Home ព័ត៌មានអន្តរជាតិ ប្រឈមមុខជាថ្មី! ចិនព្រមានជប៉ុនកុំឱ្យលូកដៃជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

ប្រឈមមុខជាថ្មី! ចិនព្រមានជប៉ុនកុំឱ្យលូកដៃជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

74
0

«កុំលូកដៃ បើមិនចង់ឱ្យរឿងរ៉ាវកាន់តែធំ!» នេះជាសារព្រមានភ្លាមៗរបស់មហាអំណាចចិនទៅកាន់ជប៉ុន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងដ៏រសើប បន្ទាប់ពីជប៉ុនបង្ហាញជំហររឹងមាំមិនគាំទ្រការទាមទារកម្មសិទ្ធិស្ទើរទាំងស្រុងរបស់ចិននៅសមុទ្រចិនខាងត្បូង។ ការព្រមានដ៏ម៉ឺងម៉ាត់នេះ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អក់កករនោះទេ ប៉ុន្តែថែមទាំងបានអង្រួនស្ថិរភាពសន្តិសុខនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលទៀតផង។ តើការប្រឈមមុខគ្នាជាថ្មីរវាងមហាអំណាចអាស៊ីទាំងពីរ អាចនឹងរុញច្រានតំបន់សមុទ្រចិនខាងត្បូងឱ្យធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfEtZzowEL025JcAo7saKm5evqbda5bkK9eewH5j6Nl1FwvfOIwJ0Tq9O_qsKzMPzsBoG_cAsvyX8AOxkD0w9kRRQEJu6dJi-CMoasvbHJIWCbxnyz2F_7KMZM7c0Uhv73Qu7zGHAep053QI0T93SxjGcaCyiCt_l9HdqdYPRWNSxtyk8dYFmSHd_VZ4/s1280/photo_2026-07-14_13-20-31.jpg
ចិនបានព្រមាន និងប្រតិកម្មខ្លាំងៗជាបន្តបន្ទាប់ទៅកាន់ជប៉ុន មិនឱ្យលូកដៃជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយការព្រមានចុងក្រោយបំផុតធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៦។ គោលជំហររបស់ចិន គឺចាត់ទុកជប៉ុនជា «ប្រទេសក្រៅតំបន់» និងមិនមែនជាភាគីជម្លោះផ្ទាល់ឡើយ ហេតុនេះ ជប៉ុនគួរតែប្រុងប្រយ័ត្នរាល់ពាក្យសម្តី និងទង្វើរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl4j042GuKkgqtWUKDXHFq-m9k2h3S7wN4sLjmlynQx9On6KeHaUbUsuuW5o0qpYdXEsSBLhIvIZ2R-4BFoDGJYhJpZPo9ZrGwKsl_cC1oGMcVDe8gM728jlsxUWKjAgeClgmJJUC6ZxO8K5Xv1VhuW71DnlXi39dqwMYbe__BxsWcUFGHEhBx6GJLiOo/s1020/photo_2026-07-14_15-42-55%20(2).jpg
ក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលជប៉ុន ក្រោយពីជប៉ុនរួមជាមួយប្រទេសចំនួន ១៣ ទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី១២ ខែកក្កដា ដើម្បីគាំទ្រខួប ១០ឆ្នាំ នៃសាលក្រមតុលាការមជ្ឈត្តការអន្តរជាតិ (International Court of Arbitration) ឆ្នាំ២០១៦ ដែលច្រានចោលការទាមទារអធិបតេយ្យភាពស្ទើរទាំងស្រុងរបស់ចិននៅសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសចិនព្រមានចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យភាពទឹកដី និងផលប្រយោជន៍សមុទ្ររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0mai1ilrDkorQNuUeFBDL-byJCFjlM1iOevduMI3722P68aITfxK415HSl1Vs3BDXdY_qhnAZpXabWvrfkg9Ob6xDcUZtWCuvJc0fekgjvD71wg-llDFDx00Jgp65ZfZJB9ouKm-qlpf4UgsekUXmI_ugXV0RgH2xHLKU3EZyrOlb6HxOvFAbjXUN5T4/s640/photo_2026-07-14_15-42-55.jpg
