Home តារាអន្តរជាតិ តើប្រជាប្រិយភាពរបស់ ជា សុជាតិ អាចនឹងធ្លាក់ចុះឬទេបន្ទាប់ពីមានរឿងចម្រូងចម្រាស?

តើប្រជាប្រិយភាពរបស់ ជា សុជាតិ អាចនឹងធ្លាក់ចុះឬទេបន្ទាប់ពីមានរឿងចម្រូងចម្រាស?

108
0

ទោះបីជារឿងចម្រូងចម្រាសរវាងតារាចម្រៀង ជា សុជាតិ និង ជី ដេវីត លែងក្តៅដូចមុនក្តីប៉ុន្តែគេសង្កេតឃើញថា ជា សុជាតិ នៅតែរងនូវមតិឌឺដងពីអ្នកលេងបណ្តាញសង្គមហើយចុងក្រោយនេះតារាចម្រៀងរូបនេះបានតបនឹងខម្មិនរិះគន់និងបង្ហោះសារមួយចំនួន។ នេះនាំឱ្យមានមតិយោបល់ថាតើ ជា សុជាតិ អាចធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនដែរឬទេបន្ទាប់ពីតតាំងជាមួយនឹងមតិសាធារណៈក៏ដូចជាមានជម្លោះជាមួយនឹង ជី ដេវីត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoLVQGM6zZUJacuUeeiT7yrnqasZx_qXl_HtmULTGVg5ErqnrTk_HJexY2DPeEC7fczHBkeSzwMZdGF5oYxdl-CRnVfrYs5Hd4hg99QiaSEl1RXsCA4JgH5oJfSUMS4SpjP-Vr2MNGkpn1gGdom93qQjAT_FcI-gPHODZCp2o6JTUKwkFLCX_2yKEcjzs/s2048/image_2026-07-03_08-50-30.png
សម្រាប់អ្នកដែលតាមដានវិស័យចម្រៀងរ៉េបប្រាកដជាដឹងថាជម្លោះរវាង សុជាតិ និង ដេវីត មិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះប៉ុណ្ណោះទេប៉ុន្តែពួកគេធ្លាប់មានជម្លោះកាលពីមុនរហូតមានបទចម្រៀង Diss Track គ្នាផងដែរ។ ភាពខុសគ្នាត្រង់ថាកាលពីមុនគឺមាន កៅ ពន្លឺ ចូលរួមប៉ុន្តែលើកនេះគឺមានតែ ជា សុជាតិ ម្នាក់ប៉ុណ្ណោះដែលមានរឿងរកាំរកូសជាមួយនឹងតារាចម្រៀង ជី ដេវីត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGAVHwgNGcTj8cxSSwsgOps_txByZaSZpBIx9oaruy7PjQEPxuFR-0aszjMNH5dac2YpNJqEQiH70JeCrYgS7wPSCSgU6igP6_xcIeE5LRa4q3axOpFDmllNilV1No6D9JRJ307DZkamybJY9eZZpTD1BFVveaUvojl8cn6khnqb0lEqO23f3rf560tNo/s2048/image_2026-07-03_08-50-38.png
បន្ទាប់ពីរក្សាភាពអត់ធ្មត់ក្នុងពេលមានជម្លោះក្តៅៗពេលនេះអ្នកលេងបណ្តាញសង្គមស្រាប់តែមានការចាប់អារម្មណ៍លើ ជា សុជាតិ ដែលមិនចុះញ៉មនឹងពាក្យរិះគន់ដោយឆ្លើយតបមិនសំចៃទៅកាន់អ្នកស្អប់វិញ។ តាំងពីមានរឿងចម្រូងចម្រាសមក ជា សុជាតិ ទទួលបាននូវមតិឌឺដងឥតឈប់ឈរជាមួយនឹងការចោទប្រកាន់ថាចង់ទាក់ទាញចំណាប់អារម្មណ៍ចេញបទថ្មីទើបលោកយកសំណេរ ជី ដេវីត ដាក់ខ្លួននិងបង្ហោះសារក្តៅគគុកនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFON1JrguzmY9k6FGSbRZUWhRwF1IXIz2qeq2m-l6ZmqtGh_R_6cIPKD0OiLz2RaPyugLQKDaKjeJjFOAvVYQF-S2ZiDHhgNx-5aWRJVhEenugq5ZD_-0IHEpzGJF6Xo-Em7QqGPoKrX0A_Kzvp9oYo2z_A8zdptLQc51CU438oyg57oqYpzB7unbiYvQ/s2048/image_2026-07-03_08-50-39.png
ចំណែកឯការឆ្លើយតបរបស់ ជា សុជាតិ ទៅកាន់អ្នករិះគន់កាន់តែធ្វើឱ្យមានមតិវែកញែកថែមទៀត រហូតមានមនុស្សមួយចំនួនកាន់តែឌឺដងដាក់តារាចម្រៀងរូបនេះទ្វេដង។ នាពេលថ្មីៗនេះតារាចម្រៀង ជា សុជាតិ បានបង្ហោះថា «My ហ្វេន: កុំខ្វល់ពីមាត់មនុស្សលោក បង! My បងស្រី: ពូជយើងមិនចេះជេរ យើងជេរមិនឈ្នះសត្វអស់នោះទេ»។ ក្រោយមកលោកបានបង្ហោះទៀតថា «ទោះនៅទីណា ក្នុងស្ថានភាពបែបណា ត្រូវចងចាំថា យើងគឺជាខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYwPqgmKsfJhiaQufZGm-cFqr3Q0JMbcaxHotgjs80ILfBeOkbmXw6Ny20rkKlT0CN4ZhOGGC38tv1CwEZZJB4OYY70Pps5kAE4OA9h4Wv9HgM06_uDjuZlbrBFvyL8Mzbwg-TqEhvdcNa8ePwbKOeyd43aW3SrmIzAcC_IJpDbo7PQjoUnIMWmZJ2XQs/s960/image_2026-07-13_16-15-21%20(2).png

ការបង្ហោះរបស់លោកមិនថាសំណេរឬវីដេអូនោះទេតែងតែទទួលបានមតិឌឺដងផ្លែផ្ការហូតលោកអត់ទ្រាំពុំបានតបតនឹងមតិរិះគន់។ អ្នកខ្លះបានបញ្ចេញមតិថា ជា សុជាតិ មិនគួរតបតនឹងការរិះគន់បែបនេះនោះទេពីព្រោះវាអាចប៉ះពាល់ដល់កិត្តិយសនិងមុខមាត់របស់លោកក្នុងនាមជាបុគ្គលសាធារណៈ៕