Home តារាជាតិ ដើម្បីក្តីស្រលាញ់ ទីនីន ធ្លាប់បោះបង់ភាពជាខ្លួនឯងរយៈពេល២ឆ្នាំ

ដើម្បីក្តីស្រលាញ់ ទីនីន ធ្លាប់បោះបង់ភាពជាខ្លួនឯងរយៈពេល២ឆ្នាំ

76
0

រឿងរ៉ាវដ៏កម្សត់និងភាពរឹងមាំរបស់ ទីនីន ជាម្តាយកូនពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរនិងលើកទឹកចិត្តនាងយ៉ាងច្រើន។ ជាមួយគ្នានេះដែរនៅក្នុងបទសម្ភាសថ្មីមួយ ទីនីន បានបង្ហាញថានាងធ្លាប់បោះបង់ភាពជាខ្លួនឯងរយៈពេល២ឆ្នាំដើម្បីក្តីស្រលាញ់ប៉ុន្តែយ៉ាងណានៅតែមិនអាចថែរក្សាស្នេហានោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwp8CldnXgS19uZoBCbBT6Vwf3a4w-6q2NAZzU30413VWQKUfet8Ux1CTvG9L1Ohv0ytfRTHKRiznNm9ZWxZRQZN6p4qSTIdVcpmb7mu4I1gsuBsx37OKYvU_qjfvMg1TnI1xqn9fzZwWwBpSOZi-gNtvbZ5TaVozWMycG5FMeeTjRgGWRbcbD3sl0g4/s1524/image_2026-07-29_09-28-23.png

កម្មវិធី សខ្មៅ ដែលដំណើរការដោយពិធីការិនី ពេជ្រ សិរីរ័ត្ន បានវិលមកបម្រើអារម្មណ៍ទស្សនិកជនវិញហើយបន្ទាប់ពីផ្អាកសកម្មភាពអស់រយៈពេល១ឆ្នាំ។ សប្តាហ៍ដំបូងនៃការវិលមកវិញនេះគឺជាកិច្ចសម្ភាសដែលមានភ្ញៀវកិត្តិយស ទីនីន ហើយនេះក៏ជាលើកទី២ដែល ទីនីន បានចូលរួមក្នុងកម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrOl24-eB8VjLYvvbmZrW9mLqP99-gFa7lVm_H2-lz-03nmFpR0iRBQhZMBksCjMxDZrL1i95uvDeNMh1zJHzOVEPlEyr_MeBCe7RBNWm6KLXhJTHyvyB-d9yt7sc9Kib-j-eYGg2vF_bamQb3SVHWB0inX61gepwZJgEZ0PcrNDSuxlbV2DqhJoT8DA/s2778/image_2026-07-29_09-28-34.png

រយៈពេលជាង៤០នាទី ទីនីន បានផ្តល់ឱ្យអ្នកគាំទ្របានដឹងពីរឿងរ៉ាវមួយចំនួនបន្ថែមទៀតក្នុងដំណើរជីវិតរបស់នាងពីការរកស៊ីត្រូវចោលលុយកក់ទៅលើផលិតផលដោយសារតែជម្លោះប្រទេស។ ទោះបីជួបនឹងការលំបាក ទីនីន ត្រូវតែស៊ូទ្រាំដោយសារតែមានកូនចៅច្រើននាក់ធ្វើឱ្យនាងមិនអាចទន់ជ្រាយបានយូរនោះទេ ប៉ុន្តែនៅពេលហត់ មានសម្ពាធនាងក៏យំដូចគ្នា។ យ៉ាងណាក៏ដោយ ទីនីន ធ្លាប់បានបញ្ជាក់ថានាងធ្លាប់រស់នៅស្រណុកសុខស្រួលឱ្យគេចិញ្ចឹមប៉ុន្តែឱ្យគេមកគ្រប់គ្រងជីវិតត្រូវធ្វើអ្វីដែលគេចង់បានដែលមិនមែនជាខ្លួនយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheW8OpMequENMhqXbvK2hLYyqAoTz44CPsMHArTHjV1srMcWDSwWv4PP2A8u5TdYYjJf6Sgeet-_XGzrXmvQBQRhJptDcYx-74X7UczKJR1KkwK7vgeM6JixGjhsXUZVaihFzfH_BmDf8F1IHefkdOzb6YO5bcuMZStZUVErDUGgByZzAqExcsOgk5fdA/s1254/image_2026-08-05_14-02-39.png

ទីនីន បន្តទៀតថារយៈពេលពីរឆ្នាំចុងក្រោយនាងបានបាត់បង់អ្វីដែលជាខ្លួនឯង ដោយសារតែក្តីស្រលាញ់ព្រមសម្របតាមជាការសាកល្បងដើម្បីឱ្យដឹងថាអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានឬអត់។ ស្រ្តីរឹងមាំរូបនេះបន្តទៀតថា នាងបានសម្របតាមហើយបាត់បង់អ្វីដែលជាខ្លួនឯងមិនសូវសប្បាយឡើយ ដូចជាឱ្យនាងនៅតែផ្ទះធ្វើឱ្យនាងថប់ដង្ហើបចង់ចូលបន្ទប់សង្គ្រោះបន្ទាន់(ICU) ម្តងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj7DKjxta1MVMlm_uuvySYdKzpzQJ69eY3B8bgdfJ2vLYSmid9IKgconKVzUB1hbpOt_47yE8R5eptvmjtNMidIqFwtV3ImQxK-RKF23XP0DyFrmtKNLfRGG1VSXwV3oeSd-GF6nb6rb6r3upV85vwUzo_ncr6f0Ej7Er9O6OkXfy7m870cQ0XYkS4kiI/s4032/image_2026-08-05_14-02-43.png
ទោះបីជាអ្នកដទៃគិតថាខ្លួនជាមនុស្សកាចឆ្នាសឈ្លោះមិនឱ្យចាញ់គេ ប៉ុន្តែ ទីនីន បានអះអាងថានៅពេលមានជម្លោះជាមួយនឹងគូស្នេហ៍ ឬអ្នកស្គាល់ជិតស្និទ្ធ នាងតែងតែព្យាយាមសម្របសម្រួលភាគីម្ខាងទៀតឱ្យចិត្តត្រជាក់ដើម្បីអាចមកអង្គុយនិយាយគ្នា។ នៅពេលបញ្ចប់ទំនាក់ទំនង ទីនីន បានបញ្ជាក់ថានាងមិនគុំគួននោះទេបើសិនជាមិនរករឿងនាងមុន៕