ថៃបត់ជំហរ ១៨០ដឺក្រេ! នាយករដ្ឋមន្ត្រី លោក អានុទីន ចេញមុខបដិសេធយ៉ាងដាច់អហង្កានៅចំពោះមុខមន្ត្រីជាន់ខ្ពស់អាមេរិក ដោយបដិសេធព័ត៌មានលេចធ្លាយរឿងយកសម្ព័ន្ធភាពយោធា Cobra Gold ទៅធ្វើជាថ្នូរគំរាមរដ្ឋបាលលោក ដូណាល់ ត្រាំ ឱ្យបញ្ចុះពន្ធគយ។.jpg)
នៅមុខនិយាយផ្សេង ក្រោយខ្នងនិយាយផ្សឹង! ក្រោយលេចធ្លាយរបាយការណ៍ពីមន្ត្រីថៃថាប្រទេសថៃចង់ប្រើសម្ព័ន្ធភាពយោធាដើម្បីដាក់សម្ពាធសហរដ្ឋអាមេរិកឱ្យបញ្ចុះពន្ធ ឥឡូវនេះថៃបត់ជំហរវិញ ១៨០ ដឺក្រេភ្លាមៗ ដោយនៅចំពោះមុខអនុរដ្ឋលេខាធិការរងក្រសួងការពារជាតិអាមេរិក នាយករដ្ឋមន្ត្រី លោក អានុទីន បានសន្យាដាច់អហង្ការថានឹងមិនយករឿងយោធាទៅធ្វើជាចំណាប់ខ្មាំងសេដ្ឋកិច្ចតតាំងជាមួយលោក ដូណាល់ ត្រាំ ឡើយ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ ជំនួបការទូតបន្ទាន់មួយត្រូវបានធ្វើឡើងនៅទីក្រុងបាងកក រវាងលោកនាយករដ្ឋមន្ត្រីថៃ អានុទិន ឆានវីរៈកុល និងលោក Elbridge A. Colby អនុរដ្ឋលេខាធិការរងក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ។ នៅក្នុងជំនួបនោះ មេដឹកនាំថៃបានប្រកាសបដិសេធទាំងស្រុងចំពោះរបាយការណ៍របស់សារព័ត៌មានអន្តរជាតិ Bloomberg និង The Star ដែលបានចុះផ្សាយថាថៃមានផែនការសម្ងាត់ចង់កាត់បន្ថយទំហំសមយុទ្ធ Cobra Gold ដើម្បីគៀបសង្កត់អាមេរិក។ លោក អានុទិន បានប្រញាប់បកស្រាយពន្លត់ភ្លើងការទូតទាំងភ័យខ្លួនថា វិស័យសន្តិសុខជាតិ និងជម្លោះពាណិជ្ជកម្ម ១២.៥% គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ហើយទីក្រុងបាងកកគ្មានគោលនយោបាយយករឿងយោធាទៅធ្វើជាថ្នូរចរចាជាមួយរដ្ឋបាលលោក ត្រាំ នោះឡើយ។
.jpg)
ស្របពេលជាមួយគ្នានេះ លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ និងលោកស្រី Rachada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានចេញមុខមកអះអាងបន្ថែមផងដែរថា សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ “Cobra Gold ២០២៧” និងយុទ្ធសាស្ត្រយោធារយៈពេល ៦ ឆ្នាំ (២០២៥-២០៣០) នឹងនៅតែបន្តដំណើរការទៅតាមផែនការដើមដដែល ដោយគ្មានការកាត់បន្ថយទំហំ ឬកែប្រែអ្វីទាំងអស់។ សមយុទ្ធដ៏ល្បីល្បាញនេះ នឹងមានការចូលរួមពីប្រទេសជាសមាជិកចម្បងៗ ចំនួន ៧ រួមមាន ថៃ សហរដ្ឋអាមេរិក សិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី ដដែល។ ក្រុមអ្នកវិភាគមើលឃើញថា ការបត់ជំហរដកថយភ្លាមៗរបស់រដ្ឋបាលថៃ គឺធ្វើឡើងដោយសារតែភ័យខ្លួនខ្លាចប៉ះពាល់ដល់ខ្នងបង្អែកយោធារបស់អាមេរិក និងខ្លាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចផ្ទៃក្នុងកាន់តែដុនដាប ទើបបង្ខំចិត្តងាកមកចរចាផ្នែកពាណិជ្ជកម្ម ៤១ ប៊ីលានដុល្លារតាមបែបសន្តិវិធីវិញ។

យុទ្ធសាស្ត្រ «សម្ញាញចង្កូមគំរាមអាមេរិក» របស់មន្ត្រីថៃកាលពីពេលថ្មីៗនេះ ត្រូវបានរលាយបាត់ទៅវិញយ៉ាងលឿនបំផុត ក្រោមហេតុផលរក្សាផលប្រយោជន៍សន្តិសុខតំបន់។ ទោះបីជាព័ត៌មានលេចធ្លាយត្រូវបានរដ្ឋាភិបាលថៃប្រកាសច្រានចោលយ៉ាងដាច់អហង្ការក្តី ប៉ុន្តែព្រឹត្តិការណ៍ការទូតចុងក្រោយនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ថៃកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងលំបាក ក្នុងការរិះរកវិធីសាស្ត្រទន់ភ្លន់ដើម្បីចរចាជាមួយរដ្ឋបាលដាច់ខាតរបស់លោក ដូណាល់ ត្រាំ ៕










