Home ព័ត៌មានអន្តរជាតិ ប្រើវ៉ែនតា AI ឆ្លើយវិញ្ញាសាប្រឡង ជាបញ្ហាធំត្រូវដោះស្រាយបន្ទាន់!

ប្រើវ៉ែនតា AI ឆ្លើយវិញ្ញាសាប្រឡង ជាបញ្ហាធំត្រូវដោះស្រាយបន្ទាន់!

94
0

ពេលដែលនិស្សិតពាក់វ៉ែនតាសម្លឹងមើលក្រដាសវិញ្ញាសា វាមិនមែននិស្សិតកំពុងប្រើប្រាស់ខួរក្បាលគិតរកចម្លើយទេ ប៉ុន្តែវ៉ែនតានោះជាបច្ចេកវិទ្យា AI ជំនាន់ថ្មីអាចបញ្ជូនចម្លើយស្ងាត់ៗតាមរយៈកញ្ចក់ឆ្លាតវៃ! បញ្ហានេះបង្កក្តីបារម្ភដល់គុណភាពការអប់រំនៅចិនធ្លាក់ចុះ និងបង្ហាញថា បច្ចេកវិទ្យា AI កំពុងតែបំផ្លា.ញសមត្ថភាពយុវជន មិនអាចគិត ឬវិភាគដោយខ្លួនឯង និងពឹងលើ AI សូម្បីតែក្នុងបន្ទប់ប្រឡង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCoA-OboR6zNGaN2aBamyUHPKqnj8ohG93gPqS2IFEN9mmHPGFXvM1ld62paZw6gy7PPH_WCzhNobwLmCUrUKTjAbMKS9qsRN70pI-k2XOA8rRmiE0wEbYk31a4-vW9lL4IW1bgZ5gkwVHWzCJ03GM9ehcB8A_Sy7gI7KHftxDHEkRXG-p3v9Dl3-53g/s709/photo_2026-07-15_14-10-07.jpg
ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាវ៉ែនឆ្លាតវៃ AI (AI Smart Glasses) កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់គុណភាពអប់រំនៅប្រទេសចិននាពេលអនាគត ដោយសារវ៉ែនតានេះអនុញ្ញាតឱ្យយុវជនលួចបញ្ជូនវិញ្ញាសាទៅកាន់ប្រព័ន្ធ AI ដូចជា ChatGPT ដើម្បីបង្ហាញចម្លើយ លើកញ្ចក់វ៉ែនតាភ្លាមៗដោយគ្មានអ្នកដឹង។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Alibaba បានផលិតវ៉ែនតា AI មានតម្លៃសមរម្យ និងរូបរាងស្តើងដូចវ៉ែនតាធម្មតា ដែលធ្វើឱ្យអនុរក្សពិបាកកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSD7-EJVWDXG8g6KVmCC-tpG0ooeki0Qpi6t24nsGQQfI9Ijdo_sV2JcdX6lk_caH8j11kH02GEIrNqDhKrkL8xCoe6JQPJi8eZgh29OeCRTyo3BBrqjmOXKBOS-eZTl-4iZWRBAfT3MlDd7ejlR-xoghUsdFo99cJWql83ah-N13AISCXkobB-9iJvTk/s696/photo_2026-07-15_14-34-37%20(2).jpg

អ្វីគួរឱ្យបារម្ភបំផុត គឺយុវជនអាចជួលវ៉ែនតា AI ក្នុងតម្លៃទាប (ប្រហែល ៦ដុល្លារក្នុងមួយថ្ងៃ) សម្រាប់ប្រើប្រាស់ក្នុងការប្រឡង ដែលធ្វើឱ្យអ្នកជំនាញផ្នែកអប់រំបារម្ភថា យុវជននឹងបាត់បង់សមត្ថភាពវិភាគដោយខ្លួនឯង ដោយសារពឹងផ្អែកលើ AI ទាំងស្រុង។ ជុំវិញបញ្ហានេះ សាស្ត្រាចារ្យជាច្រើនយល់ថា ប្រព័ន្ធអប់រំចិនមិនអាចរត់ទាន់បច្ចេកវិទ្យាឧបករណ៍ពាក់ (Wearables) ឡើយ និងសំណូមពរឱ្យរកដំណោះស្រាយរយៈពេលវែង គឺត្រូវផ្លាស់ប្តូរការរៀបចំវិញ្ញាសា និងវាយតម្លៃសមត្ថភាពសិស្ស ដូចជា៖ កាត់បន្ថយការប្រឡងទ្រឹស្តី ជំនួសដោយការវាយតម្លៃការអនុវត្តជាក់ស្តែង។

