រឿងធំហើយ! មនុស្ស ៦លាននាក់នៅទូទាំងពិភពលោកបានចោ.ទប្រកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថាមានភាពលំអៀង និងផ្តល់ផលប្រយោជន៍ពិសេសដល់ Lionel Messi។ រលកនៃការខឹ.ងសម្បារដ៏កក្រើកនេះ បានជំរុញឱ្យពួកគេរួមគ្នាដាក់ញត្តិអនឡាញផ្លូវការមួយ ដើម្បីទាមទារឱ្យបណ្តេញក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 ជាបន្ទាន់ នាលំដាប់ពាក់កណ្តាលខែកក្កដានេះ។
យោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ញត្តិអនឡាញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្កើត និងបង្ហោះនៅលើគេហទំព័រឯករាជ្យមួយឈ្មោះ។ មូលហេតុចម្បងដែលនាំឱ្យផ្ទុះចលនានេះ គឺការចោទប្រកាន់ថា អាជ្ញាកណ្តាលនិងប្រព័ន្ធគ្រប់គ្រងរបស់ FIFA តែងតែបង្ហាញភាពលំអៀង និងយោគយល់ខ្លាំងពេកមកលើក្រុមអាហ្សង់ទីន។ ក្រុមអ្នកបង្កើតញត្តិបានសរសេររិះគន់ចំហៗថា «វាច្បាស់ណាស់ថា FIFA និងអាជ្ញាកណ្តាលគឺលំអៀងទៅរក លីយ៉ូណែល មេសស៊ី និងអាហ្សង់ទីន។ តើពិភពលោកដទៃទៀតប្រកួតធ្វើអ្វី បើអ្នកឈ្នះត្រូវបានគេកំណត់ទុកមុនទៅហើយនោះ? ដកអាហ្សង់ទីនចេញពី World Cup ដើម្បីផ្តល់ឱកាសស្មើភាពគ្នាដល់ក្រុមដទៃ»។.jpg)
ចរន្តនៃការចុះហត្ថលេខាបានហក់ឡើងយ៉ាងគំហុកដល់ទៅជាង ៦,០០,០០០ ហត្ថលេខា គិតត្រឹមថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺបន្ទាប់ពីការប្រកួតដ៏ចម្រូងចម្រាសរវាងអាហ្សង់ទីន និងក្រុមជម្រើសជាតិអេហ្ស៊ីប នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ នៅក្នុងការប្រកួតនោះ អេហ្ស៊ីបបាននាំមុខមុន ២-០ ប៉ុន្តែអាហ្សង់ទីនបានធ្វើការវាយបកបកត្រឡប់មកឈ្នះវិញ ៣-២ ដោយរកបាន ៣ គ្រាប់ក្នុងរយៈពេល ១៣ នាទីចុងក្រោយ ដែលកត្តានេះធ្វើឱ្យអ្នកគាំទ្រអេហ្ស៊ីប និងមហាជនជុំវិញពិភពលោកថ្កោលទោសថាការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានភាពមិនប្រក្រតីខ្លាំង។.jpg)
ជុំវិញវិបត្តិកីឡាដ៏ក្តៅគគុកនេះ លោក Lionel Scaloni មេគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានចេញមុខទាត់ចោលរាល់ការចោទប្រកាន់ទាំងស្រុង។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការរៀបចំលទ្ធផល ឬការលំអៀងគឺ «មិនអាចទៅរួចឡើយ» នៅក្នុងសម័យកាលដែលមានបច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាលវីដេអូ ដ៏ទំនើបនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត ផ្អែកលើទិដ្ឋភាពច្បាប់ និងបទបញ្ជាផ្ទៃក្នុង តាមធម្មនុញ្ញរបស់ FIFA ញត្តិអនឡាញបែបស៊ីវិលគឺពុំមានឥទ្ធិពលគតិយុត្ត ឬកម្លាំងច្បាប់ដែលអាចបង្ខំឱ្យដកក្រុមបាល់ទាត់ណាមួយចេញពីការប្រកួតផ្លូវការនោះឡើយ ដរាបណាគ្មានការរកឃើញភស្តុតាងជាក់ស្តែងនៃអំពើពុករលួយ ឬការស៊ីសំណូកណាមួយនោះ។.jpg)
ទោះបីជាញត្តិដេញអាហ្សង់ទីនចេញពី World Cup 2026 មានអ្នកគាំទ្ររាប់លាននាក់ និងបានបង្កើតជាប្រវត្តិសាស្ត្ររញ្ជួយវិស័យកីឡាក៏ដោយ ក៏វាមិនអាចរារាំងដំណើររបស់ក្រុមការពារជើងឯកមួយនេះ ក្នុងការបន្តទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីការបែកបាក់មតិគ្នាយ៉ាងខ្លាំងរវាងអ្នកគាំទ្របាល់ទាត់ងប់ងល់ និងប្រព័ន្ធយុត្តិធម៌នៃច្បាប់កីឡា។ បច្ចុប្បន្ន ពិភពលោកកំពុងរង់ចាំមើលយ៉ាងអន្ទះសារថា តើក្រុមអាហ្សង់ទីន និងកំពូលខ្សែប្រយុទ្ធឆ្នើម លីយ៉ូណែល មេសស៊ី នឹងអាចប្រើប្រាស់សមត្ថភាពពិតប្រាកដនៅលើទីលានដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ និងការពារពានរង្វាន់ពិភពលោកមួយនេះបានជោគជ័យដែរឬយ៉ាងណា ៕










