Home តារាជាតិ ស៊ីន យូប៊ីន ថាវិស័យភាពយន្តប្រៀបដូចជាជីវិតមួយទៀតរបស់នាង

ស៊ីន យូប៊ីន ថាវិស័យភាពយន្តប្រៀបដូចជាជីវិតមួយទៀតរបស់នាង

98
0

ប្រឡូកក្នុងវិស័យសម្តែងអស់រយៈពេលជាង១០ឆ្នាំ តារាសម្តែង ស៊ីន យូប៊ីន បានលើកឡើងថាវិស័យភាពយន្តប្រៀបដូចជាជីវិតមួយទៀតរបស់នាង។ ទន្ទឹមនឹង PNN បិទស្ថានីយស៊ីន យូប៊ីន មិនទាន់មានដំណឹងថានាងនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តណាមួយនៅឡើយទេពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNACRgJrlxM-z68dzlkRtMU7Q1fvw1cLULDwcgYzH9uf0lkBywdSKccfcg_eU0lKMzw4Bd4RFzo2l7HlQjHaa6cYz1aZbuDc_tiwZgQpTr3EWcMjT3iDj7IjuznzHKGR0XXe2j1uD7p-CbAoRaTmJOFbcb7r0ch5O3lmXKO1A9JcI-sqodAezTf7xh7MA/s2048/image_2026-07-14_09-56-45.png

នៅក្នុងព្រឹត្តិការណ៍នាពេលថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន បានផ្តល់សម្ភាសន៍ជាមួយនឹង jaikonverse ដែលបង្ហាញពីគោលគំនិតរបស់ខ្លួនទាក់ទងនឹងវិស័យភាពយន្តក្នុងនាមកញ្ញាជាតារាសម្តែងជួរមុខប្រចាំប្រទេសមួយរូប។ ស៊ីន យូប៊ីន បានលើកឡើងថារូបនាងបានធំធាត់ឡើងជាមួយនឹងវិស័យភាពយន្តដូច្នេះវាលើសពីរូបភាពដែលបញ្ចាំងឱ្យទស្សនិកជនបានឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbA2DxP8TCl6G85-QYBW8veylZVcZi11Yf03N04S2-9JYE2AQJN4CIbOi__0EGymZbW-ATUPYd3Cy9wn1UGsk6TbiyWJTwq6mVWskCKrchqioREAb4xide_OWbLgwn5IzYIMB5gVUSez-xhMYjVjcAN4y4rGKuHXTUmwYIRp6PIdvt1RAesXWrjUSyg3w/s1920/SnapInsta.to_649573466_18572677648006076_98242049146802815_n.jpg
កញ្ញា ថាភាពយន្តគឺបានបង្ហាញពីអត្តសញ្ញាណខ្មែររបស់យើងមិនថាភាសា ប្រពៃណី ជីវភាពក្នុងការរស់នៅរបស់ប្រជាជនពីមួយសម័យកាលទៅមួយសម័យកាលទៅកាន់ទស្សនិកជាតិនិងអន្តរជាតិដោយមិនចាំបាច់ប្រកាសប្រាប់ឡើយ។ តារាសម្តែង ស៊ីន យូប៊ីន បន្ថែមទៀតថា សម្រាប់រូបនាងផ្ទាល់ភាពយន្តគឺជាជីវិតរបស់នាងតែម្តងពីព្រោះនាងបានធំធាត់ឡើងជាមួយនឹងវាមកជាង១០ឆ្នាំមកហើយ ពោលភាពយន្តប្រៀបដូចជាជីវិតមួយទៀតរបស់ ស៊ីន យូប៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeiea7RSEu6f5_kvkFZzd_BqAOO3iG14GWARJJeduOaPF44LrTStwL8kQK-jVvzcYd7obj595nbbEqMmx0dJ1LNX9Z-uCFS8PgXLCcAeOR9NmniM3N4XWYzUGU6lBZcY1eDa_JOK9tvDO8tFii49qi9O_yVx7zRq55dspApcQfaAKCWDcXj3HcopvKnzs/s1920/SnapInsta_to_650009290_18572677609006076_9121725162268586024_n.jpg

ស្ថិតក្នុងអាជីពជាតារាសម្តែង កញ្ញា ស៊ីន យូប៊ីន បានឆក់ឱកាសសម្តែងជាច្រើនមិនថាតែក្នុងរឿងភាគឬភាពយន្តខ្នាតធំនោះទេ។ ការសម្តែងរបស់តារាស្រីរូបនេះត្រូវបានចងភ្ជាប់ជាមួយនឹង ខាត់ វៃហាំង ដែលទស្សនិកជនភាគច្រើនចាត់ទុកថាជាដៃគូដ៏ស័ក្តិសមបំផុតមួយរបស់អ្នកទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkf2tktCzLY4GBYLkGkTLAmou29J3JTidC4P0kiJULLCd_pphdsBL1QGfp0UdRHFuY1Zq8KyMolGKOIK8G_vszcNb7OYI9v3W1jzxnV0pxtSFEvGoZOTvQmmRDj2avEc-I_V831Ygj34XItxP1Ld6vGkxnAk_MWWn4u9T500jw-xJ5PnWxEkbKdpzHWQ/s1920/SnapInsta_to_650091246_18572677621006076_7234038575428203169_n_1.jpg

ជាមួយនឹងការសម្តែងរបស់ខ្លួន និងការរីកចម្រើនក្នុងអាជីព ស៊ីន យូប៊ីន ទទួលបាននូវពានរង្វាន់ក៏ដូចជាឱកាសជាច្រើននៅលើឆាកអន្តរជាតិ។ សកម្មភាពសិល្បៈចុងក្រោយនេះគេក៏បានឃើញ ស៊ីន យូប៊ីន ចូលរួមកម្មវិធីជាបន្តបន្ទាប់នៅឯប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmwyuE_A61Zr-5LiLAdTVboICkx-oVcGRppEvgXJt3Uj6LZDPX-ISDto42TWRGt8Mt7Xvlk6Qk8UnYKsa1C7eR5zEwdDgZ-hE6ffhNtI6iEocx2b9wp-dTuouesJqB0o5Hrm4VJDmLI0la-pTIhcUMmCvDFTyhqpTGezFN5mLQ2SOH4FV41nTZCfMtBQ/s1101/image_2026-07-14_09-56-48.png

គួរបញ្ជាក់ថា ស៊ីន យូប៊ីន មិនត្រឹមតែពូកែទៅលើការសម្តែងប៉ុណ្ណោះទេប៉ុន្តែនាងក៏មានទេពកោសល្យសិល្បៈផ្សេងទៀតទាំងការចេះច្រៀងនិងរាំទាំងបុរាណនិងសម័យ ព្រមទាំងធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយនិងជាអ្នកជំនួញដូចគ្នា៕