ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យកងទ័ពចិនត្រៀមខ្លួនឱ្យរួចរាល់ វាយប្រហារគ្រប់គ្រងលើកោះតៃវ៉ាន់ត្រឹមឆ្នាំ២០២៧។

តាមរបាយការណ៍ស៊ើបការណ៍ លោក ស៊ី ជីនពីង បានដាក់ផែនការឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) ពង្រឹងសមត្ថភាពប្រយុទ្ធ ដើម្បីគ្រប់គ្រងតៃវ៉ាន់ក្នុងឆ្នាំ២០២៧ ដែលត្រូវជាខួប១០០ឆ្នាំរបស់កងទ័ពចិន។.png)
រដ្ឋអំណាចចិន នៅតែបន្តចិញ្ចឹមចិត្ត និង រកមធ្យោបាយផ្សេងៗ ដើម្បីត្រួតត្រាតៃវ៉ាន់ ដោយសន្តិវិធី ខណៈតៃវ៉ាន់ប្រកាន់ជំហរ ចង់ក្លាយជារដ្ឋឯករាជ។
ជាកាឆ្លើយតបចិន អះអាង ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយដែលត្រូវតែបង្រួបបង្រួមគ្នា និងគ្មានគម្រោងប្រើប្រាស់កម្លាំងយោធានៅឆ្នាំ២០២៧ទេ។

មហាយក្សចិន ប្រកាន់យកគោលនយោបាយ “ចិនតែមួយ” ដោយអះអាងថាមានប្រទេសចិនតែមួយគត់នៅលើពិភពលោក ខណៈកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចបំបែកបាន៕










