អ្នកលេងទិកតុកល្បីឈ្មោះ សុខ លីន កំពុងការរិះគន់ពីសាធារណជនម្តងទៀតបន្ទាប់ពីថតវីដេអូយកដៃកូនប្រុសពៅរបស់ម្ចាស់ប្រ៊េនឡាកាម៉ូមកស្ទាបដើមទ្រូងរបស់នាង។ សកម្មភាពនេះមិនត្រឹមតែ សុខ លីន រងការរិះគន់ប៉ុណ្ណោះទេប៉ុន្តែម្ចាស់ប្រ៊េនឡាកាម៉ូផ្ទាល់ដែលជាអាព្យាបាលក៏ត្រូវមហាជនស្តីបន្ទោសផងដែរ។
ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកមានការចែកចាយវីដេអូឡើងវិញពីសកម្មភាពនៃការថតវីដេអូរបស់ សុខ លីន និងកុមារា ម៉េងសុង ដែលជាកូនប្រុសពៅរបស់លោកស្រី មាស ច័ន្ទដាលីស ម្ចាស់ប្រ៊េនឡាកាម៉ូ។ វីដេអូនោះបានទាក់ទាញប្រតិកម្មយ៉ាងច្រើនជាមួយនឹងរិះគន់សកម្មភាពដែលនាំក្មេងថតបែបនេះ ខណៈវីដេអូដើមដែល សុខ លីន បង្ហោះគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានបញ្ចេញមតិរិះគន់ចំពោះសកម្មភាពនេះដោយលើកឡើងថាជាសកម្មភាពមិនល្អ លើសខ្លាំងដែលការថតបែបនេះពុំគួរយកក្មេងមកសម្តែងនោះទេនាំឱ្យជះឥទ្ធិពលមិនល្អមិនសមរម្យសម្រាប់កុមារ។ មតិខ្លះទៀតក៏លើកឡើងថាការថតវីដេអូគួរតែមានព្រំដែនមិនថាមានចេតនាកំប្លែងឬទាក់ទាញអ្នកមើលនោះទេ មិនគួរអូសកុមារចូលរួមក្នុងសកម្មភាពបែបនេះ។

អ្នកលេងអ៊ីនធឺណិតមួយផ្នែកទៀតក៏បានចោទសួរទៅកាន់ម្ចាស់ប្រ៊េន ឡាកាម៉ូ ដែលជាអាណាព្យាបាលរបស់ ម៉េងសុង ហេតុអ្វីក៏បណ្តាលឱ្យកូនប្រុសរបស់ខ្លួនថតសកម្មភាពបែបនេះនោះទេទោះបីជាចង់ប្រម៉ូតផលិតផលឬការធ្វើឱ្យវីដេអូនោះផ្ទុះយ៉ាងណាក៏ដោយ៕










