Home តារាអន្តរជាតិ កាយវិការស្និទ្ធស្នាលរបស់ Yang Yang និង Dylan Wang កំពុងកក្រើកបណ្តាញសង្គមចិន

កាយវិការស្និទ្ធស្នាលរបស់ Yang Yang និង Dylan Wang កំពុងកក្រើកបណ្តាញសង្គមចិន

65
0

សកម្មភាពយ៉ាងស្និទ្ធស្នាលរវាងតារាសម្តែងល្បី Yang Yang និង Dylan Wang កំពុងតែធ្វើឱ្យបណ្តាញសង្គមចិនផ្ទុះកក្រើកបន្ទាប់ពីអ្នកទាំងពីរឱបគ្នានៅលើឆាកហើយខ្សឹបខ្សៀវគ្នា។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា «បុរសសង្ហាពីររូបនៅក្នុងរូបភាពតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpyb6ocW1v6qGRZpE5uvjWgzgVoMk21xSHthAucfOl-LHEzTBK04i863UHSTWHijm6QVYuLRYb1IgZw0V72dJPmUFLj6qGIp0UhA6WXlN-UBH8708IzDXqazkdoTJpJePf2FnCoL4EuRtb7LGklACv3QfPy4ykaDoS3iF5YtfClj18Q8GqRxB6ZHymXA/s1620/image_2026-08-14_11-51-08%20(3).png

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ តារាសម្តែង Dylan Wang បានឱបតារាសម្តែង Yang Yang ភ្លាមៗនៅពេលដែលលោកឡើងលើឆាកក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងសៀងហៃហើយការ ខ្សឹបខ្សៀវគ្នារបស់អ្នកទាំងពីរបានរីករាលដាលយ៉ាងឆាប់រហ័ស។ តាមរយៈវីដេអូដែលបានចែករំលែក Dylan Wang បានដើរទៅរក Yang Yang ដោយផ្ទាល់ហើយឱបយ៉ាងណែន។ អ្នកទាំងពីរក៏បានទះខ្នងគ្នាទៅវិញទៅមកផងដែរ។ សកម្មភាពទាំងនេះគឺធម្មជាតិដោយមិនមានអារម្មណ៍ឆ្គងអ្វីឡើយ។ បន្ទាប់ពីឱបគ្នារួច អ្នកទាំងពីរបានផ្អៀងក្បាលចូលគ្នា ហើយខ្សឹបខ្សៀវគ្នាទៅវិញទៅមក ដែលត្រូវបានថតបានយ៉ាងច្បាស់ដោយកាមេរ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDbhW9SWbsOz_6x10EauMUaUL_KtUVXQFS8BRhJNOFuP_G-pri4pVkWlivfWqcvq1ajWoCCJVPhxElkiAavoH03xZq9W5oTlus2DpuJgEi1sJCBqGJdRn9AvyCm94P5bgBpPr9hskTHBZJlZcP1S5lgT0MEaP0q3xZL8JPHIvH_0XbcuszQEJHTc7SB14/s640/image_2026-08-14_11-51-08.png
ប្រធានបទពាក់ព័ន្ធរបស់ Dylan Wang និង Yang Yang បានក្លាយជាប្រធានបទពេញនិយមយ៉ាងឆាប់រហ័សនៅលើ Weibo។ តារាល្បីៗផ្សេងទៀតដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះរួមមាន Zhang Ruonan និង Gong Li។ រូបថតរបស់ Zhang Ruonan រួមជាមួយតារាប្រុសពីររូបក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតសរសើរថាស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0w7W2e8S7IlaLJco_-izcsN3UT0Gzr4oy6BsokEhe-1mCi8AW3v6QuAHPNKBrDrfwNzIbxgq6JCFaNNRNUIiZc2DdY7waLNUUkxu00vP7LzRnccWtt4xroWs5FQ0s61Y1DXGgxu0jy2D4MOf5SJ04wxLggG0sNtTGPsndjD2lIrdC8YQTP9pvpq8EU80/s690/image_2026-08-14_11-51-07%20(3).png

Yang Yang និង Dylan Wang ធ្លាប់បានថតកម្មវិធីជាច្រើនរបស់ទូរទស្សន៍ Hunan ដែលធ្វើឱ្យពួកគេបានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiV1VP2TWsRjpHA-Oz6dGgJsEVrPmfNzs_3RKugydEn2G92BoG6Uzt8PyH5oBHLetKsy_UsKBdSYs0d1kadn85AuRP_XEMFNuvHa_coNMddnkN0TcUwhJzP_z4s230zo_2D-ELOq5O6_xtNYGTVMeUtLUBeuyJncX94GcQe-a9WnxBc39zX5ZNGWA5XUI/s2048/image_2026-08-14_11-51-11.png

Yang Yang ត្រូវបានគេសរសើរចំពោះអាកប្បកិរិយាសុភាពរាបសារនិងឆើតឆាយជាមួយនឹងរស្មីដ៏ថ្លៃថ្នូរខណៈពេលដែល Dylan Wang ត្រូវបានគេពិពណ៌នាថាជា ក្លាហាន គ្មានការរឹតត្បិត និងពោរពេញដោយថាមពលយុវវ័យ៕