យោងតាមការស្ទង់មតិមួយនៅលើ Douban បានឱ្យដឹងថា Song Weilong, Yang Yang, Gong Jun និង Zhang Linghe សុទ្ធតែត្រូវបានបញ្ចូលក្នុងបញ្ជីបុរសសង្ហាបំផុតទាំងបួននាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ការស្ទង់មតិសម្រស់នៅលើ Douban កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ សិល្បករទាំងបួនមិនត្រឹមតែមានមុខស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណសម្បត្តិនៃរូបរាងសង្ហា និងកម្ពស់ខ្ពស់ផងដែរ ដែលជួយឱ្យពួកគេលេចធ្លោយ៉ាងងាយស្រួលនៅលើអេក្រង់។ 
យោងតាមលទ្ធផលដែលបានចេញផ្សាយ Song Weilong បាននាំមុខគេបន្ទាប់មកគឺ Yang Yang , Gong Jun និង Zhang Linghe ជាប់ចំណាត់ថ្នាក់លេខបួន។.png)
Song Weilong ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងការស្ទង់មតិដោយទទួលបានសំឡេងគាំទ្រចំនួន ១,៩១៧ សំឡេង។ តារាសម្ដែងរូបនេះមានកម្ពស់ប្រហែល ១៨៥ សង់ទីម៉ែត្រ មានមុខមាត់ស្អាត ច្រមុះខ្ពស់ និងលក្ខណៈពិសេសៗជាច្រើន។ កម្ពស់ និងរាងកាយដ៏សមសួនរបស់លោកធ្វើឱ្យ Song Weilong មានភាពទាក់ទាញជាពិសេសនៅពេលស្លៀកឈុត អាវធំវែង ឬសម្លៀកបំពាក់សាមញ្ញៗ។ តារាប្រុសវ័យ២៧ឆ្នាំរូបនេះមានរូបរាងសង្ហាដែលទាំងមានលក្ខណៈជាបុរស និងសុភាពរាបសារ ស័ក្តិសមឥតខ្ចោះទៅនឹងតួអង្គដ៏ត្រជាក់ និងស្ងប់ស្ងាត់ដែលលោកសម្តែងនៅលើអេក្រង់។
.png)
ចំណែកឯ Zhang Linghe បានជាប់ចំណាត់ថ្នាក់លេខបួន ដោយទទួលបានសំឡេងគាំទ្រចំនួន ១,០៤០សំឡេង។ តារាសម្ដែងរូបនេះមានកម្ពស់ប្រហែល ១៨៨-១៩០ សង់ទីម៉ែត្រ រួមជាមួយនឹងមុខសង្ហា ជើងវែង និងអាកប្បកិរិយាឡូយ។ រូបរាងដ៏ទាក់ទាញធ្វើឱ្យលោកស័ក្តិសមជាពិសេសសម្រាប់តួនាទីនាំមុខគេក្នុងរឿងភាគប្រវត្តិសាស្ត្រ។
ក្រៅពីរូបរាងសង្ហា កម្ពស់ខ្ពស់ Zhang Linghe ក៏ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ទៅលើការជ្រើសរើសសំលៀកបំពាក់ផងដែរ។ ចាប់ពីសម្លៀកបំពាក់ប្រចាំថ្ងៃរហូតដល់ឈុត ឬសំលៀកបំពាក់សម័យកាលតារាប្រុសវ័យ២៨ ជិតឈានចូល២៩ឆ្នាំរូបនេះបង្កើតបែបផែនមើលឃើញដ៏គួរឱ្យចាប់អារម្មណ៍បានយ៉ាងងាយស្រួល៕










