Home ព័ត៌មានអន្តរជាតិ រុស្ស៊ី ត្រៀមសាងសង់រោងចក្រនុយក្លេអ៊ែរ រោងចក្រប្រេង និងកំពង់ផែនៅមីយ៉ាន់ម៉ា

រុស្ស៊ី ត្រៀមសាងសង់រោងចក្រនុយក្លេអ៊ែរ រោងចក្រប្រេង និងកំពង់ផែនៅមីយ៉ាន់ម៉ា

108
0

មហាអំណាចរុស្ស៊ី និងរបបសឹកមីយ៉ាន់ម៉ា បានប្រកាសចាប់ផ្ដើមអនុវត្តគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចរួមគ្នា ដែលមានសមត្ថភាពផលិត ១១០ មេហ្គាវ៉ាត់។ គម្រោងនេះជា «និមិត្តរូបនៃមិត្តភាពថ្មី» ស្របពេលដែលរុស្ស៊ីត្រៀមជួយសាងសង់កំពង់ផែសមុទ្រ និងរោងចក្រចម្រាញ់ប្រេងបន្ថែមទៀត។
______________

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvo74TBaeOy9J1TrXvJvw-beLxEjf3vy7wYd-JaZCZ7Pskh3VI6G_WVRNhwJTJYASuVnDyT_7V4E7kuk1T1MzbL-41_NqIZJfSPR3qVoIVDernZV6DlgwQf3nyx65qzs35NxsWvYepSEMzpKAielGUbR-0a6OL3AIDNArMHOGOMpc7OTeNp12xSeiVS6U/s1280/photo_2026-08-20_13-33-06.jpg

    ពិភពលោកកំពុងតាមដាន ខណៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងថាមពលរវាងមហាអំណាចរុស្ស៊ី និងរបបសឹកមីយ៉ាន់ម៉ា កាន់តែខិតជិតគ្នាគួរឱ្យកត់សម្គាល់ តាមរយៈការប្រកាសបើកភ្លើងខៀវក្នុងការចាប់ផ្ដើមអនុវត្តគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច រួមទាំងកំពង់ផែសមុទ្រ និងរោងចក្រចម្រាញ់ប្រេង ដើម្បីពង្រឹងសន្តិសុខថាមពល និងសេដ្ឋកិច្ចទ្វេភាគី។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirRyYHK3NPYplnVQ_c_jHzJ9dCrhM9JOWhxuXOq1GeKFrv4UbRx8JetaXW0MPzwgg3XZj6gd87brVXoBs8sVoy5m4W1izJFrK5hxdRBQcxLHUFFpwoNMsHv_aAjmtxN1VyNuhOFoITIMAwTn5GiCGA6ibWCdZT_CgBsnAALoEHKXgdK4nGL_c2RKXwJSU/s1109/photo_2026-08-20_13-33-07%20(2).jpg
    យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាន់ខ្ពស់នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានព្រមព្រៀងគ្នាក្នុងការរុញច្រានកិច្ចព្រមព្រៀងថាមពលឱ្យលេចចេញជារូបរាង។ គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចនេះ នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់រុស្ស៊ី ដោយជំហានដំបូងមានសមត្ថភាពផលិតថាមពលចំនួន ១១០ មេហ្គាវ៉ាត់ (Megawatts) និងមានគម្រោងពង្រីកបន្ថែមទៅថ្ងៃអនាគត។ លោក Mishustin បានសង្កត់ធ្ងន់ថា គម្រោងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាតាំងពីខែមីនា ឆ្នាំ២០២៥ នេះ នឹងក្លាយជា «និមិត្តរូបថ្មីនៃមិត្តភាពរុស្ស៊ី-មីយ៉ាន់ម៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGubcF7CNDDG0hATN5Ubnssw0qBEwRNNE8V2yUw0GGoINNegQ1fZsOGc_vA7GwQu2__knHhF5eGqsrL3LtrTWaXPOGGlN51QcVFoodVJSMEpWjc49Lez1_r6JR-CGt9D874PHtH6v_kkI4DKX0NrWcejNll5TPHbcWgGg9Tx689xtYvLGpf9mCVbzu_0Q/s1086/photo_2026-08-20_13-33-07.jpg

    ក្រៅពីវិស័យនុយក្លេអ៊ែរ យោងតាមរបាយការណ៍បន្ថែមពីសារព័ត៌មាន Irrawaddy រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការជួយមីយ៉ាន់ម៉ាសាងសង់កំពង់ផែសមុទ្រ និងរោងចក្រចម្រាញ់ប្រេង ព្រមទាំងបង្កើនការផ្គត់ផ្គង់ប្រេងកាត, ជីកសិកម្ម និងគ្រឿងចក្រធុនធ្ងន់។ ដំណើរទស្សនកិច្ចការទូតទៅកាន់ដីរុស្ស៊ីរបស់លោក មីន អោងឡាំង នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងរកការទទួលស្គាល់ និងភាពស្របច្បាប់ជាអន្តរជាតិ បន្ទាប់ពីលោកបានប្រកាសកាន់តំណែងជាប្រធានាធិបតីជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ គួររំលឹកផងដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មការទូត និងសេដ្ឋកិច្ចដ៏ធំនៅរុស្ស៊ីនេះ លោក មីន អោងឡាំង ត្រូវបានរាយការណ៍ថា នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋបន្តមកកាន់ព្រះរាជាណាចក្រកម្ពុជានៅដើមខែកញ្ញា ខាងមុខនេះផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq3iON0AkwK7-hETpNWSsXCRCcYKVj5pvQYSGICT85clRdd3PMZezSqXhUlD1MMrAgZyZ2f5YkrV-_gysgzSv_7KRVQYDl2oT7FyrLVr5Q1c3imLWPE9Ow05XPsnX8gclLbFspia36st2-P4a-aX1Q_2g3MAkBmZwPkWguHbdYGoNz3G3eHXErBhg0rrc/s1000/photo_2026-08-20_13-33-06%20(2).jpg
    របត់ការទូត និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា តាមរយៈគម្រោងនុយក្លេអ៊ែរ និងកំពង់ផែសមុទ្រនៅពេលនេះ គឺជាការបង្ហាញពីការបង្កើតប្លុកសម្ព័ន្ធមិត្តថ្មីមួយយ៉ាងរឹងមាំនៅក្នុងតំបន់។ ការខិតជិតគ្នានេះ មិនត្រឹមតែជួយឱ្យរបបសឹកមីយ៉ាន់ម៉ាអាចដោះស្រាយវិបត្តិថាមពល និងសេដ្ឋកិច្ចផ្ទៃក្នុងបានមួយកម្រិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកផ្លូវឱ្យរុស្ស៊ីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាយោធារបស់ខ្លួនកាន់តែជ្រៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