Home ព័ត៌មានអន្តរជាតិ បែកការណ៍សម្ងាត់! អាល្លឺម៉ង់ចំណាយប្រាក់រាប់លានដុល្លារទិញដ្រូនវាយប្រ.ហារ ៥០,០០០គ្រឿងឱ្យអ៊ុយក្រែន

បែកការណ៍សម្ងាត់! អាល្លឺម៉ង់ចំណាយប្រាក់រាប់លានដុល្លារទិញដ្រូនវាយប្រ.ហារ ៥០,០០០គ្រឿងឱ្យអ៊ុយក្រែន

81
0

ការបញ្ជាទិញសម្ងាត់ត្រូវបានបែកធ្លាយ៖ រដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាទិញដ្រូនវាយប្រ.ហាររហូតដល់ទៅ ៥០,០០០គ្រឿងឱ្យអ៊ុយក្រែន! ខណៈដែលក្រសួងការពារជាតិនៃប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន ព្យាយាមរក្សាការសម្ងាត់កងទ័ព បែរជាបែកការណ៍រឿងអាល្លឺម៉ង់ចំណាយប្រាក់ចំនួន ៩០លានអឺរ៉ូ (ប្រហែល ១០៣លានដុល្លារអាមេរិក) លើការទិញដ្រូន។ ដ្រូនវាយប្រ.ហារទាំងនេះត្រូវបានបញ្ជូនទៅដល់ដៃកងទ័ពអ៊ុយក្រែនជាបណ្តើរៗហើយ ដើម្បីត្រៀមប្រើប្រាស់ក្នុងសមរភូមិដ្រូនទ្រង់ទ្រាយធំមិនធ្លាប់មាន ប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbDm9GBs0cfosJFc5fUfjS-cDiHZ00TU-aYkopkeg_z_J0j7AMYN7OnKm4ZYVWCd-yNY-JQb4E7gbgk0zjsNElm_omYcDadihKdPCzX7DUa5W0TaeQnlWK7Vg3LfJyNMcZYOWhegRMilOmjmRerZqc7bpsmNI3HOZKOW7qzZiesyatBX7nQrb-ACOctw/s671/photo_2026-07-14_08-15-57%20(4).jpg

វាជាដ្រូន FPV (First Person View) ម៉ាក Shrike ដែលផលិតដោយក្រុមហ៊ុន SkyFall របស់ប្រទេសអ៊ុយក្រែនផ្ទាល់ ដែលដ្រូនទាំងនេះបំពាក់ដោយកម្មវិធី Software របស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Auterion។ វាអាចស្វែងរក និងវាយប្រហារចំគោលដៅដោយស្វ័យប្រវត្តិ បើទោះជាមានការរំខានពីរលកសញ្ញាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89-STED5GniMTSLbYi4sXMB1NN0BqNIVMXYtSDwVjMe64hHc80FDuLVcOIIECri4O0eaUopuaSk4fl6G0BtC1nlu9k8x1TPlp_nUg-kfllVVN0oSZUJE6cCHK7zIduB7OwYuLMjyy51mZi9nsmrV44oorxze5A-dUyaDKRrAzkxXh0usBceoEumImSfA/s1280/photo_2026-07-14_08-15-57.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺការសម្រេចចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បន្ទាប់ពីមើលឃើញថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់ដ្រូនជាច្រើនប្រភេទក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកនេះ និងបានវាយប្រហារគោលដៅដោយដ្រូនរាប់ពាន់លើកក្នុងមួយថ្ងៃ ខណៈក្រុមហ៊ុនអ៊ុយក្រែនបានផលិតដ្រូនរាប់លានគ្រឿងក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOBvttztTAKWkCLpfoahRTkfa_iHAY7c7NfDiIw82ZxdY8HgHTIovjPnrPSFRbC-cmJDH0NrJjhs7R_G1SldghMgYMFxbO4aber0xpuJdVbv_YTpw_s5tf2hs5kuqfU6BKwXEa8xPfjwyfp5mQT2yBSnKCdXEDN2SpbFqUV4GI-ru2b_lGQ9RquIpIiN4/s1280/photo_2026-07-14_08-15-58.jpg

ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Auterion អះអាងថា ប្រាក់ជាច្រើនលានដុល្លារសម្រាប់ទិញដ្រូននេះ គឺរដ្ឋាភិបាលអាល្លឺម៉ង់ទទួលបានពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប។ ដ្រូនមួយចំនួនត្រូវបានប្រគល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែនរួចហើយ ហើយអាល្លឺម៉ង់គ្រោងនឹងបញ្ចូនឱ្យគ្រប់ចំនួននៅឆ្នាំ២០២៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEuJ1u8nRvZTsJAv8VlEOmJuIr_qkbUO94SzN_5R3SHDdznkuBqemUwH9g-JGFQcHR99HuqUWVYPM5j1_sRiAeZpoImzffPmefYm5ofqKWR4A5xXsQ9aVGXjUZavgjJKD68KSo-U3-xQ5ITm94Jv5AQTQPGA95tRwSZnYlu4yLpgw-Xre5RtDgKjMKeP8/s679/photo_2026-07-14_08-15-57%20(2).jpg

ចំណែកក្រុមហ៊ុនផលិតដ្រូនរបស់អ៊ុយក្រែន SkyFall ថា រដ្ឋាភិបាលអាល្លឺម៉ង់ពិតជាបានចំណាយប្រាក់ទិញដ្រូនឱ្យកងទ័ពអ៊ុយក្រែនមែន ប៉ុន្តែក្រុមហ៊ុនមិនអាចបកស្រាយលម្អិតបានទេ។ ដូចគ្នានេះដែរ ក្រសួងការពារជាតិអាល្លឺម៉ង់ និងក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបដិសេធមិនបកស្រាយលម្អិតដែរ ដោយលើកឡើងពីហេតុផលដើម្បីសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidS_RLVGFfh3sc68nOdfHboQBDoNrg0XEcfM-lQfVMGIRSA_2YsB8D6BMNH17FCDC2IeTqEK1pELqX2jiNP9X5wBq3o_XXQ2hU_JcO8SRzopje0qq4-Ee86TLnv_Q348l7ok_qcYymCkz8fCsOtcN4riHkZun3VIvtsnvuxusdp9RCGPj3t6I_R47BhEA/s600/photo_2026-07-14_08-15-57%20(3).jpg

សូមបញ្ជាក់ថា ដ្រូនម៉ាក Shrike មានតម្លៃសមរម្យ និងត្រូវបានប្រើប្រាស់នៅប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ២០២៣ មកម៉្លេះ ហើយវាទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រទេសនានាក្នុងរយៈពេលចុងក្រោយនេះ៕