Home ព័ត៌មានអន្តរជាតិ ទឹកដោះគោថៃម៉ាកល្បី​ជិត ១០០លានប្រអប់ ចាល់ស្តុកត្រៀមចាក់ចោលទៅលើដី ព្រោះមិនអាចនាំចេញទៅក្រៅប្រទេស

ទឹកដោះគោថៃម៉ាកល្បី​ជិត ១០០លានប្រអប់ ចាល់ស្តុកត្រៀមចាក់ចោលទៅលើដី ព្រោះមិនអាចនាំចេញទៅក្រៅប្រទេស

93
0

ទឹកដោះគោសញ្ញា «គោក្រហម» ម៉ាកយីហោល្បីរបស់ថៃជិត ១០០លានប្រអប់ដែលធ្លាប់លក់ដាច់ខ្លាំងនៅខ្មែរ ពេលនេះចាល់ស្តុកពេញឃ្លាំងរហូតជិតហួសដឺឡេ និងត្រៀមដឹកទៅកម្ទេចចោល ព្រោះវិបត្តិព្រំដែនធ្វើឱ្យនាំចេញមិនរួច និងត្រូវខាតបង់ថ្លៃឃ្លាំងជិត ២លានបាត/ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrKIznDj5gARbOpF_C8JYyyrG-FGMaowKBWztQEVWXCa0hdcnJuEgVRSJVoI5O5ZI9GZ9nDJWEwomGQEiMlkDERWcKztQXZlCGEPLM99VfBQS8xriNhM9rlhVf3kE-bpz8oMmB97RbV_DgCC3iDEeqR1ltyLC0_RHKyaydW3CBvtn4LcTV1wuQye1OOPQ/s1280/photo_2026-08-14_11-32-29%20(2).jpg

ទឹកដោះគោសញ្ញា «គោក្រហម» ដែលជាម៉ាកយីហោដ៏ល្បីរបស់ថៃ និងធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជានៅមុនពេលមានសង្រ្គាម ពេលនេះបានចាល់ស្តុកលិចឃ្លាំងរហូតដល់ទៅ ៨០ លានប្រអប់ ហើយកំពុងស្ថិតក្នុងហានិភ័យប្រឈមនឹងការដឹកយកទៅចាក់ចោល ឬកម្ទេចចោលទាំងស្រុង ដោយសារ​មិនអាចនាំចេញទៅក្រៅប្រទេសបានទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_KrcZ_63PDHi5odWoEcje9G5QepZVWcC8JoMS-j6Lnh-GCJIbK2KDtB86Z0kXDYJ_OX8v_8bCoMr3nmFRKQZq4cxEke2PL5_Oor-b8xjj2v1Of5avFrLXcszK2NL__PiLLPmv88z33gH_R6lhMRzWf1-WVSvLmeC1nBk-CG4AO2wWiXDXIrvpAl0PiIs/s620/photo_2026-08-14_11-32-29.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិថៃ (Thai News Agency) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ អង្គការលើកកម្ពស់អាជីវកម្មក្នុងការចិញ្ចឹមគោ/ទឹកដោះគោថៃ បានប្រកាសពីវិបត្តិស្តុកទឹកដោះគោ UHT ម៉ាក «ថៃ-ដាណឺម៉ាក» (Thai-Denmark) ដែលមានបរិមាណរហូតដល់ទៅ ២.២ លានកេស (ប្រហែល ៨០ លានប្រអប់)។ ទឹកដោះគោទាំងអស់នេះបានហួសកាលកំណត់ប្រើប្រាស់អស់ទៅហើយ ចន្លោះពីចុងឆ្នាំ២០២ ដល់ពាក់កណ្តាលឆ្នាំ២០២៦។ ស្ថានភាពនេះបានបង្ខំឱ្យស្ថាប័នរដ្ឋថៃត្រូវរែកពន់ និងខាតបង់ថ្លៃជួលឃ្លាំងស្តុកទំនិញខ្ពស់កប់ពពក ចាប់ពី ១.៥ លាន ទៅ ១.៨ លានបាតក្នុងមួយខែ (ឬស្មើនឹងជាង ១៨ លានបាតក្នុងមួយឆ្នាំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimWbgFesb1KsRHm51zhFULnEg7kDOWd6PS20j9-hBQxgw7S9o3ky4lwX1NLk6RwPilaoKAgzgEl954caUvFkdTK6W9B2INfMrO2uQ16NTn54xPFOwC5XfAvx4ATOHqBv9FybbSxR9R09vbuRhX9bGukKiVgXfZn84YJt3fKr7a702xP0gfe8k-PjTDzGk/s1280/photo_2026-08-14_11-32-30%20(2).jpg
 
