Home តារាជាតិ ប្រុងប្រយ័ត្ន! ហេង បូនីកា ចេញបោកគេអស់ជាង១០០ដុល្លារហើយសង្ស័.យថាជាមនុស្សធ្លាប់ស្គាល់

ប្រុងប្រយ័ត្ន! ហេង បូនីកា ចេញបោកគេអស់ជាង១០០ដុល្លារហើយសង្ស័.យថាជាមនុស្សធ្លាប់ស្គាល់

91
0

ពិធីការិនី ហេង បូនីកា បានបង្ហាញការឈឺចិត្តយ៉ាងខ្លាំងបន្ទាប់ពីចាញ់បោកគេអស់ទឹកប្រាក់ចំនួន១៥០ដុល្លារដោយសារតែជនឆបោកនោះបានយករូបថតបងប្រុសរបស់នាងឆាតមកពឹងពាក់ខ្ចីលុយសងអីវ៉ាន់គេ។ លើសពីនេះទៅទៀត បូនីកា ថាជនឆបោកនោះអាចជាមនុស្សដែលធ្លាប់ស្គាល់គ្នាពីព្រោះកម្រមានអ្នកដឹងថាបងប្រុសរបស់នាងជានរណាណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NFSKAuXO7AtD-psrw6MGJINQsmd_1qcnMXh-C_1t1q6xklqAB4UsDA_by56cbQhllRQpG3G8XHgt7jyUTgGJzg-KazkjEZKtVq9RMsx_J4DrmXluccHb3A1931i68m0tda6qTPF6BgnVX0vm355-c0Vn0e_VBN679VKg229ZhgDCYLCeMT_EGKOQBaQ/s2048/image_2026-07-14_16-40-36.png
កញ្ញា ហេង បូនីកា បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកនៅថ្ងៃទី១៣ ដោយបង្ហាញពីរឿងស៊យរបស់ខ្លួនអមដោយការឈឺចិត្តត្រូវបានបុគ្គលអនាមិកយករូបថតបងប្រុសរបស់នាងមកបោកនាង។ ពិធីការិនីរូបនេះបានរៀបរាប់ពីហេតុការណ៍នេះថា នាងកំពុងតែនិយាយការងារជាមួយនឹង Client ស្រាប់តែមានគណនីតេលេក្រាមមួយដែលមានការតាំងរូបប្រុសរបស់នាងបានសុំខ្ចីលុយចំនួន១៥០ដុល្លារដើម្បីបាញ់លុយថ្លៃអីវ៉ាន់ឱ្យគេ។ ភ្លាមៗនាងក៏មានការឆ្ងល់ដែរថាជានរណា ខណៈពេលដែលកំពុងតែនិយាយការងារផង មានបញ្ហាសុខភាពផង និងព្រួយបារម្ភងថាបងប្រុសប្រញាប់ត្រូវការបាញ់លុយឱ្យគេផងនាងក៏បានបាញ់លុយទៅតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcF7-MPcCzePYnoEUxC1Oi-SG5KlluqfBhDlDEmSa8MSnmQC-U-KEkMHi56Kd0Q-_4w3HtNcTDr-0Brc8hp1NzDrLmMSIAU6NaT3DiJts6jrmk-4FsXx2Nhbeg4U0F88VrEMvL02LeIAsJ3zuHM16PCuKMzafGs_vzvmB7skh5pRBiOivb3bDFa3eq6M/s2048/image_2026-07-14_16-40-30.png
ទន្ទឹមនឹងការចុចបាញ់លុយ បូនីកា ស្រាប់តែនឹកឃើញភ្លាមពីឈ្មោះអ្នកទទួលមិនមែនជាកុងធនាគារបងប្រុសខ្លួន ប៉ុន្តែក៏បាញ់រួចហើយទើបធ្វើឱ្យនាងដឹងថាចាញ់បោកគេបាត់ទៅហើយ។ ក្រោយពីចាញ់បោកគេហើយ ហេង បូនីកា បានចុចផ្ញើសារទៅកាន់គណនីបោកប្រាស់នោះឱ្យទូលរែកយកលុយ១៥០ដុល្លារនោះទៅ ហើយរឿងស៊យទាំងប៉ុន្មានឱ្យធ្លាក់ទៅលើជនបោកប្រាស់នោះ ខណៈរូបនាងផ្តាំផ្ញើទៅកាន់អ្នកដទៃទៀតកុំឱ្យបាញ់លុយទៅកាន់គណនីដែលមានរូបបងប្រុសរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggOpD2ebYALmL-Rrz0yx_nlJzGxIFXEY0Y4HKVa8E2CCZD_nD3S69A7rF3dOMJBSYgnuUMikQto8rHdijY6QRLoxvP7m7iJfYDPN4W1az66Zo3CpNTKETz-UhbZ6OIGXFvJu3ojmLAMhpEDkkZ47BA6YdFc80eWyT02yPQgmMic-whn32RusjxegSqSAk/s2048/image_2026-07-14_16-40-32.png

នៅក្នុងរឿងនេះពិធីការិនី ហេង បូនីកា បានដាក់ការសង្ស័យថាគឺជាមនុស្សដែលធ្លាប់ស្គាល់គ្នាដែលហ៊ានធ្វើអ៊ីចឹងពីព្រោះកម្រមានអ្នកដឹងថាអ្នកទាំងពីរគឺជាបងប្អូននឹងគ្នាណាស់។ អ្នកដែលយកលុយនោះ បូនីកា បានដាក់ទំនាយកុំឱ្យមានសុភមង្គលស្ពាយភាពស៊យរបស់នាងទាំងប៉ុន្មានឱ្យអស់ ឱ្យគ្រួសាររបស់បុគ្គលនោះវិនាសហិនហោច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kaH3xQUHK498CfhYXxI2TfMgXwzxMKzLhgPQzTrYkmEQKAhuq7EarlMBHr5aHVji0MgnNoTHOr8JZol1x2s-MXDgBmhwdfzGK3poPRE4bjjA6UhBuUe0S9HMi72fPxzbGbp2ORsP-x6WYke4itXrQi1-tuOwon2545biFvNWnr1qaqyNHOg4o2mIni4/s2048/image_2026-07-14_16-40-38.png

ការចាញ់បោករបស់ ហេង បូនីកា ក៏ជាសារដាក់តឿនទៅកាន់សាធារណជនដទៃទៀតឱ្យបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងពីព្រោះជនឆបោកតាមប្រព័ន្ធអនឡាញទាំងនោះគឺមានវិធីសាស្រ្តច្រើនបែបច្រើនយ៉ាងក្នុងការបោកប្រាស់៕