សូមបញ្ជាក់ថា ការបារម្ភពីប្រព័ន្ធអប់រំបាត់បង់គុណភាព បន្ទាប់ពីកាលពីពេលថ្មីៗនេះ មាននិស្សិតប្រុសម្នាក់ពាក់វ៉ែនតា AI ឱ្យជួយឆ្លើយសំណួរវិញ្ញាសាក្នុងអំឡុងពេលប្រឡងឆមាសទី១ នៅសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង រហូតដល់ក្លាយជាព័ត៌មានល្បីល្បាញទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAnUiEPhTx5sPW_9YeIU9onocNCB1K2KvdVMG2oEdr7EIb7kmL9A74liwNSaEegewi6c2v5Vq9puE-XQpYnQZLmdIvjRYUV0Hmkfi54FYNrxZIwNQ8aiJzYLnzZznFBWUPXG7nWlPz8zCMpvFQo4KYExMRztQHqo8mMXb1PzJ6IBRKxixkI1O92FAjnTk/s667/photo_2026-07-15_14-34-37.jpg

និស្សិតនេះឈ្មោះ លីន បានពាក់វ៉ែនតា AI ចូលបន្ទប់ប្រឡង ដោយការស្កេនសំណួរក្នុងសន្លឹកវិញ្ញាសា ហើយស្វែងរកចម្លើយត្រឹមត្រូវគ្រប់សំណួរ ដោយចំណាយពេលមិនដល់ ១០វិនាទី ដែលវាផ្តល់ភាពងាយស្រួលដោយពុំចាំបាច់បញ្ជាជាសំឡេង ឬសរសេរឡើយ។ ប៉ុន្តែពេលនោះ អនុរក្សបានសង្កេតឃើញពន្លឺពណ៌បៃតងលើវ៉ែនតារបស់និស្សិត ក៏ដើរទៅពិនិត្យមើលនៅកន្លែងអង្គុយ។ និស្សិតនេះសារភាពថា ពាក់វ៉ែនតា AI ឱ្យជួយឆ្លើយសំណួរ បន្ទាប់ពីកុម្ម៉ង់ទិញតាមអនឡាញ ក្នុងតម្លៃប្រហែល ៦២១ដុល្លារ ខណៈវិធីប្រើប្រាស់មិនស្មុគស្មាញទេ គ្រាន់តែប៉ះផ្នែកខាងលើរបស់វា គឺវានឹងថតរូបភាពសំណួរបញ្ជូនទៅប្រព័ន្ធ AI និងផ្តល់ចម្លើយភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLSkRJbM38Vld7RV5xX2NPByoYMIpdchS4ro9W1Fhka5HWD4jgfGNCbWTChNIOTDzDh1gC7mB1p0x_J_dS6FBpKhp8q3p-C2jrM5ef_PmEC55tSx6Er-diR_s2xq6Nft19ChsYGX3ZF4GLMFO_EhzM6TRBnmPdmOBYSv9vquqlm0BTUuw3s4BC0JlLjI/s1280/photo_2026-07-15_14-34-38.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ និស្សិតរូបនេះត្រូវបានសាកលវិទ្យាល័យសម្រេចផ្អាកការសិក្សាហើយ។ រីឯសមត្ថកិច្ចបានស៊ើបអង្កេតករណីនេះ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មិនមែនមានតែនិស្សិតទេដែលលួចបន្លំ គឺកន្លងមក ក៏មានអ្នកប្រើប្រាស់វ៉ែនតា AI ដែរ ពេលប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការថ្នាក់មូលដ្ឋាន ក្នុងមណ្ឌលប្រឡងមួយកន្លែងនៅខេត្តក្វាងទុង៕