ដើម្បីដោះស្រាយវិបត្តិនេះ នាយិកា អ.ស.គ លោកស្រី វ៉ាត់ឆៈរី វណ្ណៈស្រី (Watcharee Wannasri) បានបញ្ជាក់ថា ស្ថាប័នធ្លាប់បានបើកការដេញថ្លៃលក់ទឹកដោះគោទាំងនេះចេញចំនួន ២ លើករួចមកហើយ ប៉ុន្តែគ្មានក្រុមហ៊ុនឯកជនណាមួយចាប់អារម្មណ៍ ឬដាក់ពាក្យដេញថ្លៃទិញយកឡើយ។ បច្ចុប្បន្ន ស្ថាប័នកំពុងរុញច្រាននីតិវិធីបើកការដេញថ្លៃជាលើកទី៣។ ប្រសិនបើការដេញថ្លៃជុំថ្មីនេះនៅតែទទួលបរាជ័យទៀតនោះ ទឹកដោះគោទាំង ៨០ លានប្រអប់ នឹងត្រូវបញ្ជូនចូលទៅក្នុងដំណើរការកម្ទេច និងបំផ្លាញចោលទាំងស្រុងតែម្តង។ ការណ៍នេះ ក្រៅពីការខាតបង់តម្លៃទំនិញដើម រដ្ឋត្រូវចំណាយថវិកាបន្ថែមប្រមាណ ៦.៧៥ លានបាតទៀត សម្រាប់ជាថ្លៃសេវាកម្មក្នុងប្រតិបត្តិការកម្ទេចចោលឱ្យស្របតាមបទដ្ឋានបរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqq0VPlBgEBAiRXfQOCPsruWBlvaxqrTZHgoPFvUVTDZBG-RNabLZ4oord-8t6GiitfhS0l3WzfEcKY_Hc_mcfM5cEF9pVcNTENYoUWtxnThwPXKShlW2d0uLTpyZqJJEua-hnUpmyASaQO2LCBY560UkQ9Fu42c0udWoRlYLMbg6RfKA0u-AFKkjPKgw/s1280/photo_2026-08-14_11-32-30.jpg
ជារួមមក វិបត្តិទឹកដោះគោហួសកំណត់ជិត ១០០ លានប្រអប់របស់ស្ថាប័នរដ្ឋថៃនៅពេលនេះ គឺជាមេរៀនសេដ្ឋកិច្ច និងកសិកម្មដ៏ធំមួយ ជុំវិញចំណុចខ្សោយនៃការគ្រប់គ្រងខ្សែសង្វាក់ចែកចាយ និងការយឺតយ៉ាវក្នុងការរុករកទីផ្សារនាំចេញ។ មិនត្រឹមតែបង្កើតជាការខាតបង់ថវិកាជាតិរាប់លានបាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាសម្ពាធ និងការព្រួយបារម្ភដល់អាជ្ញាธរ ក្នុងការរឹតបន្តឹងដំណើរការកម្ទេចចោលឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការកុំឱ្យមានការលួចបន្លំបកស្បែកវេចខ្ចប់ថ្មី ហូរចូលទៅក្នុងទីផ្សារងងឹតបោកប្រាស់អ្នកប្រើប្រាស់៕