Home តារាជាតិ ទីបំផុត ប៊ី សុធារី នឹងជួប Thae Su Nyein ម្តងទៀតនៅលើឆាកអន្តរជាតិ

ទីបំផុត ប៊ី សុធារី នឹងជួប Thae Su Nyein ម្តងទៀតនៅលើឆាកអន្តរជាតិ

62
0

ទីបំផុត ប៊ី សុធារី បានឈ្នះមកុដក្នុងការប្រកួត Miss Cosmo Cambodia 2026 បន្ទាប់ពីបរាជ័យកាលពីឆ្នាំមុន។ សមិទ្ធផលនេះបានជំរុញឱ្យ ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតខណៈនាងនឹងត្រូវជួបមិត្តចាស់បវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc4vE2Pe6KDbupIigtDvhwk3eLrn-qrtzE970mvbAwi0RGYAr5E4E009fuzYF-J9VV4FE0bpTLDu1z3t57I2NqX-VB8zW6DAdVuHAHceTJ5t5dDuVseLDgVviDE8g44CW1ZaT-nme8Cf3XWYfgpkyrVoT1ikRlEuM0ICTRs1-h7anOmKY-w1edj5kk_ng/s2048/image_2026-08-10_09-25-18.png

អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា Thae Su Nyein បានក្លាយជា Miss Cosmo Myanmar 2026 ដែលបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះរូបនាងគឺជាជើងខ្លាំងមួយរូបសុខចិត្តបោះចោលមកុដនិងលំដាប់រងក្នុងកម្មរបស់ MGI ។ បវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក៏មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹង ប៊ី សុធារី ផងដែរដោយសារតែអ្នកទាំងពីរធ្លាប់ជាបេក្ខភាពប្រកួតជាមួយគ្នា ខណៈកន្លងមកពួកគេក៏ធ្លាប់បានធ្វើការជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUWe9Rd0zu-WvdrIfHcLnw-s_OIp7HiQMOGd6KhXh21rkJ6c7SzuIf6i5CAQJS0ILBB4fnAFouSa4IAvWEX7BAA1DPEl2t6sv5QmXfQbgbwTSC9vSllSg49OkMCr6wj899TZMGJM-Quzu2VoUZj_WRUrysrMzEOHKFUvY2yI7EkP5uuF7udgTqTabbOgM/s2048/image_2026-08-10_09-25-24%20(2).png

អ្វីៗក៏ដូចជាការរំពឹងទុកភាគច្រើនបន្ទាប់ពីឆ្លងកាត់ការប្រកួតច្រើនខែ និងការបរាជ័យកាលពីឆ្នាំមុនពេលនេះ ប៊ី សុធារី បានក្លាយជា Miss Cosmo Cambodia 2026 កាលពីរាត្រីថ្ងៃទី៨ ខែសីហា។ នេះមានន័យថា ទាំង ប៊ី សុធារី និង Thae Su Nyein នឹងមានឱកាសជួបគ្នាម្តងទៀតនៅលើឆាកអន្តរជាតិក្នុងការប្រកួត Miss Cosmo នៅឯលើទឹកដីប្រទេសវៀតណាមនាពេលខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF9ERydK8SOzQ1l4O2LmrhTV4ZvVlJNdZQfbeOt-MOLBKAuSqF5Uns6ICHjy03DIuIKdagkNIc2qoqRwHpR7FN7UJvb0o21gPOgzMq2ksfr1nbrRQpslkl0KRNxuneDBcnvY5vXsE0i2b5prcIWorFugdM4-80Y84h6ZCsIws9uCkhdFMvbKYgkh_YNs8/s2048/image_2026-08-10_09-25-17%20(2).png
គួរបញ្ជាក់ផងដែរថា ប៊ី សុធារី គឺជាបវរកញ្ញាជើងចាស់មួយរូបដែលឆ្លងកាត់ការប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុកជាច្រើនដង។ កាលពីឆ្នាំ២០១៤ ប៊ី សុធារី ធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតក្នុងកម្មវិធី Miss South East Asia ។ ក្នុងឆ្នាំ២០១៦ ប៊ី សុធារី គឺជាស្រ្តីខ្មែរដំបូងគេដែលតំណាងប្រទេសប្រកួតនៅលើឆាក Miss Universe ប៉ុន្តែពុំមានឱកាសចូល TOP ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqr62fvS6j8ohN4-TBRGRjTthCSTNui_M0016VFnyVPdwrVCAgASYm2OHEkVcTq-lBGdUJFrzbXmK9IW0NnICa9BKe2pl3XfSb3ENQ49QtTfsKDilanOcP-KqSuVa3sNjFj-eHkiDrWyxXTSUCC-BHsrCaOiv38Xmr8lKPngBYU6a3r4lfuaFmqSa2fBI/s2730/image_2026-08-10_09-25-20.png
នៅឆ្នាំ២០២៣ ប៊ី សុធារី បានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Charm International នៅឯប្រទេសវៀតណាម ប៉ុន្តែលទ្ធផលនៅតែមិនអាចចូល TOP ក្នុងការប្រកួតឡើយ ដោយគ្រានោះឈុតតំណាងជាតិមានឈ្មោះ «រាជនីមយូរ៉ា» បានឈ្នះនៅក្នុងការប្រកួតនេះ។ នៅឆ្នាំ២០២៤ ក៏បានឈ្នះមកុដក្នុងការប្រកួត Miss Grand Cambodia ដោយមានឱកាសតំណាងកម្ពុជាម្តងទៀត ស្របពេលនោះកម្ពុជាធ្វើជាសហម្ចាស់ផ្ទះ។ យ៉ាងណាមិញការប្រកួតនាគ្រានោះមិនបានរលូននោះទេដោយមានរឿងចម្រូងចម្រាសយ៉ាងខ្លាំង ហើយ ប៊ី សុធារី សុខចិត្តមិនចេញទៅប្រកួតបន្តនៅសៀមឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnHitSENdBT0vW6k0Z-Fyf-kFD72F3Cl1np54OYG7fjoZdiE_edEdjL49mo-Tn-Tvylhk0FVO45lz2dFlGqTjkK3PXxzOLWjqGiK4uDfqe-HyoN0reOCNJPpyCBC39_QOQIdK6THaUw9M-HuQv4kyf9iNuXCxN1I9RS_HKm419tf3QyWqO8IN9XobyN4/s2048/image_2026-08-10_09-25-21.png
ក្នុងឆ្នាំ២០២៦ នេះគឺជាឱកាសថ្មីមួយទៀតសម្រាប់ ប៊ី សុធារី ក្នុងការតំណាងឱ្យស្រ្តីខ្មែរប្រកួតនៅលើឆាកអន្តរជាតិជាមួយនឹងក្តីសង្ឃឹមជាថ្មី ការប្រកួតប្រជែងថ្មី ហើយទស្សនិកជនសង្ឃឹមថានាងនឹងទទួលបានចំណាត់ថ្នាក់ល្អមួយសម្រាប់កេរ្តិ៍ឈ្មោះរបស់នាង៕