Home តារាជាតិ ដេត ស្រីនាឌ បញ្ចូលវប្បធម៌ខ្មែរនិងវៀតណាមតាមរយៈបទកំពុង Trend

ដេត ស្រីនាឌ បញ្ចូលវប្បធម៌ខ្មែរនិងវៀតណាមតាមរយៈបទកំពុង Trend

96
0

បវរកញ្ញា ដេត ស្រីនាឌ Top 20 Miss Charm 2025 ទទួលបាននូវមតិសរសើរជាច្រើនបន្ទាប់ពីបង្ហោះវីដេអូដោយបញ្ចូលវប្បធម៌ខ្មែរនិងវៀតណាមតាមរយៈបទកំពុង Trend របស់តារាចម្រៀងប៉ុប ផឿង មីជី។ ស្រីនាឌ ក៏បានភ្ជាប់បទខ្មែរ «អេតាស៊ីវិល» របស់ អលជ្ជី និងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqxyEiaqQxis82UmRPBVwUjhbdaClHApWoM4y1n0iTeOakro8QgBIJVANa6V85qFOrDqpyxg3WWdQBawCj-0wov3HauLEkVpeTXpX7gw8v_OChkWVZLeMkd5cvhAsJORRxa9MzOSrttpB4c-DAe8YJJw3kQsna3LWdnwjQg1jlXD5vgP46dSlCe5j6X1k/s2048/FB_IMG_1787303601865.jpg

«បងស្រលាញ់អូនទេ?» ឃ្លាចម្រៀងដ៏ល្បីរបស់តារាចម្រៀងវៀតណាម ផឿង មីជី បានឆាបឆក់បេះដូងទស្សនិកជនទាំងពីរប្រទេសជាមួយនឹងការលេងបទនេះជាច្រើន។ តាមរយៈការច្នៃប្រឌិតរបស់ខ្លួននិងក្រុមការងារ ដេត ស្រីនាឌ បានឆក់ឱកាសនេះបង្ហាញនូវវប្បធម៌ខ្មែរដ៏ស្រស់ស្អាតតាមរយៈបទកំពុងល្បី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Ey43IkO8Zqufh19wSGauKZPc0_6Q0WTYPt1-fijRcjJMORrI8VgqempNHwkIYjPWIbMsae7s2wmkViEoEB5CkHXFouOnP1IYnfgG2-ZiCtF3ETjVHKJktp1a1RsGPRn2u-F9dYDbklrMK_zHlrOnhqMnfl82iHIPveCOxfKyGXcRB1eAGH0LD2y7qc8/s2048/image_2026-08-21_16-15-09%20(3).png

នៅក្នុងវីដេអូដែលបង្ហោះកាលពីពេលថ្មីៗនេះ ដេត ស្រីនាឌ បានបង្ហាញខ្លួនដំបូងជាមួយនឹងឈុតប្រពៃណីវៀតណាមអមមកជាមួយនឹងដួន បន្ទាប់មកបានផ្លាស់ទៅសំលៀកបំពាក់បែបប្រពៃណីខ្មែរជាមួយនឹងស្បៃ ជាមួយនឹងទិដ្ឋភាពនៅឯព្រះបរមរាជរាំង។ ក្រោយមកទៀត ដេត ស្រីនាឌ បានផ្លាស់ប្តូរជាមួយនឹងឈុតថ្មីក្នុងនាមជាអ្នកហាត់របាំនិងថតនៅឯសារៈមន្ទីរជាតិ។ ភាពវៃឆ្លាតរបស់ ដេត ស្រីនាឌ គឺបានបញ្ជូលទម្រង់ដូចជាអាពាហ៍ពិពាហ៍ភ្ជាប់ជាមួយនឹងបទ ««អេតាស៊ីវិល» របស់ អលជ្ជី និងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_oRolLvm9XLjC0gfhkJOYOXJkUz_3L5-J73b3Ktx4gX9g4b9zb1ZC08iDWMA_et8GCeZCRRetZIEUs2adYoar_ethE-O0rk8ruYnOtYuASUFU5gntsmLYDwiCFzI1St5pS1mIlSo7CLtIVWIUUxa9msvefdFUkl3guwJS1QCEWpLZGMx3olU0nLFf36I/s2048/image_2026-08-21_16-17-49.png

វីដេអូរបស់ Miss Charm Cambodia 2025 ទទួលបាននូវមតិវិជ្ជមានជាច្រើនព្រមទាំងសរសើរពីការធ្វើវីដេអូមួយនេះរបស់ ដេត ស្រីនាឌ ដែលបង្ហាញពីវប្បធម៌ខ្មែរដ៏ស្រស់ស្អាតក្នុងពេលដែលទស្សនិកជនកំពុងមានការចាប់អារម្មណ៍ទៅលើបទ «Heaven With My Love » (Thiên Đường Với Người Thương)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsPP_ZfcDNSnkhXf1zR1Ak0iFn0oyPclowiSz1wzL2L3OX4sEtrjikfhx0mTHEIchACaazoEJNb5Q3FM6eWfa3OaW8vZGH1zNxKL24tJLuZBkodcMGclaAcgR8a5jbm81yrMNs9dT6wnrPbrf4P1vwFTD9pI9BP7SQL8Ah0uy4WldvXwatn7EKEeGQPSE/s2048/image_2026-08-21_16-16-19.png

ដេត ស្រីនាឌ ក៏បានអរគុណទៅកាន់កញ្ញា ផឿង មីជី ដែលបានបង្កើតបទចម្រៀងដ៏មានអត្ថន័យដោយបញ្ចូលនូវអត្តសញ្ញាណវប្បធម៌ខ្មែរ និងទម្រង់អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់បងប្អូនកម្ពុជាក្រោមតាមរយៈសិល្បៈនិងតន្ត្រីរបស់នាង ពិសេសវប្បធម៌ខ្មែរត្រូវបាននាំទៅបង្ហាញជូនពិភពលោក៕