Home ព័ត៌មានអន្តរជាតិ សេវាកម្មថ្មីប្លែកនៅរុស្ស៊ី! ជួល «មិត្តភក្តិរួមតុអាហារ» បំបាត់ការអផ្សុក!

សេវាកម្មថ្មីប្លែកនៅរុស្ស៊ី! ជួល «មិត្តភក្តិរួមតុអាហារ» បំបាត់ការអផ្សុក!

96
0

លែងខ្វល់រឿងអត់សង្សារ ឬគ្មានមិត្តភក្តិដើរលេងជាមួយទៀតហើយ! ឥឡូវនេះ សូម្បីតែ «មិត្តភក្តិរួមតុអាហារ» ក៏មានជួលដែរ! សេវាកម្មថ្មីដ៏ប្លែកនេះកំពុងតែពេញនិយមយ៉ាងខ្លាំងសម្រាប់មនុស្សសម័យថ្មីនៅរុស្ស៊ី ដែលត្រូវការភាពកក់ក្តៅ។ វាមិនមែនជាការណាត់ជួបស្នេហាទេ គឺជួលមកដើម្បីគ្រាន់តែរួមតុអាហារ ជជែកគ្នាលេងយ៉ាងរីករាយដូចមិត្តជិតស្និទ្ធរាប់អានយូរឆ្នាំ និងបំបាត់ភាពអផ្សុកប៉ុណ្ណោះ។ មនុស្សជាច្រើនសុខចិត្តចំណាយលុយរាប់សិបដុល្លារក្នុងមួយម៉ោង ដើម្បីសេវាកម្មមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4njmMMPLiDFeSW6e2iPZWMKhDITHOcBbUTARZcnUDbtSqmtE3MdECFp81BGvImYm94l18mw0C0rG__cmoWLSxX-ikdsIx4on40RUAu7ss8J703qj_TClMTEJQslc8dNl1aOJiaqTufSvW29s3ZgcxiEUuQX3bknl_vae3-1Yw5SXkk8Ups7gbzpuvNfA/s750/photo_2026-07-15_12-03-27%20(2).jpg

ពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់! សេវាកម្មជួល «មិត្តភក្តិរួមតុអាហារ» (Rent a Friend for Barbecue/Dinner) កំពុងតែមានការពេញនិយម និងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសរុស្ស៊ី ដើម្បីជួយដោះស្រាយបញ្ហាភាពឯកោ និងបំបាត់ការអផ្សុកសម្រាប់មនុស្សសម័យថ្មី។ អ្នកដែលត្រូវបានគេជួល គឺមានតួនាទីជួយកំដរអ្នកដែលនៅម្នាក់ឯង មិនថាអង្គុយកំដរញ៉ាំសាច់អាំង បោះតង់ ញ៉ាំអាហារពេលល្ងាច ដើរកម្សាន្ត ព្រមទាំងជួយអាំងសាច់ និយាយរឿងកំប្លែង និងស្តាប់ការរៀបរាប់ពីបញ្ហាផ្សេងៗក្នុងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEize6msnG2JlOfe913b0hVYGu7pt_p4VhUKNMJHQxk1lF0KF1Xe_VaZCaW5wF2CQBa5cvl7kmYCgkU67cONTH06Ga8KJkL-P8GJfEYcCKA1l8rDUlPy1UjQhyYLuRMvIXO2ePYMGW7aX5sTfujq8BCmvCqK1MmB6MkklaHpRxBcw-AyixA_ruhaXRozifA/s1080/photo_2026-07-15_12-03-27.jpg

