Home តារាជាតិ វណ្ណដា ស៊ែរឆ្មាពេកធ្វើឱ្យមានមតិលេចឡើងមកថានឹកឆ្មាសង្សារចាស់

វណ្ណដា ស៊ែរឆ្មាពេកធ្វើឱ្យមានមតិលេចឡើងមកថានឹកឆ្មាសង្សារចាស់

92
0

កាលពីថ្ងៃទី២៣ ខែសីហា វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់និងអស់សំណើចយ៉ាងខ្លាំងបន្ទាប់ពីតារារ៉េបរូបនេះបានស៊ែរវីដេអូឆ្មាយ៉ាងច្រើនទាំងឆ្មាពិតនិងឆ្មា AI រហូតដល់អ្នកគាំទ្របង្ហោះសារឱ្យនរណាដែលនៅជិត វណ្ណដា ជួយដកទូរសព្ទលោកចេញ។ ទន្ទឹមនឹងការស៊ែរឆ្មាបែបនេះក៏មានមតិលេចឡើងនៅលើបណ្តាញសង្គមដែរថាប្រហែលជា វណ្ណដា នឹកឆ្មារបស់សង្សារចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSCJpu6tBBye6NLSizih1RhNqDGSonQr8YzNyeXMLSa7A7wB9LgntOM6e8d11iY8GFTkRInL4E0k6A7bQH4Y4Z9zIq2-LzUC4vsyrMPuLNCwGTKqgYUf0-EADQvA7ytkuecqvZ6MX7ZIVpUfYaMrhbOLCK1eeqWv1hOlG0THfCK6jWRighXm9mXYMmds/s4096/image_2026-08-24_09-09-40.png
ទោះបីជា វណ្ណដា និង ឡូរីន បញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេក្តីប៉ុន្តែឈ្មោះអ្នកទាំងពីរនៅតែជាប់ជាប្រធានបទនិងការពិភាក្សានៅលើបណ្តាញសង្គមស្របពេលបទរបស់ វណ្ណដាក៏បានបង្ហាញពីការបែកបាក់ជាមួយនឹងដៃគូចាស់របស់ខ្លួនដូចគ្នា។ ទន្ទឹមនឹងនេះថ្មីៗនេះសកម្មភាពរបស់តារារ៉េបរូបនេះបានធ្វើឱ្យមានពាក្យចចាមអារ៉ាមនិងការលេចមតិឡើងនៅលើបណ្តាញសង្គមថាលោកនឹកឆ្មារបស់សង្សារចាស់បន្ទាប់ពីមានការស៊ែរពីសត្វឆ្មាពិតនិងឆ្មា AI ជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiUVRekxjDFDHkVBYH641cTeWbngxlnWS05pUhUl2itkUnevhH0_19kfsqJlDM7dR0z3xBfRzOQ3oTP9Wr0KDVwd4jMHDdHqGAqOSmFS7Jo6QWIPq3g_R3ZwCKymxKG9BlsvjSSfpHIBhmtH4r-HIvWpm2BJ8g3E_dEKbtK4_Y5RPl47-3JVd3DAVUgZo/s1440/image_2026-08-24_09-09-36.png

នៅលើគណនីផ្ទាល់ខ្លួនដែលមានឈ្មោះថា Mann Vanna កាលពីថ្ងៃទី២៣ សីហា តារារ៉េបរូបនេះបានស៊ែររហូតដល់ប្រហែល១៩ដងជាប់ៗគ្នាពីសត្វឆ្មា។ សកម្មភាពនេះបានជំរុញឱ្យមានប្រធានបទលេចឡើងថា ថ្ងៃ DAY OFF របស់ វណ្ណដា គឺជាទិវាឆ្មាពីព្រោះលោកស៊ែរមិនដកដៃសោះឡើយ។ នៅលើបណ្តាញសង្គមទិកតុកវិញមានការបញ្ចេញមតិថា វណ្ណដា ប្រហែលជានឹកឆ្មារបស់ ឡូរីន។ គណនីនោះបានសរសេរថា «ប្រហែលមកពីគាត់នឹកឆ្មារបស់បង Lauryn »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Ji7OSXx5SFgg_5vtbhXabgPgaTXTuLLQ7CW-YRS5LTLjg3cBZL36e5TjxYscET5fLJmWhc9QALx9PVRIZ7p-nV5kt3RPWhuP0bNSKxP2kDBovbbU590Wtep3lFk5YoACt44T4KeifYR_04-XQYqI7y4bM4iK4MrJikzwk1IArzWDI4a0IcmM8v2uWMQ/s1440/image_2026-08-24_09-09-36%20(2).png
គួរឱ្យដឹងថា ក្នុងអំឡុងពេលមានទំនាក់ទំនងជាមួយនឹង ឡូរីន វណ្ណដា ធ្លាប់បានថតរូបនិងបង្ហោះវីដេអូជាមួយនឹងសត្វឆ្មារបស់នាងផងដែរហើយពួកគេទាំងពីរនាក់សុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0zm4D6MailEkwt7-1C53ePSu4wEE70UtYm89vCYS3Z6hRmTwov3iUbTVhqAPxO6CDDJu5ZdTUXyl54w7yCXiNLaAslJp1iKFVjD4ZbfBhr4bi5WuNOEor60eArLjw_ZOA9Xcik6RbPs5xPsuqj0fs8b0rhIZ_KEZCQheUIVr8ggdIPqTkV__PAdLsok/s1280/image_2026-08-24_09-09-51.png
ទោះយ៉ាងណាការបញ្ចេញមតិខាងលើគ្រាន់តែជាសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ ខណៈការពិតដែល វណ្ណដា ស៊ែរពីសត្វឆ្មានេះក៏គ្មានអ្នកណាដែលដឹងពីន័យឬបំណងពិតប្រាកដរបស់លោកផងដែរ៕