Home តារាជាតិ Jay X ចេញបទចម្រៀងដំបូងក្រោយឈ្នះពានបាន៣ខែ ខណៈអត្ថន័យចាក់ដោតខ្លាំង

Jay X ចេញបទចម្រៀងដំបូងក្រោយឈ្នះពានបាន៣ខែ ខណៈអត្ថន័យចាក់ដោតខ្លាំង

108
0

ទីបំផុតបន្ទាប់ពីក្លាយជាម្ចាស់ពានរយៈពេល៣ខែ Jay X បានចេញបទចម្រៀងដំបូងក្នុងផលិតកម្មបារមីហើយ។ ទោះយ៉ាងណាការបង្ហាញខ្លួនដំបូងរបស់ Jay X បានធ្វើឱ្យទស្សនិកជនសោកសៅយ៉ាងខ្លាំងដោយសារតែអត្ថន័យបទនោះគឺរំលឹកទៅដល់គុណបំណាច់និងការចងចាំល្អៗពីលោកយាយរបស់ Jay X មុនពេលលោកយាយលាចាកលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMy0cAZ-hLZXgR9fUvr9ANUNITgqWzgcmeQ5jwUYKSmjjVOKDIqSmMgtDV686uK2VFaW0S-nY2w3W14Av-bHQHhviLtKtdk6GT_B4dQQnIUbERSk9_PlRC-I7VjTKaYAVxoAVEstTF98g1f0fF7vRY20lI159LCyII0-ag4B7h0KHLmhqknlF7MWCtF4/s2048/image_2026-07-13_10-33-35.png
នៅយប់ថ្ងៃទី៣ ខែសីហា Jay X បានចេញផ្សាយបទចម្រៀងដំបូងរបស់ខ្លួនជាផ្លូវការមានចំណងជើងថា «THE LAST DAY» ដែលរំលឹកទៅដល់លោកយាយរបស់ Jay X ផ្ទាល់ដែលគាត់បានចែកឋានកាលពីកន្លងមកនេះ។ អ្វីដែលជាការកត់សម្គាល់បទដំបូងរបស់ Jay X គឺរូបគេជាអ្នកនិពន្ធខ្លួនឯងដោយប្រើឈ្មោះកំណើតថា ខុម យ៉ុងជេ និងមានការជួយជ្រោមជ្រែងពីរៀមច្បង វណ្ណថាន និង M-Fatt ។ នេះបើយោងទៅតាមការពណ៌នានៅលើវីដេអូចម្រៀង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcASyEb17XLviAw2FTjjoM2Fc734Npti3mQsUQSPRGLd1OLByAPemEIpQXXLGwuEtb2DTfs2jNY1ODDD1Ex3jIQUK99ZZkSmTek1TaRE0DEyRjHQ_qvzLmqG1RhnP7-5VqYgy89QFFzBF9L3GZij6Dy83WuN60XP46ck9SHqRvgkC8bUO_Qwzkd839E6I/s1280/image_2026-07-13_10-33-38.png

    នៅក្នុងអត្ថន័យរបស់ «THE LAST DAY» គឺបានរម្លឹកទៅកាន់អនុស្សាវរីយ៍ការទទួលបានភាពកក់ក្តៅពីលោកយាយកាលពី Jay X នៅក្មេង ពាក្យទូន្មានប្រៀបប្រដៅ និងចង់ឃើញពីភាពជោគជ័យរបស់ចៅប្រុស។ ទោះយ៉ាងណាមុននឹងលោកយាយចាកចេញទៅ Jay X បាននាំយកភាពជោគជ័យទៅកាន់លោកយាយរបស់ខ្លួនដោយសន្យាថានឹងបន្តការមើលថែឪពុករបស់ខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyno1cTUTmpUhQShDdC1MhThGEPhN4v543gpI-WLn2rbB3EFSGQ5ZMTN4oVuET8M54kYbA_5IXqjf-arbuN-EwZNyqcTSBOc-1pCjltUETPISvKmoLzQMO52OdlmD4otIj-00q30FbiDS9re8V2btv-QmnnwTk_E6IU3wHsJvWnHa4ANAZVmE-kC9uEBo/s960/image_2026-08-04_10-17-38.png
    មុននឹងចេញផ្សាយបទនេះ Jay X បានលើកឡើងដែរថាការសរសេរបទនេះគឺចង់ក្លាយជាការចងចាំក្នុងជីវិតជារៀងរហូត ក្នុងពេលដែលរូបគេយកភាពជោគជ័យទៅជូនក្រុមគ្រួសារក៏ក្លាយជាលើកចុងក្រោយដែល Jay X បានជួបលោកយាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcASyEb17XLviAw2FTjjoM2Fc734Npti3mQsUQSPRGLd1OLByAPemEIpQXXLGwuEtb2DTfs2jNY1ODDD1Ex3jIQUK99ZZkSmTek1TaRE0DEyRjHQ_qvzLmqG1RhnP7-5VqYgy89QFFzBF9L3GZij6Dy83WuN60XP46ck9SHqRvgkC8bUO_Qwzkd839E6I/s1280/image_2026-07-13_10-33-38.png

    ការចេញបទដំបូងបន្ទាប់ពីក្លាយជាសិល្បករកុងត្រា Jay X ទទួលបាននូវមតិឆ្លើយតបជាវិជ្ជមានច្រើនជាពិសេសមួយបទនេះបានធ្វើឱ្យមនុស្សជាច្រើនបង្ហាញអារម្មណ៍សោកសៅមានការនឹករលឹកទៅកាន់លោកយាយរបស់ខ្លួនដូចគ្នា៕