តារាចម្រៀង រ៉េដឃីង បានលើកឡើងថាស្នេហាតារាដែលគួរយកគំរូតាមគឺស្នេហារបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ កន្លងមក ជី ដេវីត ធ្លាប់បាននិយាយថាប៉ះពាល់ត្រឹមលោកបានតែបើប៉ះប្រពន្ធរបស់ខ្លួនឱ្យហែកមេឃរត់។ សម្តីនេះត្រូវបានគេមើលឃើញថា ជី ដេវីត ការពារភរិយាលើសជីវិតរបស់ខ្លួនទៅទៀត។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង រ៉េដឃីង គឺជាអ្នកគាំទ្រធំមួយរូបរបស់តារាចម្រៀង ជី ដេវិត អស់រយៈពេល១០ឆ្នាំមកហើយរហូតពីអ្នកគាំទ្រម្នាក់មានឱកាសឡើងឆាកច្រៀងជាមួយនឹងអាយដលរបស់ខ្លួនកាលពីកន្លងមកនេះ។ មិនត្រឹមតែមានទំនាក់ទំនងល្អនិងស្រលាញ់ ជី ដេវីត តាមរយៈសកម្មភាពផ្សេងៗប៉ុណ្ណោះទេ រ៉េដឃីង ក៏ធ្លាប់បញ្ជូលឈ្មោះនិមិត្តរូបរបស់ខ្លួនទៅក្នុងបទចម្រៀងផ្ទាល់របស់លោកផងដែរ ដែលបទនោះមានចំណងជើងថា «ចង់និយាយថា»។
ជាមួយគ្នានេះដែរវេលាម៉ោងជាង១២ឈានចូលថ្ងៃទី១២ ខែសីហា រ៉េដឃីង បានលើកឡើងថា ស្នេហាតារាដែលគួរយកគំរូតាមគឺជាស្នេហារបស់ ជី ដេវីត និង ទេព បូព្រឹក្ស។ រ៉េដឃីង បានចែករំលែកវីដេអូមួយដែលមានសំណេរថា «បុរសពិត បាននិយាយថា «ប៉ះពាល់ត្រឹមខ្ញុំបាន ប៉ះប្រពន្ធអញ អញឱ្យហែងហែកមេឃរត់..» ដោយភ្ជាប់នឹងសម្តីរបស់លោកថា «ខ្ញុំអត់និយាយអីទាំងអស់. ដឹងត្រឹមថា ស្នេហាតារាមួយគូរនេះគួរយកគំរូ 2019. សុំចែចេញពីលក់ទៅមើល concert ReBorn»។

គួរឱ្យដឹងថា ជី ដេវីត គឺជាតារាចម្រៀងមួយរូបដែលតែងតែចេញមុខការពារ ទេព បូព្រឹក្ស ជានិច្ចមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ជាហេតុធ្វើឱ្យមានមតិសរសើរថាលោកគឺជាបុរសល្អ ចេញមុខការពារប្រពន្ធរបស់ខ្លួនមិនឱ្យអ្នកដទៃប៉ះពាល់បានឡើយ។
ចុងក្រោយនេះ ជី ដេវីត ក៏បានចេញមុខយ៉ាងខ្លាំងក្លាយជាមួយនឹងតារាចម្រៀង ជា សុជាតិ បន្ទាប់ពីនិយាយថាលោកស៊ីពែប្រពន្ធអ្នកមានមកព្យែរគេ៕