លក្ខខណ្ឌនៃការជួល «មិត្តភក្តិរួមតុអាហារ» គឺក្នុងនាមជាមិត្តភក្តិសុទ្ធសាធ ដោយមិនមានការរាប់អានលើសពីកម្រិតមិត្តភាព និងគ្មានទំនាក់ទំនងផ្លូវភេ.ទនោះឡើយ។ រីឯតម្លៃវិញ គឺអាស្រ័យទៅតាមតំបន់ និងការនិយាយគ្នា ដូចជា៖ ចន្លោះពី ៣ ទៅ ៣០ដុល្លារក្នុងមួយម៉ោង ឬក៏ចន្លោះពី ១៣ ទៅ ៦៥ដុល្លារក្នុងមួយថ្ងៃ (សម្រាប់ការកំដររហូតដល់ចប់កម្មវិធី)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpR-Fn3a5a-775zQBc4F03Rzhpx7-U_JGXVu7pfTxwKJ1POPSeLBIXoD4qk1LCAmU06tAYPvCCgGS7zD5Og3-nOSBHeMxahslOjL0LUbNQAWY6nKpI4Se0PydESsReH5qeY9iNKmmLTTHRX35lkiFwkrZYB1iIUtLT1b1IaWWkYq86oDAxxUlHDfODeyc/s1280/photo_2026-07-15_15-10-38%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វាជាសេវាកម្មជួលមនុស្សប្លែកមុខមកចូលរួមញ៉ាំអាហារ និងផឹកភេសជ្ជៈជាមួយគ្នា ខណៈការចំណាយលុយជួលគិតជាថ្ងៃ មិនថ្លៃនោះទេ។ មនុស្សជាច្រើនបានប្រកាសផ្តល់សេវាកម្មនេះក្នុងបណ្តាញសង្គមនានា ដោយសរសេរថា «ខ្ញុំនឹងជួយអ្នកអាំងសាច់ ជួយបោះតង់សម្រាក និងជជែក ថែមទាំងនិយាយរឿងអស់សំណើចឱ្យស្តាប់ផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhr4qsOxvLdRODD8QkMkEM9UZOWTx_hv0C7JvM5WY57NAWuIr5iaXbAUTzH2HdLDlGvwmByLugC2hM4ccxOv7Js7FStHrePO_K0gZdxGS0Cnako2c-kNnKscTbb_V4Z_AF2UGzSUtHFiHkJwkm1amhxcPEwXKzg9mOqObsJkK1AQKk6ot2ttss0Gc8oo/s1200/photo_2026-07-15_15-10-38.jpg
សូមរំឭកថា សេវាកម្មថ្មីនេះកំពុងពេញនិយមខ្លាំងនៅទីក្រុងមូស្គូ និងទីក្រុងផ្សេងៗ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើគេហទំព័រល្បីៗរបស់រុស្ស៊ី ដូចជា៖ គេហទំព័រ Avito និងនៅលើ Instagram។ វាជាការឆ្លុះបញ្ចាំងពីតម្រូវការផ្លូវចិត្តរបស់ពលរដ្ឋរុស្ស៊ី ដែលមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការងារ រហូតគ្មានពេលវេលាបង្កើតមិត្តភក្តិជិតស្និទ្ធ ឬមិនចង់មានទំនាក់ទំនងវែងឆ្ងាយនាំតែស្មុគស្មាញ ទើបសុខចិត្តចំណាយលុយជួលមិត្តភក្តិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BYKPZLz29BPCAEFZbt6QaiK6oX2-eI4S7BTVnpGpo-e9uFcNkm8LnyZ2suTRSrzDSXZhhX01QTwAe4K_f3dye9La3vQsnQUfn4TtB3yVByGJ5FmzY2_PK8oLx0LJnhlWAASgQ688OFlnKRCAiVAfyPGelRUqxX90bhFV_laVpQedrYfAGIZWAgHOjjU/s1000/photo_2026-07-15_15-12-24.jpg

ចុះលោកអ្នកវិញ យល់យ៉ាងណាដែរចំពោះសេវាកម្មមួយនេះ? ប្រសិនបើមានសេវាកម្មបែបនេះនៅប្រទេសរបស់យើង តើអាចនឹងទទួលបានការគាំទ្រដែរឬទេ?