Home តារាជាតិ សៃហ្វុន ប្រតិកម្មយ៉ាងខ្លាំងទៅលើអ្នកបង្កើតមាតិកាមានគំនិតស្មោគរោក ចំណេះដឹងទាប

សៃហ្វុន ប្រតិកម្មយ៉ាងខ្លាំងទៅលើអ្នកបង្កើតមាតិកាមានគំនិតស្មោគរោក ចំណេះដឹងទាប

159
0

ដែលជាបវរកញ្ញាកែភេទមានការមិនពេញចិត្តដូចគ្នា។ វីដេអូជាង១នាទីរបស់លំដាប់រងទី១ បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់និងមានមតិយោបល់ជាច្រើនបង្ហាញការយល់ស្របនូវអ្វីដែលនាងលើកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAQrnhzEYjAnuiNwrYUK30nYvTHsTKQtH3RV31H2i2PU_yyxQuA2FdU9T1O4wHa5gftUonUEHjyhW6HQddCD1Ws10KBcn4NlunmeC2l4Ec6oBuugdXE9qtsWkHv0LIhd380iD_7KhDMA1aOzGFVkGplyD2daa6uIcQfUNfgJkiprlMxy6XldJfGXh-sRY/s2048/image_2026-07-17_15-04-29.png

សៃហ្វុន បាននិយាយទាំងហួសចិត្តថាឆ្នាំ២០២៦ទៅហើយនៅមានអ្នកធ្វើមាតិកាប្រភេទនេះទៀតទាំងនៅក្នុងស្រុកខ្មែរមានអ្នកធ្វើមាតិកាជាច្រើនដែលល្បីបែបសប្បុរធម៌ កំប្លែង និងល្បីថតជាវីដេអូខ្លីៗគឺមានច្រើន។ ការដែលយកគំនិតស្មោគរោកមកធ្វើជាមាតិកា គឺដឹងថាបុគ្គលនោះមានចំណេះដឹងខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhypfFI75DrX9W5I6Of_hVdTnYR0fuTOMD6938yzmwD-Un1l-MHvxm3sK-SkoMDFISg4EQdFjRNh6O4WJOYDypYMvCsNhKUUHS81Cm9X1kD_z1mJLj9GBGa-FjuCDawKACKjJuzKBStx4rO6hLZcNHMIZwwvXU3ncLx7dplsfQDibVZ3NperkC0kPr5fC4/s2048/image_2026-07-17_15-04-25.png

អតីតបវរកញ្ញារូបនេះលើកឡើងទៀតថា នៅពេលនេះជនទាំងនោះសើចសប្បាយរើសអើងគេថ្ងៃនេះមិនប្រាកដថានៅថ្ងៃខាងមុខពេលមានកូនក្លាយជាប្រុសពិតឬស្រីពិតនោះទេហើយអាចលើសពួកគេក៏ថាបាន។ សៃហ្វុន ថានាងត្រូវចេញមកការពារអ្នកដែលស្រលាញ់ភេទដូចគ្នា ឬកែភេទ ពីព្រោះនាងស្ថិតនៅក្នុងចំណោមនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2QJBf0DGAhrw9Km4N2ehKcnrSm9iH_QIVWAMePtJlKmPDmkJTkp5UpXmC3zR_oJljKT-yavxytt7e8-JODCsiDggifaoIVaslq_GLv7MXgkkumZ4msTyg_FHM3PcRZJfuFOcRiND_rZsRUbKIgxOp55dQilVz1fGLsg8krbJmGEReVkoWTwikOLb8N-k/s2048/image_2026-07-17_15-04-26.png

សៃហ្វុន បន្ថែមទៀតថាអ្នកដែលមានគំនិតថតវីដេអូប្រភេទនេះគួរតែសិក្សាស្វែងយល់ពីអ្នកធ្វើមាតិកាផ្សេងទៀត អាប់ឌេតចំណេះដឹងឱ្យកាន់តែប្រសើរឡើងកុំយកស្ទាយ៍អបលក្ខណ៍បែបនេះមកធ្វើជាមាតិកា ធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯងនិងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoifpaaGDrxOnn4qNpBwNpHwhGB50Ji3cXQD4OkWRHjHL5jDpYHR2AYvU6ozVhN75T7L6c0xeCOiyUxvgodPRiOI185NuLOTAWx3c6QuLxpcEnXEbSTJwbYm9qq-G9IRGdFzXjsf9vkqKupa2HyoOwo5Oa3H_4ufBZ5FNwLa3Yxxes1hS64mR61Ujyj5g/s2048/image_2026-07-17_15-04-29%20(2).png
នេះមិនមែនជាលើកទី១នោះទេដែល សៃហ្វុន ចេញមកប្រតិកម្មទាក់ទងនឹងការរើសអើងភេទ កន្លងមកនាងតែងតែការពារសិទ្ធិនិងប្រឆាំងចំពោះអ្នកដែលប្រមាថ មិនគោរពឱ្យតម្លៃអ្នកស្រលាញ់ភេទដូចគ្នា៕