Home ព័ត៌មានអន្តរជាតិ អតីតសមាជិកព្រឹទ្ធសភាថៃបណ្តេញ Anutin ឱ្យលាលែងពីតំណែងជាបន្ទាន់ មុនពេលប្រទេសជាតិរលាយ!

អតីតសមាជិកព្រឹទ្ធសភាថៃបណ្តេញ Anutin ឱ្យលាលែងពីតំណែងជាបន្ទាន់ មុនពេលប្រទេសជាតិរលាយ!

122
0

«លាលែងពីតំណែងទៅ មុនពេលប្រទេសជាតិរលាយ!» នេះជាការព្រមានយ៉ាងក្តៅគគុកពីអតីតសមាជិកព្រឹទ្ធសភាថៃដ៏មានឥទ្ធិពល លោក ប៊ុនលឺត ផៃរីន ដែលបានចេញមុខបណ្តេញលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ឱ្យលាលែងពីតំណែងជាបន្ទាន់ មុនពេលគ្រប់យ៉ាងហួសពេល ដោយលោកអះអាងថា បើនៅតែដឹកនាំបន្តទៀត ប្រទេសជាតិនឹងវិនាសហិនហោចគ្មានសល់ឡើយ។ ការចេញមុខបណ្តេញនេះ បានធ្វើឱ្យមហាជនទូទាំងប្រទេសបើកភ្នែកធំៗអន្ទះសាចង់ដឹងពីមូលហេតុពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbnuEYgVw2MH-SHn3pjWPLqy1gQErpSMSVMcnHYLfvhBkJ8DQ5jwJAwjVusH74f_RfpNS92cBePnKQLvjrmhKBgxN5Jz3NLVq1aTzb-tzDAwAewtrEyDDBb5D0NXO4YxYlZR0JKIKjG0fhtUbPKftMi-FBDbPV5WIFL9NsvSQcPPkAO1faZl8e55xdu7c/s678/photo_2026-07-14_11-05-12%20(2).jpg

លោក ប៊ុនលឺត ផៃរីន (Boonlert Phairin) អតីតសមាជិកព្រឹទ្ធសភាថៃ និងជាហោរាសាស្ត្រដ៏ល្បីល្បាញមួយរូប បានផ្ញើលិខិតចំហ ១ច្បាប់ជាផ្លូវការដែលត្រូវបានសារព័ត៌មានថៃយកមកចុះផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបង្ខំឱ្យលោក Anutin លាងលែងពីតំណែងជាបន្ទាន់។ លោកព្រមានយ៉ាងធ្ងន់ៗដោយផ្អែកលើក្បួនហោរាសាស្ត្រថា បើនាយករដ្ឋមន្ត្រីរូបនេះនៅតែបន្តដឹកនាំរដ្ឋាភិបាលទៀត គឺនឹងធ្វើឱ្យប្រទេសជាតិឈានទៅរកវិនាសអន្តរាយ ឬរលាយមិនខាន ដូចជា គ្រោះធម្មជាតិ អំពើពុករលួយ គ្មានភាពយុត្តិធម៌ក្នុងសង្គម និងទទួលសំណូកក្នុងការប្រឡងចូលមន្ត្រីរាជការថ្នាក់មូលដ្ឋាន។

អតីតសមាជិកព្រឹទ្ធសភារូបនេះបានប្រកាសលិខិតចំហររបស់ខ្លួនតាំងពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ ដោយបញ្ជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិជួបហេតុការណ៍អាក្រក់ៗកើតឡើងមិនឈប់ឈរ ទាំងនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត។ ហេតុនេះ បើលោក Anutin នៅតែបន្តកាន់អំណាចនោះ គឺហេតុការណ៍អាក្រក់ដដែលៗនេះនឹងកើតថែមទៀត ជាពិសេស នៅទីក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6HxL07uGspO1Xi61G9Fqy-jWiylhtAPGFsW6QSl3kOkBiKCMe40T5CGDQn2zCEwCO8sYsVYDN-i1BrIcwlO8lOnuERFMNUuoTerRfO0pS-uOSxXczVF7Ex6qGnlFRzgHQ2gt2l3RJqC9M9PqThpgmt5TGjH_LrHSC3uU1fedeDcIT-xf8_bLAsg09Zes/s1000/photo_2026-07-14_11-05-12%20(3).jpg

លោក ប៊ុនលឺត ផៃរីន បានប្រើប្រាស់ចំណេះដឹងខាងហោរាសាស្ត្របញ្ជាក់ថា ជោគជតារាសីរបស់រដ្ឋាភិបាលថៃ គឺស្ថិតក្នុងស្ថានភាពអាក្រក់បំផុត និងទាមទារឱ្យលោក Anutin លាលែងពីតំណែងមុនពេលស្ថានភាពនយោបាយ និងប្រទេសជាតិធ្លាក់ដុនដាបជាងនេះ។ យោងតាមខ្លឹមសារលិខិត ការដើរចេញពីតំណែងរបស់ Anutin គឺជាដំណោះស្រាយដើម្បីកាត់បន្ថយការខូចខាតដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

សូមរំឭកថា លោក ប៊ុនលឺត ផៃរីន គឺជាអ្នកនយោបាយម្នាក់ដែលតែងតែបញ្ចេញមតិយោបល់ពីប្រទេសជាតិចំៗ ជាពិសេស បញ្ហានយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាល។ លិខិតចំហរបស់លោកបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅក្នុងរង្វង់ឆាកនយោបាយថៃ ស្របពេលរដ្ឋាភិបាលរងការរិះគន់ជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច ស្ថិរភាពសង្គម និងកើនឡើងនៃអំពើពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX6jV4RskMEot8wtrXjLORxpvEYkdn9lCnsijXMWAN403kfqrjEAovAEb1gMOS9Z-R9rQKtvHeVAIGZg_W2OxVO2pvB-lxDBIm2JXsyDUHu7WElD2g3DXaREej4hooajySsyA5cvJUeJQBTFQwUyflqlWGOSBkTpqJwCLobMGQslpVSI_FX1LXmFH44YQ/s830/photo_2026-07-14_11-05-12.jpg

លោក Anutin មេដឹកនាំគណបក្សភូមិចៃថៃ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៣២ របស់ថៃ កាលពីកញ្ញា ឆ្នាំ២០២៥ ដោយជំនួសតំណែងលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែង។ លោកក៏ធ្លាប់បានសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតឡើងវិញកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ៕