ចិនចាត់ទុកសាលក្រមនេះជាក្រដាសឥតបានការ គ្មានតម្លៃ និងគ្មានឥទ្ធិពលណាមួយលើចិនឡើយ និងថា ជប៉ុនគ្មានសិទ្ធិលូកដៃ ឬវាយតម្លៃទេ ជប៉ុនត្រូវតែបញ្ឈប់ការជ្រៀតជ្រែកនាំឱ្យប៉ះពាល់ស្ថិរភាពតំបន់។ ក្រៅពីនេះ អ្នកវិភាគកងទ័ពចិនថែមទាំងបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនវត្តមានកងទ័ពជប៉ុននៅសមុទ្រចិនខាងត្បូងថា ជប៉ុនបានបញ្ជូនកងទ័ពជាង ១,៤០០នាក់ រួមទាំងនាវាចម្បាំង ទៅចូលរួមសមយុទ្ធ «Balikatan» ជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន គឺជាការបង្ហាញសាច់ដុំកងទ័ពដ៏ធំមិនធ្លាប់មានរបស់ជប៉ុន តាំងពីចប់សង្គ្រាមលោក លើកទី២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhULWuh9iYad8YHarr6pfrzRMib1ENYlRvtJLBa__twrYqU9O9dpDQ0LBZ1ZSEpDrKFel4j-3ANBuxONQzWZpG-06TVEvsODc6O1TOeSpNdanj63k0-0R-08cciq-YSHUG6AMeI4tdpeZUBcarWcAj1PLUnoOjUkzofKTFZe5yTcKs7U_mqKIn9CgdjU0k/s1200/photo_2026-07-14_15-42-56.jpg
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi លើកឡើងថា ការដែលចិនមិនព្រមទទួលស្គាល់សាលក្រមតុលាការ ឆ្នាំ២០១៦ គឺជាការប្រឆាំងនឹងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងល្មើសច្បាប់អន្តរជាតិ។ ក្រៅពីនេះ មានសហរដ្ឋអាមេរិក ហ្វីលីពីន អូស្ត្រាលី អង់គ្លេស និងប្រទេសជាច្រើនទៀត បានបង្ហាញការគាំទ្រសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងចិន ដោយប្រទេសទាំងនេះបញ្ជាក់ថា ការទាមទារសិទ្ធិរបស់ចិននៅសមុទ្រចិនខាងត្បូង គឺគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyBQNtImfyB29agY88PykC6S1DFH_DaUhyphenhyphenVDSlIi-fQlD14lJ_2xYfTxAkEJ2rlg0eIyCPMH5prf-aG3lyX388ypcEObV4aQnTJBPvMeGyeWKeHRy2P26HoZQn9q7PthYiGTSzR-1gsM0pGw8TV17qDRjDNtGukS4GRJOorj71NW_mmKFWmN-6Ehq2YyU/s1280/photo_2026-07-14_15-45-11.jpg

សូមបញ្ជាក់ថា ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងចិន-ជប៉ុននាពេលនេះ គឺកំពុងប្រឈមមុខគ្នាជាថ្មី ហើយវិបត្តិសមុទ្រចិនខាងត្បូងបាននឹងរុញច្រានឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកំពុងតែល្អក់កករស្រាប់តាំងពីចុងឆ្នាំ២០២៥ មកនោះ ឱ្យកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិការទូតដ៏ជ្រៅ។ ប្រទេសទាំងពីរបានបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួនដើម្បីកុំឱ្យឈានទៅរកការប៉ះទង្គិចដោយចៃដន្យណាមួយនាពេលអនាគត៕