Home ព័ត៌មានជាតិ ហ៊ានណាស់! សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង លួ.ចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

ហ៊ានណាស់! សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង លួ.ចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

110
0

កម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការដេញជើងចុះបង្ក្រាបយ៉ាងទាន់ហន់ ក្រោយប្រទះឃើញសាឡង់បូមខ្សាច់ដ៏ធំមួយគ្រឿងរបស់វៀតណាម បានលួចឆ្លងដែនតាមផ្លូវទឹកចូលមកក្នុងទឹកដីកម្ពុជា។ ការចុះស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃនេះ ធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុតនៅតាមខ្សែទឹកព្រំដែន ដើម្បីទប់ស្កាត់រាល់សកម្មភាពរត់ពន្ធ និងការលួចចូលស្រុកខុសច្បាប់ ដោយមិនឆ្លងកាត់ការបំពេញបែបបទពន្ធគយត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUH17MA21m3Hxrtdpy_dtAMcyjRg2RcXGhaJ528ZTuoBzaGSvN-1Dz1yk6dTxx9PEBWQcRRJT1kAb8_S-YDkuDgd4rNW47y-YYnOnVJ3jPLEFfQ5BeXknIcgh-nJPmQcuwnxsNopsjVToRWX4U9UGCNyxvZr9ya5qqsq2jM1JhSIgqmEQDSnOWJOY-slI/s1024/photo_2026-07-13_13-55-17.jpg

យោងតាមការបញ្ជាក់ពីលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស ដែលជាអ្នកដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការណែនាំផ្ទាល់ពីលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ។ នៅក្នុងកិច្ចសហប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងជំនាញគយបានសហការយ៉ាងជិតស្និទ្ធជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង និងកងរាជអាវុធហត្ថផ្ទៃប្រទេស ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxcQP_N68hW7O_rxfWYUjdEv_5uEFb0G55i085z0L54G9rF_AoIwTR35pAZdjqYD6L9Psduc_ClMSisTS3WvYP306orqMbkRdchR3vxWVjPFrNGUDaTWyGizkN7PFTB40oKh522-32Wybm6grhzd5k94F6FhFh7iS2MR14hPCnFliGziFZLIXHBJ8RdIQ/s1024/photo_2026-07-13_13-55-16.jpg
ជាលទ្ធផល សមត្ថកិច្ចចម្រុះបានដេញជើងចុះឃាត់សាឡង់បូមខ្សាច់ល្មើសច្បាប់ខាងលើ ដែលមានពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈមធ្យោបាយនេះកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់តំបន់កោះធេង ស្ថិតក្នុងស្រុកពាមជរ ខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsMS6zue7N2d2u_QOoelzM4lMIqP6aR3H4BC0MNP4EgOr7CWZ7DAdqrDs73iH2A6K-Qy_8vmdPyCaea_Fp1VxcpzYLfUuU9qYYKagHOwmx71F7jZoXE6D7RuvAdlE7DhDgtznjbpeznKQ0r6TNLyoPLErO-NVHQwFpkUVEfgRB69xglAZw70O6Iv0brus/s1024/photo_2026-07-13_13-55-17%20(3).jpg

តាមការសាកសួរចម្លើយ និងពិនិត្យជាក់ស្តែងពីលោក ព្រាប គារ៉ាត បានឱ្យដឹងថា អ្នកបើកបរសាឡង់មានឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម។ នៅក្នុងការចម្លើយសារភាព ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានបើកបរមធ្យោបាយនេះឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់ ដោយមិនបានបំពេញបែបបទនាំចូល ឬឆ្លងកាត់ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមច្បាប់គយនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXanmbKkf7PoZh5NaFZ-BeIjRfjPGBbLepeoCz8M8exEWCM0NEyl4n7nBilsCmvK7hJLl-HEFSBFJecJSXtrKi-SgvRMY62xAr7Wj6OCM9ubecxZewNN1gPXNY4bQxLBQNqfTQWXbHdbnZMgR9lZ4rQwmxlneKKL2Y0V4H8toRCHREIczDIYweFi8k2E/s1024/photo_2026-07-13_13-55-17%20(2).jpg
ក្រោយបញ្ចប់ការត្រួតពិនិត្យ និងស្តាប់ចម្លើយសារភាពរួចរាល់ សមត្ថកិច្ចចម្រុះបានសម្រេចនាំយកសាឡង់បូមខ្សាច់នោះ ទៅរក្សាទុកជាបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់ការវាយតម្លៃពិន័យ និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុតជាធរមាន ដើម្បីកុំឱ្យកើតមានករណីលួចឆ្លងដែនខុសច្បាប់បែបនេះទៀត៕