Home តារាជាតិ សកម្មភាពរបស់ តុលា ជួយបវរកញ្ញាថៃបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

សកម្មភាពរបស់ តុលា ជួយបវរកញ្ញាថៃបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

103
0

បវរកញ្ញាខ្មែរនិងថៃ បានធ្វើឱ្យអ្នកគាំទ្រទាំងពីរប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីឃើញ ហុក សារិតុលា ជួយសម្រួល Miss Supranational Thailand 2026 ក្នុងអំឡុងពេលថតរូប។ សកម្មភាពនេះបានទាក់ទាញមតិជាច្រើនដោយមានការលើកឡើងថានេះគឺជាភាពស្រស់ស្អាតក្នុងវិស័យបវរកញ្ញា ជាពិសេសទឹកចិត្តដ៏ប្រពៃណីនិងការចេះជួយយកឧស្សាហ៍ពីអ្នកតំណាងខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5xQFaUExuSftWTqSI26HA-LXlGrIsiLfAQi25dXfREEbzd-TdV5Cpi0MKSRyU8h0citQaswdiQPt_oSNZRWFIWhxesVWutbwvip53mC5E9Axd8IfdtLQYz907R00R7ykzt_MpQtmEI3PlmJr6tgsriCwTRADLyh7Y7xo8dEJofQFn13ZyR3G_eFA7HEI/s2048/image_2026-07-24_16-50-43.png
កាលពីប៉ុន្មានថ្ងៃមុនអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាច្រើន ជាពិសេសបណ្តាញផ្សព្វផ្សាយថៃតែម្តងបន្ទាប់ពី Miss Supranational Thailand 2026 បាន LIVE វីដេអូ ដោយរាក់ទាក់ជាមួយនឹង Miss Supranational Cambodia 2026 ព្រមទាំងឱ្យ ហុក សារិតុលា និយាយសួស្តីមកកាន់ប្រជាជនថៃ។ បវរកញ្ញាទាំងពីររូបបានបង្ហាញសញ្ញាវិជ្ជមាននៅក្នុងការទាក់ទងគ្នាដែលធ្វើឱ្យមនុស្សជាច្រើនបានបង្ហាញអារម្មណ៍រំភើបដោយសារតែប្រទេសខ្មែរនិងថៃ មានជម្លោះជាមួយគ្នា១ឆ្នាំហើយខណៈនៅមិនទាន់ដោះស្រាយចប់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEotaNQOrMJCiDXGRlVX2zRehZ8FIDkiLkOmbomG93-VZK9Li5NNif9imdCUWR_YWdS0F57fj5lHvhsH0MpBawfNOD73prEPt4ZWrQcW7DXxcz7CBlWn7isqGKC5efpFYK_RC0HuooK6ylbXb-NkE-5js_XY1FS-ei15Q56uTOc8ODxBaHNpy45A7s-AQ/s2048/image_2026-07-24_16-50-47%20(2).png

បន្ទាប់ពីវីដេអូនោះ ស្រាប់តែថ្មីៗនេះ វីដេអូមួយទៀតកំពុងទាញការចាប់អារម្មណ៍ពីហ្វេនៗ។ ក្នុងវីដេអូនេះគេបានឃើញ Miss Supranational Thailand 2026 កំពុងថតរូបសម្រាប់ការប្រកួតនៅប៉ូឡូញ ខណៈគេបានឃើញ តុលា និងបវរកញ្ញាផ្សេងទៀតបានជួយសម្រួលបវកញ្ញាថៃដើម្បីឱ្យមានរបៀបរាប់រយនិងចេញមកស្រស់ស្អាតក្នុងពេលថតរូប។ កាយវិការដ៏សប្បុរសរបស់អ្នកតំណាងខ្មែរបានធ្វើឱ្យមានមតិសរសើរថា តុលា មានសណ្តានទឹកចិត្តល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50CaRuC6Pj6PuqqhZhrCGFOM2MmvAqAFW468e7Xvl_JhBEoStobVfKoyvflrIvJg4FwWhzD2DNah4WKiufoBAmH1PVfj-Vzdps6V4S9GPRrjvZI2A-s-Pz03Img95eizk16eXCw4vzeL3fsPrKdkqSsvLp4hs2YFoPVlqHHd6osC92vqoni7VQyCcTfc/s2048/image_2026-07-24_16-50-49.png

ទោះយ៉ាងណាទឹកចិត្តរបស់ តុលា ក៏ត្រូវបានបុគ្គលជ្រុលនិយមថៃខ្លះគិតអគតិថានាងយកមុខមាត់។ ចំពោះអ្នកគាំទ្រកម្ពុជាវិញបានលើកឡើងដោយមិនចង់ឱ្យ តុលា ទៅពាក់ព័ន្ធនឹងបវរកញ្ញាផ្ទះលេខ២នោះទេដោយសារតែមានមតិអវិជ្ជមានមួយចំនួនពីជនជាតិថៃ ចំណែកអ្នកខ្លះក៏លើកឡើងឱ្យ តុលា ធ្វើអ្វីដែលល្អទៅកុំខ្វល់ពីសម្តីពីជនអគតិមួយចំនួនដែលមើលមិនឃើញទឹកចិត្តល្អរបស់ពលរដ្ឋកម្ពុជា៕