Home តារាជាតិ «ក្មេងខ្មែរ» មិនបានបំបែកក្រុមការពិតគ្រាន់តែជាការ Prank មុនទម្លាក់អាល់ប៊ុមថ្មី

«ក្មេងខ្មែរ» មិនបានបំបែកក្រុមការពិតគ្រាន់តែជាការ Prank មុនទម្លាក់អាល់ប៊ុមថ្មី

103
0

មិនដឹងថានេះជាផែនការទីផ្សារឬមហាជនជាអ្នកយល់ច្រឡំខ្លួនឯងនោះទេបន្ទាប់ពី ក្មេងខ្មែរ ប្រកាសកាលពីកន្លងមកនេះដែលទស្សនិកជនគិតថាបំបែកក្រុមពេលនេះស្រាប់តែត្រូវបានសមាជិកទាំងពីររូបគឺ ជា សុជាតិ និង កៅ ពន្លឺ ប្រកាសថានោះគ្រាន់តែជាការបំបែកក្រុម ខណៈពួកគេត្រៀមចេញអាល់ប៊ុមថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcqkvcny_5h4EPO5t2M38fh4k3tZ4XdDdARRLqCnokOiEVaaVzj5y1YyCn6oeb1OdRUbg1xrxoKE8KfaKQBNrfoc52LLCIszDpB9qquXnY7zdv6u5ccgdbGPCobdQGMqcpD9MaYkfyc0YMqFXX_vzRL-wGz7wUjn0c6XjtgkI03TLLp86LJi8h5pTWRU/s2048/image_2026-07-24_15-35-35%20(2).png
នៅថ្ងៃទី៨ ខែសីហា ជា សុជាតិ និង កៅ ពន្លឺ បានចេញវីដេអូរៀងខ្លួនបង្ហោះក្នុងថ្ងៃតែមួយអំពីក្រុម «ក្មេងខ្មែរ»។ ជាមួយនឹងការរៀបរាប់ពីអនុស្សាវរីយ៍ក្នុងដំណើរដែល ក្មេងខ្មែរ ឆ្លងកាត់ អ្នកទាំងពីរបានបញ្ជាក់ថានោះគ្រាន់តែជាការ Prank ប៉ុណ្ណោះដោយពួកគេមិនបានរំសាយក្រុមឡើយ។ ទាំង ជា សុជាតិ និង កៅ ពន្លឺ ក៏បានធ្វើការសូមទោសមកកាន់ទស្សនិកជនចំពោះការបង្ហោះកន្លងមកដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនសោកស្តាយចំពោះការបាត់បង់ក្រុមក្មេងខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7S3rJZ0-4srO_wfmCzYeXQGD7zjZwErsWXHzuQAfEcSmw8lRghRmj25M0Js3Z_vfXa5TPpzj8c9MH96GtoAk4vuOubFUTqPQOkXdvk56hllp0G5L6fa0qblxXUvyd8gd7Ow4ROWtSzHNk8fk1bi5IUyV75vDxtjdmE5dmJnHMDsECCBhIMJcI4FkJFpc/s1484/image_2026-08-10_13-47-13%20(2).png

តារាចម្រៀង ជា សុជាតិ បានលើកឡើងនៅក្នុងវីដេអូរបស់លោកថា ការធ្វើបែបនេះដើម្បីពញាក់ស្មារតីបន្តិចបន្តួចពីក្រុម ក្មេងខ្មែរ និងចង់ដឹងចិត្តអ្នកគាំទ្រក្រោយពីមានការសង្ស័យថា សមាជិកទាំងពីរនាក់មានជម្លោះផ្ទៃក្នុងដោយសារតែមិនឃើញទម្លាក់បទថ្មី ស្ងប់ស្ងាត់អស់រយៈពេលយ៉ាងយូរ។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ថា អាល់ប៊ុម ថ្មីរបស់ពួកគេនឹងទម្លាក់នាពេលឆាប់ៗខាងមុខនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn_iNVSwwicBhOuPCEOFeHzgwuPLj7gR8vtjQEYZtAj9Pdy65IJ6j02xySPWThYH_jktmGqTrbTK6bg8xwmROponQgJHFHtWzQ0P1ZbSm1itgZo9qBs5XbGK2VdXnmScPQ3PJ-Yp10l43MJFfUzwfw2_WXTtOHWv3wm0Fnfd1j67E1c1lTeilfkU99cAw/s2048/image_2026-08-10_13-47-13.png
ការយកអារម្មណ៍របស់ទស្សនិកជនមកលេងសើចជាមួយនឹងការ Prank បែបនេះមតិខ្លះក៏បង្ហាញការសប្បាយចិត្តរបស់ខ្លួនដែលឃើញថាក្រុម ក្មេងខ្មែរ ពុំទាន់បំបែកក្រុម ខណៈមតិខ្លះទៀតបានរិះគន់ចំពោះសកម្មភាពបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5sI83VsJYJpOpHbyl-is5SrY_BxmEELlatNXHHbUF1NOMrCyuPjY-f48iIj6TrywPrLgMySZU8dmvrtTH-Sfg_WzT3aazvtxUp9IO4WEgLEJQIMPAhC7wVeR8w3vo93Yn2aHYwtYuW1kdgxeZn3ywrHW9l0d3IRlfSGuMcYBeGMKzEJt8nqPr93yjb6M/s2048/image_2026-07-24_15-35-33%20(3).png

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្មេងខ្មែរ បានប្រកាសថា «ពួកគេមិនអាចបន្តដំណើរជាមួយគ្នាទៀតទេ ការជួបជុំតែងតែមានការបែក ក្មេងខ្មែរសូមអរគុណ និងសម្រាបលា»។ ការប្រកាសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមសិល្បៈនិងអ្នកគាំទ្រ ប៉ុន្តែនៅទីបំផុតការប្រកាសនោះត្រូវបានបង្វែរមកវិញថា នោះគ្រាន់តែជាការ Prank ប៉ុណ្ណោះ៕