Home តារាជាតិ មិនទាន់ចេញបទ Jay X ច្រៀងបទ ឈឺទេ របស់ វណ្ណដា

មិនទាន់ចេញបទ Jay X ច្រៀងបទ ឈឺទេ របស់ វណ្ណដា

95
0

គិតមកទល់នឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ Jay X ដែលជាម្ចាស់ពានមួយរូបមិនទាន់បានចេញបទថ្មីក្នុងនាមជាសិល្បកររបស់ផលិតកម្មបារមីឡើយ។ ទោះយ៉ាងណា Jay X បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបកស្រាយបទ «ឈឺទេ» របស់ រៀមច្បង វណ្ណដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwZ92qClfHbG7lWzzfmqIKn-mXO0jOxV7mdjmVGN3tqTU6Z5JhD3Jw8E9Xicd60AsGFid9483YQjd38mQ3_99XJ0YheKwMe5AQQW0QRpLiLtCoaXGbfYMmvnocwnLjWe1mCpPaODIIckpcv5hl1xlrQOYZ8CBMNIZX91BjiOne5EQ7rHXSRuYdVTv9G8/s2048/image_2026-07-13_10-33-31.png

មុននឹង វណ្ណដា ត្រូវបានទស្សនិកជនភាគច្រើនស្គាល់ថាជាតារារ៉េប សិល្បកររូបនេះមានបទចម្រៀងបែបមនោសញ្ចេតនាល្បីៗជាច្រើនបទហើយមកទល់នឹងពេលនេះបទចម្រៀងពីមុនរបស់ វណ្ណដា នៅតែទទួលបានការចាប់អារម្មណ៍មិនសាបឡើយ។ ជាក់ស្តែងបទ «ឈឺទេ» ដែលចេញក្នុងឆ្នាំ២០១៧ នៅតែពេញនិយមរបស់អ្នកស្តាប់ក្នុងនោះ Jay X ដែលជាម្ចាស់ពាន The Next Level: RapStar ក៏បានបកស្រាយឡើងវិញនូវបទនេះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0bGPmqhkT7NqqHDs7_DrNUhG5f9aOVnVPCBYUZW04QR_Ickl57deC4HyVWEu91cP-LW6RwOfNkrNmpH8IlpCb2qEoounYQtur6x0yBQHg___7N-_XD7EV08r6zLaCg-Utva4_yEXZMoWSF8_TVisvN4hB5d9PyY6lJDhY1uTwllfbaMb4JKsxL6K18Vs/s1908/image_2026-07-13_10-33-38%20(2).png

កាលពីពេលថ្មីៗនេះ ខុម យ៉ុងជេ ឬ Jay X បាន Live នៅលើបណ្តាញសង្គមដោយជជែកកម្សាន្តនិងជាច្រៀងកំដរអ្នកគាំទ្រផងដែរ។ Jay X បានជ្រើសរើសបទ «ឈឺទេ» របស់ វណ្ណដា យកមកបកស្រាយ ដែលធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិយោបល់វិជ្ជមានជាច្រើន។ ទន្ទឹមនឹងការច្រៀងរបស់ Jay X មានអ្នកគាំទ្រមួយចំនួនបានជីកសួរពីការចេញបទថ្មីរបស់ Jay X ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8PHpbAwouQzJ8AmTOJ_MMnfWFdFVUYX1LuP8cMcW5_CW6noNb7bVGPUvKLAMrqzgnUun6KZ9q4ompiHKDqHyHDgw7W9doXYBRMjJ7T5tyCQhLME8r3mCQdzAZWLQWGexiNNzermdh5xtx6Jepb9PcRUfHAF2GSYz8edAFFf3KLDkEQdELBUNhMWDlFs/s2048/image_2026-07-13_10-33-32.png
គួរឱ្យដឹងថា ចាប់តាំងពីក្លាយជាម្ចាស់ពាន The Next Level: RapStar កាលពីដើមខែឧសភា ឆ្នាំ២០២៦ មកទល់នឹងពាក់កណ្តាលខែកក្កដា នេះ Jay X មិនទាន់បានចេញបទចម្រៀងជាផ្លូវការនៅឡើយទេ។ ទោះយ៉ាងណា Jay X បានភ្ជាប់ទំនាក់ទំនងនិងបង្ហើបប្រាប់ទស្សនិកជនខ្លះៗរូបគេក៏កំពុងសកម្មលើការងារនេះដូចគ្នា ប៉ុន្តែមិនសម្រេចបាននូវឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihykZEVFwdpyqCgtrtgn0E2mHlPZAfbCkwZy9mspX8e14vchyphenhyphenzt7UIzkYO4E7JP6UoWWLDtD6Xkc7itutJqAShm8gC_-arUFMInySXSyQV2gKlHVr_xypja0YQZ8QApNqgpnhmR7hwzN4G-1yuAUOnG3g9y-CTjfsZQ-Nqb2k0y22BHg8Dy_MF23UWfC4/s2048/image_2026-07-13_10-33-39.png

Jay X បានធ្វើឱ្យមហាជនចាប់អារម្មណ៍ចាប់តាំងពីចូលប្រកួតដំបូងមកម្ល៉េះ ខណៈម្ចាស់ពានរូបនេះបានកែប្រែវាសនាខ្លួនឯងពីកម្មកររោងចក្រក្លាយជាតារាកំពុងរះមួយដួងដែលមានទស្សនិកជនស្រលាញ់ចូលចិត្តច្រើន៕