Home តារាជាតិ ច្បាស់ៗ ជេននី ទម្លាយថាមិនរណបសៀ.មតាំងពីដើមមកម្ល៉េះសុខចិត្តចោលលុយក៏មិនចំណុះ

ច្បាស់ៗ ជេននី ទម្លាយថាមិនរណបសៀ.មតាំងពីដើមមកម្ល៉េះសុខចិត្តចោលលុយក៏មិនចំណុះ

89
0

ជេននី ដែលជាអ្នកបង្កើតមាតិកានិងជា influencer បានបង្ហាញថារូបនាងតាំងពីដើមមកពោលគឺតាំងពីមិនទាន់មានជម្លោះព្រំដែនរូបនាងមិនរណបនឹងសៀមនោះទេ ថែមទាំងធ្លាប់បោះបង់ប្រាក់ជាច្រើនដោយសារតែមកព្រមដាក់តារានោះមកពីប្រទេសណា។ ព័ត៌មាននេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើននិងសរសើរទៅកាន់ទឹកចិត្តរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_JFt7CawdDLApVKvHxXvlozcfI_B4gsSdwwuRtKz4CBHOA5xaT3W50RuYTinf9NTwc3ocbXk6GbqfWhHZtxykUKEmcPVKcpuOz83SzHb8i5qzmmRmFKa-mVML8yLvloq1dez0nmu3Ota7asoH-mSyPKv1sc5Ypf_pC39RiLUoI6pXc3mOYN8oGR1n_lA/s1686/image_2026-07-22_15-34-31.png
តាមរយៈកម្មវិធីផតខាសរបស់ ខេ ជេននី ដែលបច្ចុប្បន្នជាសមាជិកមួយរូបរបស់ Newgen បន្ទាប់ពី Team Veesa បានបញ្ចប់បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនបន្ទាប់ពី ជេននី បានជជែករឿងជាច្រើនដែលគាំទ្រពុំធ្លាប់ដឹងពីមុនមក។ ក្នុងនោះ ជេននី បានបង្ហាញថាមានតែមិត្តភក្តិជិតស្និទ្ធនាងប៉ុណ្ណោះដែលបានដឹងថាតាំងពីដើមមកនាងមិនរណបជាមួយនឹងផ្ទះលេខ២នោះទេ។ យ៉ាងណា ជេននី បានសារភាពថានាងធ្លាប់ទៅទីនោះនិងមានតារានៅក្នុងដួងចិត្តដូចគ្នាប៉ុន្តែដឹងថាកាលពីអតីតកាលគេធ្លាប់ធ្វើអ្វីខ្លះដាក់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKicTZzrUAOpqFhRyl_XViTphpP712GMXBbf2_Jg9HgP7slc0tGfIDDma7dG_EmHjOz6BSAyld5JUeLT-gAO1EOOAD1ptnud2R_F7f8REt45Kf3gV21-07jcmt1MTsawRKuHMCMsKqftUCy2Bbxysl6df2xIjIltiv01kwCqJp-5NnsSkbl1tFPaDq0gs/s2048/image_2026-07-22_15-34-33%20(2).png
ជេននី បាននិយាយថាអ្វីដែលជារបស់ខ្មែរនាងលើកតម្កើនណាស់មិនថាតិចឬច្រើនហើយនាងធ្លាប់បានបាត់បង់ការងារតាំងពីមុនមានសង្គ្រាមមកម្ល៉េះដោយសារតែគេលើកតម្កើនជាតិសាសន៍គេខ្លាំងពេក។ influencer រូបនេះពន្យល់ថាមានកម្មវិធីហាងកាហ្វេមួយដោយបញ្ជាក់ថាភាគីម្ខាងទៀតមិនខុសនោះទេប៉ុន្តែអ្វីដែលទទួលបានគឺនាងខកចិត្ត ដោយការងារដែលនាងទៅគឺត្រឹមតែ១ម៉ោងប៉ុណ្ណោះហើយទទួលបានលុយច្រើនតែនាងសុខចិត្តបោះបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTF29_vBeJkJ_9kwQCQsKDip8DVcnTeKOl42oFqL_9nKal0fhSFTE1y-J2yUob7Og2chYf34e-tKHKPRQqGpgokkgm2fYv-KDNEVbcPyPK2c-PNGU7vzIg-PdnmS-Esvd09NrYFtbHXLbOH7zfXv0sVjYj2gUjhUOTxoJUyeGwQ7lsYak_tFYCAlrrJY8/s1902/image_2026-07-22_15-34-33.png

ជេននី បន្តថាកម្មវិធីនោះគឺមានតារាខាងផ្ទះលេខ២មកសម្ពោធហាងហើយនាងចូលរួមជាភ្ញៀវកិត្តិយសដោយបញ្ជាក់ថាតារារូបណា មកពីណា ចូលទៅក្នុងការបង្ហោះរបស់ខ្លួនជាមួយនឹងការរៀបរាប់ជាច្រើន។ ក្នុងពេលជជែកពីការងារនោះ ជេននី បានស្នើទៅម្ខាងទៀតថានាងអាចនិយាយពីឈ្មោះតារានោះបានប៉ុន្តែមិននិយាយពីប្រទេសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZLe3w946Roz6DMttsQP8wKEn0QPkte_woo2QrXoi3wpHKmlbqbcIlyNlV6B2C8Ya4nO3Gape-ZJcOq3OSIl0wrqWL07pVBxxJA2M5wxp4J6sKBo_t4nbErlxPNlfS_UXY13pxl63nFA6C4DDOVnvtu82ZPSu1Pd4hHg97SIOqPJOXix_3QCvHB4yvt8/s2048/image_2026-07-22_15-34-39.png

ជាលទ្ធផលការងារនោះមិនសម្រេចឡើយដោយសារតែ ជេននី បដិសេធមិននិយាយឈ្មោះប្រទេសថៃ ខណៈដែលនាងមិនដែលនិយាយប្រម៉ូតតារាថៃណាម្នាក់ឡើយ។ Influencer មានប្រជាប្រិយភាពរូបនេះបន្ថែមថា នាងពិតជាស្តាយលុយនៃការចូលរួមកម្មវិធីនោះណាស់ប៉ុន្តែនាងមិនអាចយកលុយនោះហើយអង្គុយមើលវីដេអូរួចជេរខ្លួនឯងនោះទេ៕