Home តារាជាតិ រៀបការបាន៨ខែ នាយ ព្រែក និង ឈិន មុន្នីនាថ ទទួលបានចំណងដៃហើយ

រៀបការបាន៨ខែ នាយ ព្រែក និង ឈិន មុន្នីនាថ ទទួលបានចំណងដៃហើយ

82
0

បន្ទាប់ពីរៀបការបានប្រមាណ៨ខែ នាយ ព្រែក និង ឈិន មុន្នីនាថ ទទួលបានចំណងដៃហើយត្រៀមខ្លួនក្លាយជាឪពុកម្តាយគេនាពេលខាងមុខនេះ។ ដំណឹងល្អនេះត្រូវបានអ្នកទាំងពីរប្រកាសនៅលើបណ្តាញសង្គមដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន។ ទោះយ៉ាងណា នាយ ព្រែក និង ឈិន មុន្នីនាថ ពុំទាន់ប្រកាសពីភេទកូនក្នុងផ្ទៃនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoXX4sBpa9BKlqyRHChwSOMow3cIoNByLaFulLSbHUpdeND3pEQA9L_csCUTcWSZVPg1iW0J_fD8dhDhUK2SDE7-O2uuk3lIUi8MDzkNUroLx-Jb_A1F93gwdHZEFTmSdOXNwLTE2Z8iHHWpArci7lrbqUK5i_QFRMgyIiiVglWsmHacUESsBRKwWfKg/s2048/image_2026-08-17_10-16-46.png
នៅល្ងាចថ្ងៃទី១៥ ខែសីហា តារាសម្តែង ឈិន មុន្នីនាថ បានបង្ហោះវីដេអូមួយដែលបញ្ជាក់ថារូបនាងកំពុងមានផ្ទៃពោះ។ នៅលើបណ្តាញសង្គមរបស់ នាយព្រែក ក៏បានបង្ហោះវីដេអូមួយផ្សេងទៀតហើយបានសួរយោបល់ពីទស្សនិកជនទាក់ទងនឹងការដាក់ឈ្មោះកូនរបស់អ្នកទាំងពីរ។ នាយ ព្រែក និង ឈិន មុន្នីនាថ ពុំបានបញ្ជាក់ថាកូនរបស់កូនបានប៉ុន្មានសប្តាហ៍ ហើយមានភេទអ្វីនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizgxOyPC4_Zw7LvskmxAMzZRTURRwqNJ7JusJ15-brrjs5UGrpfF3Pldb2HB_nWNH5nM9VBrZqzIUC7wj0O0s1ja9iIGV_WwMl67jBp-cCrpcoZDZnsefejcdjXWip6JnJHrvOKdjlgerYmhtAhyphenhyphenOuMucaUsbGnoU_tN7rCKzZ_3fE9Mdh6wVDLp54ZiI/s2048/image_2026-08-17_10-16-48.png
ដំណឹងល្អនេះមានសិល្បករ សិល្បការិនី ជាច្រើនរូបរួមទាំងមហាជនបានចូលរួមអបអរសាទរមកកាន់ នាយព្រែក និង ឈិន មុន្នីនាថ ដែលត្រៀមខ្លួនធ្វើជាម្តាយឪពុកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3474qZ9ptpAynxYv9AnmpGPPPbF2e8iItxqNOLsyJAG8T6NQ9grAaAEdckhGXW3WHXln83W9e5vdhUWV1TMlQReAjMwSHuG90fVjmjDAAoProIxipHDoeXt07nOms5nRWzLKspoZouYdXs_LJwU3t56Dk8qpHmhh1W1ifKt7kKWVtmGrIRIPT11M0Us8/s2048/image_2026-08-17_10-16-55.png
ឈិន មុន្នីនាថ និង នាយ ព្រែក បានចូលរោងការកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ និងមានអ្នកសិល្បៈជាច្រើនរូបចូលរួម។ មុននឹងដឹកដៃគ្នាចូលរោងការអ្នកទាំងពីរបានស្វែងយល់និងមើលចិត្តគ្នារយៈពេល៦ឆ្នាំ។ចាប់ផ្តើមដំបូងនៃទំនាក់ទំនងជាមួយនឹង នាយព្រែក តារាស្រី ឈិន មុន្នីនាថ ធ្លាប់បានសារភាពដោយត្រង់ៗមិនសូវជាមានភាពជឿជាក់លើទំនាក់ទំនងពួកគេនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhflQGp8xk-VaRm0-WFcqhoQ5OFr2u9oq7HBUy0Jh87oqvR6IASuyI3OVa5uvlZBuQacRxDLjL2wxf-ZDAHZbiKXARuVaFIIf2tm5Md308l60Q1h8k9E99qI0PqpRUdESdeZJ3iZ1_OAloz-Oy0jVXUj3fPzffJI4zjac_THc_1OYHYzytHnltWe8fgUlM/s2048/image_2026-08-17_10-16-51.png
មិនទាន់មានខ្សែភាពយន្តថ្មីសម្រាប់សម្តែង ឈិន មុន្នីនាថ បានចូលរួមជាមួយនឹងក្រុមកំប្លែងប្តីរបស់ខ្លួន និងបានធ្វើមាតិកានៅលើបណ្តាញសង្គមដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា។ ចំពោះ នាយព្រែក វិញបានខកខានធ្វើជាពិធីករជាយូរមកហើយតែកាក់កបនឹងការធ្វើវីដេអូកំប្លែងៗដោយទទួលបានការផ្សព្វផ្សាយផលិតផលជាច្រើន៕