារាអាម៉េរិកតាមការអញ្ជើញដោយមានការចូលរួមពិសេសពី មន្រ្តីយ៍ ឯក

100
0

ប្រិយមិត្តមួយចំនួនបានដឹងមកហើយថាតារាម៉ូដែល មាលា ត្រូវបានក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ផ្ញើសារមកនាងក្នុងបំណងឱ្យរាំបទរបស់តារាចម្រៀងរូបនេះដោយផ្នូរនឹងការចែករំលែកគណនីរបស់នាង។ បន្ទាប់ពីទទួលបានការស្នើបែបនេះ មាលា បានបង្ហោះវីដេអូ Trend បទ «Mi Chico» ហើយរឹតតែពិសេសគឺមានការចូលរួមពីតារាចម្រៀង មន្រ្តីយ៍ ឯក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibdMYKXXFoB09Xe5zkKcmwz3x2FBtPP8hHc4lPPbtq-EMIkd73n4VhDRDOPWOtMKnEmacMzt8Fhvezo8BqY02nGHCCwyhmWt1pP92XAPOfWwf7ycqVebj2uleC5xunGb1dKk6IMcRuzAb0J40mmKB_FzkAgqkyn_vu3AU8iMPo3VFIn2cXyDoJ3-tVHeY/s2048/image_2026-08-25_14-56-45.png

នៅថ្ងៃទី២៤ ខែសីហា មាលា បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការរាំបទ «Mi Chico» របស់តារាចម្រៀង Jason Derulo សហការជាមួយ DJ Goja និង Melody។ នៅក្នុងវីដេអូនេះតារាចម្រៀង មន្រ្តីយ៍ ឯក ម្ចាស់បទ «ពិសី» ក៏បានចូលរួមជាមួយនឹង មាលា ។ ស្ថិតក្នុងសំលៀកបំពាក់សម័យថ្មីតារាម៉ូដែល មាលា បានផ្សារភ្ជាប់ ក្រម៉ា ទៅនឹងចង្កេះរបស់នាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2amCXKnNnSCtogp_bKxhRbaUMZXzCxu4ydkhxoJ6cg9Ac8rqCWkuZ9NCogVv6OYJYtDYdpKtZfvelXEi7t0-WIdu5_JHPJapWd2D1dMgrS4FDf69WGTb-lAyqV4Se_6rJ5km9t4tyZSlAGgy_NQEuWxjGsu8g7UAqSG8GtbhgaedRI9uNbbHbOaIDxYA/s1876/image_2026-08-25_14-56-58%20(2).png
វីដេអូមួយនេះគឺជាការឆ្លើយតបទៅនឹងការអញ្ជើញពីក្រុមការងាររបស់ Jason Derulo មកកាន់ មាលា នាពេលប៉ុន្មានថ្ងៃមុននេះ។ កាលពីថ្ងៃទី១៩ ខែសីហា មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងហើយស្ទើរតែមិនចង់ជឿនៅពេលឃើញគណនី អ៊ីនស្រ្តាក្រាមរបស់ Jason ផ្ញើសារមកនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGBbeAfzUQXd85en8m7L-JdnYNyzGhyphenhyphenjsF6nul1xiGWJFfcXwcuKezmPnwVX9oKiJG1XmXavCAxIxj0EKCwjApE-nRwbgKxBQiugzwgczAJUpXnSDZoOvkgInN5_kKJosF3Wf9PQmNhqoGr6u_mmdg5s9c-JsTW08EBxPFaI6xYR-TFCBiuYhwFAI7w0/s1485/image_2026-08-25_14-56-59.png

ក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ « Swalla» បានទាក់ទងមកមាលាស្នើឱ្យរាំវីដេអូដោយប្រើក្បាច់រាំនិងសំឡេងថ្មីនៃបទ «Mi Chico» របស់ Jason នៅលើ Instagram/TikTok ដោយផ្នូរនឹងចែករំលែកបន្តវីដេអូរបស់នាងនៅលើបណ្តាញសង្គមរបស់តារាចម្រៀងរូបនេះដែលមានអ្នកតាមដានរាប់លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkybtDmp69Ili9mTo0sd7ZZ_HdoALIJedoHMZeFVmz-YRlqbXEX50PQ6b5ziMC2Wc4ub6EGwxdOXXCUqqz67tnxN0g0iTXzVGohmW2aZdFuUURjjxxJIYjoWmS0c8hAf-XYB3GlwpF1uj699QGitBMSgd1sZF_PveFUnWTr6ka7vXi27AwibGcFguoJv8/s1201/image_2026-08-25_14-56-58.png

គួរឱ្យដឹងថា Jason Derulo គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នករាំជនជាតិអាម៉េរិក។ លោកល្បីតាមរយៈបទ «Whatcha Say» ក្នុងឆ្នាំ ២០០៩ និងបទល្បីៗផ្សេងទៀតរួមមាន «Talk Dirty», «Wiggle», «Want to Want Me», «Swalla» និង «Savage Love» ជាដើម៕