គ្រាន់តែចុះពីយន្តហោះភ្លាម ជាប់អន្ទាក់ភ្លែត! រឿងរ៉ាវរត់ពន្ធគ្រឿងញៀ.នឆ្លងដែនតាមយន្តហោះ បានក្លាយជាប្រធានបទក្តៅគគុកម្តងទៀតហើយ បន្ទាប់ពីអាជ្ញាធរឥណ្ឌាបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានក.ញ្ឆាទម្ងន់ ១.៥គីឡូក្រាម ដែលលាក់ទុកយ៉ាងអាថ៌កំបាំងនៅក្រោមកៅអីអ្នកដំណើរ។ អ្វីធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺជើងហោះហើរនេះមានប្រភពចេញពីប្រទេសថៃទៀតហើយ គឺពីខេត្តភូកេត។
.jpg)
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីគយឥណ្ឌាប្រចាំអាកាសយានដ្ឋានអន្តរជាតិ IGI Airport នៅទីក្រុងញូវដែលី បានបង្ក្រាប និងឃាត់ខ្លួនអ្នកដំណើរជនជាតិឥណ្ឌាម្នាក់ ដែលរត់ពន្ធកញ្ឆាអ៊ីដ្រូប៉ូនិក (Hydroponic) ទម្ងន់ ១.៥គីឡូក្រាម ដោយលាក់ទុកនៅក្រោមកៅអីលេខ ១២ លើជើងយន្តហោះដែលធ្វើដំណើរពីខេត្តភូកេត ប្រទេសថៃ ដែលការបង្ក្រាបនេះធ្វើឡើងនៅក្រោមកិច្ចសហការជាមួយសមត្ថកិច្ច។
បន្ទាប់ពីការវិភាគព័ត៌មានអ្នកដំណើរជាមុនតាមរយៈប្រព័ន្ធ APIS Profiling មន្ត្រីគយ និងសមត្ថកិច្ច ក៏បានឆែកឆេរអ្នកដំណើរឥណ្ឌាម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ AI 2377 ចាកចេញពីខេត្តភូកេត មកកាន់ទីក្រុងញូវដែញី ប៉ុន្តែមិនបានរកឃើញវត្ថុខុសច្បាប់ក្នុងវ៉ាលិសរបស់អ្នកដំណើរនោះឡើយ។ ដូច្នេះ ក៏សម្រេចចិត្តឡើងឡើងទៅឆែកឆេរលើយន្តហោះទាំងមូល រហូតរកឃើញកញ្ឆា ចំនួន ៦កញ្ចប់ធំៗ សរុបទម្ងន់ ១.៥គីឡូក្រាម ដែលលាក់នៅក្រោមកៅអីអង្គុយ។ 
ក្រោយមក អ្នកដំណើររូបនោះសារភាពថា ខ្លួនពិតជាបានលាក់ទុកកញ្ឆាទាំងនេះក្រោមកៅអីប្រាកដមែន។ សមត្ថកិច្ចបានដកហូតវត្ថុតាង ដើម្បីយកមកស្រាវជ្រាវយ៉ាងលម្អិតបន្ថែមទៀត មុនពេលបញ្ជូនជននេះទៅចាត់វិធានការតាមច្បាប់បន្ត។ រីឯអត្តសញ្ញាណជននេះ មិនត្រូវបានអាជ្ញាធរឥណ្ឌាបង្ហាញជាសាធារណៈនោះទេ ដោយសារតែច្បាប់ការពារឯកជនភាព និងដំណើរការស៊ើបអង្កេតកំពុងតែបន្តនៅឡើយ។
គួរបញ្ជាក់ថា វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងមានចម្ងល់ថា ពេលនេះ ប្រទេសថៃកំណត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការរត់ពន្ធគ្រឿងញៀននៅតាមអាកាសយានដ្ឋាននានា ព្រមទាំងប្រកាសទៅកាន់អ្នកដំណើរជាបន្តបន្ទាប់ថា អ្នកដំណើរមិនអាចរត់ពន្ធគ្រឿងញៀនចេញពីប្រទេសថៃទេ ប៉ុន្តែហេតុអ្វីនៅតែមានករណីរត់ពន្ធកញ្ឆា និងគ្រឿងញៀនផ្សេងទៀតមានប្រភពពីថៃទៅវិញ?
ការជួញដូរគ្រឿងញៀនមានប្រភពពីថៃ បានធ្វើដំណើរអាកាសយានដ្ឋានទាំងឡាយនៅទូទាំងពិភពលោក បង្កើនវិធានការត្រួតពិនិត្យអ្នកដំណើរឆ្លងប្រទេសកាន់តែខ្លាំងជាងមុន ជាពិសេស អ្នកដំណើរមកពីថៃ បន្ទាប់ពីអាកាសយានដ្ឋានជាច្រើនរកឃើញការរត់ពន្ធគ្រឿងញៀនចេញពីទឹកដីថៃជាបន្តបន្ទាប់៕










