Home ព័ត៌មានអន្តរជាតិ ថៃរងភាពអាម៉ាស ក្រោយ UNESCO ថ្កោលទោ.សចំៗរឿងបំផ្លា.ញប្រាសាទព្រះវិហារ

ថៃរងភាពអាម៉ាស ក្រោយ UNESCO ថ្កោលទោ.សចំៗរឿងបំផ្លា.ញប្រាសាទព្រះវិហារ

118
0

កម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ! ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចជាប្រវត្តិសាស្ត្រមួយ ដោយថ្កោលទោសរាល់ការបំផ្លិ.ចបំផ្លា.ញសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ព្រមទាំងបានចាត់វិធានការក្តៅផ្អាកសកម្មភាពយោធាជុំវិញតំបន់ការពារ។ ​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOdRwbsqRgP8HUMdOibcvSRgxJX7hpatNJqNJ5IfFAdyAUA-lr02t3eONnAmbhxOd0UsxTHIxaAXXq75m7VmojsLF0z5Btg3qhsybDaTBNMX5tMrRvKkc3Tv4I5Tqxa4mw6oIo4EHMjhEB6svBdemeYPBQMCQ2YQ6t1QIBxl4-1E0LFt8Ke78YAK8epRU/s1280/photo_2026-07-31_09-02-48.jpg
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូអនុគណៈកម្មាធិការអន្តរជាតិនៃអង្គការយូណេស្កូនៅអាស៊ីនិងអាហ្វ្រិក (ICAPP-ACC) បានលើកឡើងយ៉ាងច្បាស់លាស់ពីករណីបំផ្លិចបំផ្លាញបេតិកភណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOlDLuSsT4XHpv6b8lgxxxVVVWQ5YQUanpTqb7D5FFFS7NfnXaLDkwar21RI4nqQWjVbahnBXMSFZ2uUzaPbzKe6F0HTGkqu7iCUB1clroBst1oohraqwDQUmUIVWcj5TCb3QhvDRRaIQlMJUkCm7FDGdGLiFUWC4z3ADfAqW597NI5WOsZmq9qUwFzRY/s1000/photo_2026-07-31_09-02-49%20(2).jpg
 
ជាលទ្ធផល អង្គប្រជុំដែលមានប្រទេសសមាជិកចូលរួមចំនួន ១៦២ បានសម្រេចអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្កោលទោសរាល់ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ ដោយសង្កត់ធ្ងន់លើកិច្ចការពាររមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌដទៃទៀត ព្រមទាំងបានអំពាវនាវឱ្យហាមឃាត់ដាច់ខាតការប្រើប្រាស់តំបន់វប្បធម៌ទាំងនេះសម្រាប់គោលដៅយោធា ឬជម្លោះប្រដាប់អាវុធ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq_pFc0nE74ZFoPy5AvcsotLMRyqM5v1F1-JSjB-ULpqCaUhY4Wf7HSgbPkmLycHR-OKFYIVBJGLEGlcXv0yWvdD1wOCEUQnu4cC9HIUQRRYDrKzUoNZokPCNmOhnQvYcmF_kwWNjC_DUGTUNhFvc5syCwZY6dlr7l-VhrBqy6L7tUpeQaaWItx4FcV4U/s1280/photo_2026-07-31_09-02-49.jpg
នៅក្នុងព្រឹត្តិការណ៍ដ៏តានតឹងនោះដែរ តំណាងប្រតិភូថៃបានព្យាយាមស្នើសុំធ្វើការតបត និងសុំថ្លែងការណ៍រយៈពេល ១នាទី ដើម្បីបដិសេធចំពោះការចោទប្រកាន់ទាក់ទងនឹងការខូចខាតសំណង់ប្រាសាទ ប៉ុន្តែត្រូវបានប្រធានសម័យប្រជុំច្រានចោលភ្លាមៗ។ ប្រធានអង្គប្រជុំបានបញ្ជាក់យ៉ាងដាច់អហង្ការថា វេទិកានេះគឺសម្រាប់កិច្ចពិភាក្សាលើការការពារបេតិកភណ្ឌរួមរបស់មនុស្សជាតិ មិនមែនជាទីលានសម្រាប់ជជែកវែកញែករឿងនយោបាយ ឬជម្លោះព្រំដែនឡើយ ដោយតម្រូវឱ្យប្រទេសថៃត្រូវតែគោរព និងចូលរួមការពារបេតិកភណ្ឌពិភពលោកស្របតាមសេចក្តីសម្រេចជាសកល។ ទន្ទឹមនឹងនេះ គណៈកម្មាធិការក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងរូបភាពផ្កាយរណប ដើម្បីតាមដាន និងអភិរក្សសម្បត្តិវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj4kvj3AJVyXXpG6JcZEb3phhAO4dPm472jI5_AQCWh4W2mbnfVwF3EyRVEnpa1hBFeurD84LQqhTmLRqEe1FSGQDwIOJgLHs_LxVrKX_G8xDHhyphenhyphen_yiw_B0R1bhgTn1z8QiQas9gF8uJsa1UrD6XAtiGeq6oysS_x5hVQj66LTxISbMPplHDJGRajHx7w/s1280/photo_2026-07-31_09-02-50.jpg

សេចក្តីសម្រេចរួមដ៏មានឥទ្ធិពលនៅទីក្រុងញូវដេលីនាពេលនេះ មិនត្រឹមតែជាការទះកំផ្លៀងផ្នែកការទូតចំពោះភាគីដែលរំលោភបំពានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពសកលមួយដែលសហគមន៍អន្តរជាតិរួមគ្នាការពារតម្លៃជាសកលដ៏លេចធ្លោនៃប្រាសាទព្រះវិហាររបស់កម្ពុជា។ នេះជាមោទនភាពជាតិដ៏ខ្លាំងក្លា ដែលបង្ហាញថាវប្បធម៌ និងអធិបតេយ្យភាពរបស់កម្ពុជា តែងតែត្រូវបានការពារយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិជានិច្ច៕