Home តារាជាតិ ជី ដេវីត ព្រលយសារមួយធ្វើឱ្យមានការញែកវែកយ៉ាងច្រើន

ជី ដេវីត ព្រលយសារមួយធ្វើឱ្យមានការញែកវែកយ៉ាងច្រើន

91
0

តារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីបញ្ចេញសំណេរមួយទាក់ទងនឹងស្ថាបនិកក្មេងពាល ព្រមទាំងដាស់តឿនប្រយ័ត្នបានទៅជីកដីលើកត្រង់សេនៅព្រំដែន។ សំណេរនេះបានជំរុញឱ្យមានការវែកញែកជាច្រើនក្នុងនោះ ជី ដេវីត ក៏បានចូលទៅឆ្លើយតបទៅនឹងមតិយោបល់មួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJt52a9PHoWEPh8XszxInupgnHbxYB0AytzmlHBMLRfxQAayEH4uq0ZLYdE-ROnxqlkCI19aH51j0WZ_9WOgE_ILrAUM5psglwZKDGfADhMJiBWRIfyzqylwExXjQkhySIcYph8yqcmSNBgdHPIrf0lmJP3bektL8Q2vK_Pe_YpxydulJf4uqC78fy9Q8/s4096/image_2026-08-14_08-51-10.png
នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ឥឡូវគេឡើងហើយ គេឡើងស្ថាបនិកក្មេងពាលកម្ពុជា ហិហិ ប្រយ័ត្នបានទៅជីកដីលើកត្រង់សេនៅព្រំដែន»។ គួរឱ្យដឹងថា កន្លងមកនេះមានទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ កំពុងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifgIqrylDDrbBKL5HGhKLZuzvyv287iLsmrqYGx66RQO9n4cHzskGzGlnXBQ4j4VLFTjCmeZX3cmdTxOG0wwHubmO0DcrVM5ymDqq0XYOOBehXz3hN5qPhNORynhRmENRBNjn8beg_K5wXUwBk9ZdueehBm6WdZugW3H64KiAYfV7uD1CvDpzI1VEACmg/s1760/image_2026-08-14_08-51-15.png
នៅក្នុងសារខ្លីខាងលើនេះក៏បង្កឱ្យមានមតិប្រតិកម្មចម្រុះផងដែរដោយអ្នកលេងបណ្តាញសង្គមមួយចំនួនចាត់ទុកថាសម្តីរបស់ ជី ដេវីត នេះគឺផ្លែផ្កា ចំណែកឯអ្នកគាំទ្រតារាចម្រៀងរូបនេះថាកុំរើសដាក់ខ្លួន និងមតិខ្លះទៀតថាមានទៅគឺមានមកធ្វើខ្លួនធម្មតាទៅៗកុំ TOXIC នឹង សំណេរខ្លីនេះអី។ នៅក្នុងការបញ្ចេញមតិយោបល់គេបានឃើញតារាចម្រៀង ជី ដេវីត បានឆ្លើយតបនឹងគណនីហ្វេកប៊ុកមួយចំនួន។ មានមតិមួយបានសរសេរថា «អ្នកណាជាស្ថាបនិកក្មេងពាលបែកស្លុយពិតប្រាកដបង?» ខណៈ ជី ដេវីត បានតបវិញថា «ក៏បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ4vXjsfj4eOALGKpaFZEC-8GTpfqoaQeIqqiSADAUI7cjuencrZk0g8CaImew-i5MZ6C3hfQ8K_jeUvyAQRPJDcTGD5hSOvSHrNk_8AJrrX7bZsfgrHMFuMn9BjKWi7EfcKHvsbvoLboIIcpM-357QNkA7W8o-dB33f8FcdUROdepq0YS6HGf8R_Tg5Y/s761/image_2026-08-14_08-58-13.png

ចំណែកឯគណនីមួយទៀតបានបញ្ចេញមតិថា «ដាក់មួយ Post ហ្នឹងហើយ ដាក់ចម្រៀងមួយបទទៀតផងបងខ្ញុំវៃយក12ម៉ោង 1M ឱ្យ»។ ជី ដេវីត បានតបវិញថា «អូខេរួចរាល់ចាំបងជួយ វ៉េលុយ មានQR អូនស្រាប់ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះមាន post និងមានរឿងច្រើនដែរចង់និយាយគ្នា»៕