Home តារាជាតិ លីវ ជីលី ទម្លាយរឿងតំណាងប្រទេសប្រកួតបវរកញ្ញានៅក្រៅស្រុកចំណាយលុយខ្លួនឯងអស់៣ម៉ឺនដុល្លារ

លីវ ជីលី ទម្លាយរឿងតំណាងប្រទេសប្រកួតបវរកញ្ញានៅក្រៅស្រុកចំណាយលុយខ្លួនឯងអស់៣ម៉ឺនដុល្លារ

114
0

ថ្មីៗនេះ លីវ ជីលី Miss supranational Cambodia 2023 បានចេញមកលាតត្រដាងថារូបនាងបានចំណាយទឹកប្រាក់ដោយខ្លួនឯងចំនួន៣ម៉ឺនដុល្លារសម្រាប់ការតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសប៉ូឡូញ។ លីវ ជីលី ក៏បានចេញមកបញ្ជាក់ថាការចំណាយលុយខ្លួនឯងនេះដោយសារតែលោក អ៊ិន សុភិន គ្មានលុយសម្រាប់ជួយនាងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLSTFvXcb96KAEnobNtTLDWplqjX5jBJp1KWCNHukVDlXmT6NhYbxx0KnueGOxUpR441qOwtwEGj50A417C_ZSvXf7KGfjQHQl-IFsVfuq0d64NlhyDB2wrqw-Mc-tlnJSZvwTJtm_2AEaP3ZQXgLE0RTLwPqi3MgIhk0ynKafvGhn5BXCGKfZFis2Q8/s2048/image_2026-08-04_09-26-47.png
អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនជ្រាបមកហើយថា លីវ ជីលី ធ្លាប់បានតំណាងប្រទេសកម្ពុជាចំនួន២ដងប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីពីរផ្សេងគ្នា។ អ្នកមួយចំនួនក៏បានដឹងដែរថាសម្រាប់ការប្រកួតនីមួយៗគឺបវរកញ្ញាខ្លួនឯងផ្ទាល់ត្រូវចំណាយលុយដោយខ្លួនឯង ចំណែកអ្នកគ្រប់គ្រងខ្លះក៏បានជួយបវរកញ្ញាខ្លួនពោលគឺអាស្រ័យទៅលើកម្មវិធីបវរកញ្ញានីមួយៗ តែយ៉ាងណាសម្រាប់បវរកញ្ញានៅតែចេញលុយពីហោបៅខ្លួនឯងជៀសមិនផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVTjJEhRxohMnzn8GArFafq4CFlO7PosBP-Ab9LZYQvmqO2DqbMzxEOtJzifTrxvP5-b3iyrzdV80aQ4wJ1clHlZl9x2QRr_jV5eLEr1kZwvyHTM0c0U1mTO9_37QRtZ2XOyAFE4gOEvl1yVsZn9hnRs1lgTZKqVk8Fm5KUF5LUV-fcZ7_DBkWkD3iuF0/s2048/image_2026-08-04_09-26-42.png

ជាក់ស្តែងថ្មីៗនេះ លីវ ជីលី បានចេញមកនិយាយថានាងគឺជាបវរកញ្ញាម្នាក់ដែលកម្សត់ ខណៈបានរៀបរាប់យ៉ាងច្រើនជូនអ្នកគាំទ្រសម្រាប់ដំណើរនៃការចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ លីវ ជីលី ក៏បានទម្លាយថានាងបានចំណាយសរុបទាំងអស់ក្នុងពេលប្រកួត Miss supranational 2023 ចំនួន៣ម៉ឺនដុល្លារ។ លីវ ជីលី បានរៀបរាប់ថាក្នុងឆ្នាំ២០២៣ នាងមានការងារជាច្រើនប៉ុន្តែការចេញទៅប្រកួតហើយការចំណាយទឹកប្រាក់ដ៏ច្រើននេះលោក អ៊ិន សុភិន ពុំបានជួយនោះទេដោយសារតែគ្មានលុយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx9pxSBOf2EoiCRYWl_IAsmUAGIJmt_8Lj2DqKYBA3EgGi63UKtTvbbGjJGOtLNjxGzoRsWAaF_6XqRVZW1NbqtSk_fioeY0g6YHlqx52L0LYh0hjt6-GarlycPWwupOTQMvtYqZvr2oYB43u78Zo7jFrZBDVuPrgvuOL7Bbdhh7Afn4jS02hN-xt3zMU/s2048/image_2026-08-04_09-26-46.png

មុនពេលចេញទៅប្រកួត លីវ ជីលី ថាបានចំណាយទឹកប្រាក់១០០០ដុល្លារសម្រាប់ការធ្វើកម្មវិធីសម្បុរធម៌ ការថតក្បាច់គុនល្បុក្កតោសម្រាប់ដាក់ទៅប្រកួត និងការថតរូបផ្សេងៗសម្រាប់បោះឆ្នោត។ បន្ថែមពីលើនេះការចំណាយគឺទៅលើសំបុត្រយន្តហោះ សំលៀកបំពាក់ ដែលជារួមគឺត្រូវចំណាយលុយទាំងអស់ប្រសិនជាក្រុមហ៊ុនពុំបានជួយ៕