Home តារាអន្តរជាតិ Kim Soo Hyun បានវិលត្រឡប់មកវិញហើយ

Kim Soo Hyun បានវិលត្រឡប់មកវិញហើយ

95
0

Gold Medalist ភ្នាក់ងាររបស់ Kim Soo Hyun បានបញ្ជាក់ថាតារាសម្តែងរូបនេះកំពុងថតពាណិជ្ជកម្មថ្មី និងថតរូបយុទ្ធនាការសម្រាប់ BENCH នៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១៤ខែកក្កដា។ ភ្នាក់ងារនេះបានប្រកាសជាផ្លូវការអំពីកាលវិភាគនៅថ្ងៃទី ៨ ខែកក្កដា ដែលធ្វើឱ្យការវិលត្រឡប់របស់ Kim Soo Hyun មកកាន់ឧស្សាហកម្មកម្សាន្ត។ នេះគឺជាសកម្មភាពផ្លូវការដំបូងរបស់លោកចាប់តាំងពីចាកចេញពីក្រសែភ្នែកសាធារណជនក្នុងខែមីនា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS-2pP9eIUaEfg4hB4dxKlrOjS5U8vJGZrW8L6MYvnZd3rsDe3KB5_rcwt9M3UeUoImGJTofnSXyLR9kYJMnrNgFQxG347CPiVx1AqBEEQ1sfMQr-DHZuSLRX28NenYFgk7qNmwcS_3KbxvOrq2zeV66vHXBdoGl0F1rOJ7AO-XhLKm-O1t-hhIzpfYgY/s1000/image_2026-07-15_10-22-27%20(4).png
BENCH ក៏ជាម៉ាករបស់ហ្វីលីពីនដែលបានជ្រើសរើស Kim Soo Hyun ជាទូតសុច្ឆន្ទៈរបស់ខ្លួនក្នុងឆ្នាំ ២០២៤ ។ បើទោះបីជាមានភាពចម្រូងចម្រាសថ្មីៗរបស់តារាសម្តែងរូបនេះក៏ដោយ ម៉ាកនេះនៅតែបន្តសហការដែលធ្វើឱ្យកិច្ចសហការនេះកាន់តែមានការរំពឹងទុកខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxDSGBtPamzGLE8ASKoUXnAO8p4v7-EDBhOXDX0I_QJU4HJMcfjxInvT0og2tY1GJBMFReP9JclK75u_udMOAsqU8tC2n6Vxls-Ci3dTA_NITe6osQkwK3hkSUZewAmyjxKLtWRGYM_owVGSUs4mQ4dObQbYOkBbvYp9AVyI1kTuzThzcxoj_3jW9TGx8/s1350/image_2026-07-15_10-22-27.png

Kim Soo Hyun ត្រូវផ្អាកសកម្មភាពទាំងអស់រយៈពេល ១ ឆ្នាំ និង ៤ ខែ ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការចោទប្រកាន់ដែលគ្មានមូលដ្ឋានដែលធ្វើឡើងដោយ YouTuber Kim Se Ui។ បច្ចុប្បន្ន Kim Se Ui កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនទីក្រុងសេអ៊ូល ហើយការសវនាការលើកដំបូងរបស់ YouTuber រូបនេះត្រូវបានគ្រោងទុកសម្រាប់ខែសីហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg510NPufgA2Wjad_TcFGEr85o2S9xDABXfgZLMBTDBRdiE3-Enb9tV_nXSo6q8oynyC-8wIf3nnHd7fOpFLbhHNb2RA4pBHfv7zwUJb93aGQO4W3m6FXKM6NNzz8R4scDzbKKD9pJDjEaDiZCbAqeiVW18WdAxOHVgRWRzcZWCppDx5rHSI1MDR-zlHH0/s759/image_2026-07-15_10-22-27%20(2).png
Kim Soo Hyun មានគម្រោងមួយដែលកំពុងរង់ចាំការចាក់ផ្សាយជារឿងភាគដើមរបស់ Disney+ មានចំណងជើងថា «Knock-Off»។ គម្រោងនេះត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារតែភាពចម្រូងចម្រាសក្នុងជីវិតផ្ទាល់ខ្លួនរបស់តារាសម្តែងរូបនេះ ប៉ុន្តែឥឡូវនេះ ដោយសារករណីជាច្រើនទាក់ទងនឹង Kim Soo Hyun កំពុងដំណើរការទៅមុខ ក្រុមការងារផលិតកម្មមិនទាន់បានប្រកាសថាតើខ្សែភាពយន្តនេះនឹងត្រូវចេញផ្សាយឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7jTcX2o1af8pZcB23awNt-zBjMQrMm3ajb_ZslvCF7n6lgfNnHn5kxevffnbIgM9LHVu9I-mY6WFBIbDLY82ZxFLSLQLgEditqSOOizG1-ztx1s9IquSzJ0e8KO_Np3SbaaJnPQJLlYpvdFGAW7t7YlWgrrwHTW7kaNMTPosBjBkGQMLsCEU5uotnv6A/s1350/image_2026-07-15_10-22-26.png

នៅថ្ងៃទី៨ ខែកក្កដា ម៉ាកយីហោ Eider បានដកពាក្យបណ្តឹងសំណងដំបូងរបស់ខ្លួនទាក់ទងនឹង Kim Soo Hyun ហើយបានធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះចំនួនទឹកប្រាក់សំណងដែលបានស្នើសុំ។ ម៉ាយីហោនេះបានកាត់បន្ថយសំណងជំងឺចិត្តរបស់ Kim Soo Hyun ពីប្រហែល ២.៥ ពាន់លានវ៉ុនប្រមាណ១.៦លានដុល្លារ មកត្រឹមប្រហែល ៤០០លានវ៉ុនប្រហែលនឹងជាង២៦ម៉ឺនដុល្លារ។ នេះជាករណីដំបូងដែលអ្នកផ្សាយពាណិជ្ជកម្មបានដកពាក្យបណ្តឹងសំណងរាប់ពាន់លានវ៉ុនរបស់ពួកគេប្រឆាំងនឹង Kim Soo Hyun បន្ទាប់ពីការចាប់ខ្លួន Kim Se Ui ដោយរក្សាទុកតែសំណើសុំសងប្រាក់វិញនៃថ្លៃកិច្ចសន្យាប៉ុណ្ណោះ៕