Home ព័ត៌មានអន្តរជាតិ ថៃតាំងខ្លួនជាអ្នកជិតខាងល្អ សន្យាផ្ដល់ទឹកដីឲ្យមីយ៉ាន់ម៉ា ជួបចរចាជាមួយក្រុមផ្ដាច់ខ្លួនដើម្បីបញ្ចប់ជម្លោះ

ថៃតាំងខ្លួនជាអ្នកជិតខាងល្អ សន្យាផ្ដល់ទឹកដីឲ្យមីយ៉ាន់ម៉ា ជួបចរចាជាមួយក្រុមផ្ដាច់ខ្លួនដើម្បីបញ្ចប់ជម្លោះ

110
0

ទីក្រុងបាងកក ៖ ស្របពេលដែលកំពុងរងការរិះគ.ន់ និងការចោទប្រកាន់ពីមជ្ឈដ្ឋានអន្តរជាតិជុំវិញសកម្មភាពរំលោ.ភបំពានសន្តិសុខលើទឹកដីប្រទេសជិតខាង ប្រទេសថៃនៅជ្រុងម្ខាងទៀតកំពុងព្យាយាមសម្តែងតួជា «អ្នកជិតខាងល្អ» ជាមួយប្រទេសមីយ៉ាន់ម៉ា ដោយបានសន្យាថា ថៃនឹងផ្ដល់ទឹកដីរបស់ខ្លួន ធ្វើជាកន្លែងសម្របសម្រួលឲ្យយោធាមីយ៉ាន់ម៉ា និងក្រុមការ៉ែន ជួបចរចាពិភាក្សាគ្នាបញ្ចប់ជម្លោះដើម្បីសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCODiNHMdM02nODqPzqleJc8-Q6pF2W3qnNZ2Wm7sVW9LacfgPDi3cmPbxqPnIdmiy7u9Bf_BN92OcFU5A7XjuSGvmIj59r1xethPmK_P5Z6UGT13TN2PNxzZhXxC0i-l1o3B1FJ1w2_SoeFWWJzfbuNG_IDpwaYS8L_N0Dxn5Xuf3sXth-Y_iz5zPjDQ/s1280/photo_2026-07-13_10-43-09.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំកាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយបានអំពាវនាវយ៉ាងទទូចឱ្យប្រទេសមីយ៉ាន់ម៉ា កាត់បន្ថយរាល់ការប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមផ្ទៃក្នុង។ រដ្ឋមន្ត្រីការបរទេសថៃបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ប្រទេសថៃ ត្រៀមខ្លួចរួចរាល់ ក្នុងការផ្តល់ទឹកដីរបស់ថៃ ដើម្បីធ្វើជាទីកន្លែងសម្របសម្រួល ឱ្យមានការចរចាគ្នារវាងរដ្ឋភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងក្រុមឧទ្ទាមការ៉ែន ដើម្បីឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0SDmEwhLRrTdTLPYON6D5i26GOFJlnEqzFEL3Qb2QEnhWJ_luPwM9CubKxIdR4bafHD5kC74O6ZO8BwJO_WMyJlyJtd3vSXIT891bVAcAYOdb45VJbjqWP-Zw7ZY0rUl5SEkGKjK5qTo2PBZmg-Y1dqH1GIXX1_wP97HuGJpkR43Pmrx-aZ8k8GiBek/s1280/photo_2026-07-13_10-43-09%20(2).jpg
ការបោះដៃជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលថៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំការទូតយ៉ាងដុតដៃដុតជើង ដើម្បីជម្រុញឱ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តតាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ឃើញពីភាពមិនស៊ីសង្វាក់គ្នានៃគោលនយោបាយការបរទេសរបស់ថៃ ដែលម្ខាងព្យាយាមដើរតួជាអ្នកផ្សះផ្សាទំនាស់ និងទាមទារឱ្យមានការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ប៉ុន្តែម្ខាងទៀតបែរជារងការចោទប្រកាន់ថា បាននិងកំពុងធ្វើសកម្មភាពឈ្លានពាន និងបង្កអសន្តិសុខដល់ប្រទេសជិតខាងខុសច្បាប់អន្តរជាតិទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz81rUQj_R5QrvFlWi9mIYyI6wPUkaP0lP90zkneftR0MSf8wYs8mlxFuchBFfhprOnkMt8cczV507Ec3eacRNju-_FSWKxnRVcWbMXmzGUbGEASItrvNbcySeS_0qrUIlrGT5iDA5dA-7xKu01WD_VOgDTROPciTYQt9Ynsy0s6YbEW-1FZrRmQEM5Pk/s678/photo_2026-07-13_10-43-10.jpg

លោកបានបន្ថែមទាំងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ក្នុងនាមប្រទេសថៃ ជាប្រទេសជិតខាងល្អ និងជាមិត្តជាមួយនឹងមីយ៉ាន់ម៉ា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជំនួយ និងគាំទ្រដល់មីយ៉ាន់ម៉ា ក្នុងការវិលត្រឡប់មកជាក្រុមគ្រួសារតែមួយរបស់អាស៊ានឡើងវិញ»។ អ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា សំណើរបស់ថៃក្នុងការសម្របសម្រួលជម្លោះនៅមីយ៉ាន់ម៉ា គឺជាល្បែងការទូតស្តង់ដារពីរ ដែលកង្វះតម្លាភាពក្នុងការដោះស្រាយជម្លោះផ្ទៃក្នុងជាមួយប្រទេសជិតខាងផ្សេងទៀត។ យុទ្ធសាស្ត្រនេះត្រូវបានគេចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អមុខមាត់អន្តរជាតិ ជាជាងការស្វែងរកសន្តិភាពពិតប្រាកដ៕