Home ព័ត៌មានអន្តរជាតិ ព្រំដែនថៃនិងភូមា ឡើងកម្ដៅដល់កំពូលហើយ ក្រោយគ្រាប់កាំភ្លើ.ងធំបានហោះឆ្លងព្រំដែន និងយន្តហោះច.ម្បាំងបន្លឺសំឡេងកក្រើកមេឃ!

ព្រំដែនថៃនិងភូមា ឡើងកម្ដៅដល់កំពូលហើយ ក្រោយគ្រាប់កាំភ្លើ.ងធំបានហោះឆ្លងព្រំដែន និងយន្តហោះច.ម្បាំងបន្លឺសំឡេងកក្រើកមេឃ!

110
0

តាមព្រំដែនថៃ-ភូមា ​យន្តហោះច.ម្បាំងបន្លឺសំឡេងកក្រើកមេឃ គ្រាប់ផ្លោ.ងហោះចូលដីថៃ អ្នកភូមិភ័យស្លន់ស្លោរត់ជ្រកក្នុងលេណដ្ឋាន សូម្បីតែព្រះសង្ឃ ក៏រត់ភៀសខ្លួនជាមួយអ្នកភូមិដូចគ្នាដែរដើម្បីជីវិត ធ្វើយ៉ាងណា ឱ្យគេចពីការផ្លោងគ្រាប់ផ្លោ.ងឆ្លងដែនពីភូមា។ រីឯកងទ័ពថៃវិញ បានត្រឹមតែឈជើងដាក់ពង្រាយកម្លាំង អមដោយទាំងអាវុ.ធធុនធ្ងន់ មានរថក្រោះ ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFYPdBPDrhdnkegSLP56xNHf0MAmy2PrS_LxQAXz8H5oc9009uFZla0piELpfjk_ckpKlm_YLOhovBUnFlBPYKdBmRFFqPW5rqTkwTjDZo-Zfa10GpIQ1NGku1DnYFxhQqLt4_2r6l1fq0YpizIqPemtdOUpHpSJ_Nwt9yEFbMr7VG_z7fBofqz4OvFOQ/s696/photo_2026-07-10_16-55-32%20(2).jpg
កងទ័ពទាំងនោះ គឺបានត្រឺមតែឈរការពារសុវត្ថិភាព​ប៉ុណ្ណោះ ពួកគេមិនហ៊ានតបតជាមួយភូមាឡើយ។ នេះហើយគឺជាកងទ័ពខ្លាំង ដែលពូកែបានត្រឹមជាមួយប្រទេសដែលគ្មានអាវុធទំនើបការពារខ្លួនតែប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Khaosod បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiql1LIGc6RYYtl2UC-uqZgfEn6FEO7uJfYsSZd9pTapBSpTPV9ApBw2uMUtg4aFVbIiiaPeh5dJxtC8Qdo2H9TxF1Sv8-k6k3U55gmSskvGfnxBQOq6HU2azAUh3mxH0UJtCSyfmaksxqsQWKix-BTZIUcJuMDlw0YmW1fgWDoGKYIQpBUncNYMF5zvSU/s696/photo_2026-07-10_16-55-33%20(2).jpg

តាមធម្មតា ប្រសិនបើទិដ្ឋភាពនេះបានកើតឡើងមុនពេលដែលកងទ័ពថៃឈ្លានពានកម្ពុជា នោះគឺពិតណាស់ ប្រជាជនខ្មែរយើងនឹងអាណិតស្រក់ទឹកភ្នែកបួងសួងសូមសេចក្តីសុខជូន ក៏ព្រោះតែខ្មែរមានចិត្តល្អពីកំណើត ចូលចិត្តអាណិតប្រជាជាតិដទៃ ជាពិសេស រឿងសៀមនេះតែម្តង។ តែបច្ចុប្បន្ននេះ នៅពេលបានឃើញទិដ្ឋភាពដែលមីយ៉ានម៉ា ឬភូមា បានផ្លោងគ្រាប់ចូលថៃបង្កើតជាស្ថានភាពវឹកវរភ័យស្លន់ស្លោ បែបនេះវាបានរំលឹកឡើងវិញថា កម្មពារគឺមានពិត កម្មតបស្នងមិនយូរទេ ដូចជាថៃឈ្លានពានកម្ពុជា ជាដើម។ ថៃស្គាល់រស់ជាតិភ័យ និងសង្គ្រាមដោយសារភូមាដែរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRtftph3lfRBSBUHIVA8V6JEa1kkMexXa1h-nAQ3fHWjo74o7taNAazgFKpjOdOIfedeA6jNHeGM0MZ61yIk9QGuT8x8VMs3Cs7FER-Go7_j7D7fniJpHs6c_j7l_eM2ZtTpkaVaugxi9eU_yJSQ9TJdEb_leDba314UZCbj3TBoALT-zrCYo3hv-I3mE/s696/photo_2026-07-10_16-55-33.jpg

នៅក្នុងនាមជាប្រជាជាតិខ្មែរមួយដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏ជូរចត់ ខ្មែរយើងយល់ច្បាស់បំផុតនូវអារម្មណ៍ភ័យខ្លាចមួយនេះ គ្មាននរណាចង់ជួបឡើយ។ ទិដ្ឋភាពនៃសង្គ្រាម និងរូបភាពដែលព្រះសង្ឃជាច្រើនអង្គ និងពលរដ្ឋសាមញ្ញបានរត់ភៀសខ្លួនយកតែអាយុ បានធ្វើឱ្យយើងសោកសៅរំជួលចិត្ត និងអាណិតអាសូរជាពន់ពេកក្នុងនាមជាមនុស្សខ្មែរ ក៏ព្រោះវាបានដាស់នូវស្រមោលអតីតកាលដ៏ឈឺចាប់របស់កម្ពុជាកាលពីមុន ហើយវាកាន់តែឈឺចិត្តខ្លាំងជាងនេះ ​នៅពេលដែលថៃទើបតែបានឈ្លានពានកម្ពុជា ហើយនឹងនៅតែគំរាមចង់ធ្វើសង្គ្រាមជាមួយកម្ពុជាគ្រប់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwACzD0IYs9RkQzmoKwjits9ozshXL7BTgsgpsLzD1CgZa0sJUhv-7VxNpkSa65zgMT6kd2rhGLv6gErxn0X1ELBKzfefRXs5We2ABQhB49rEotibFZFAJ6zsMf6GgceiEPsvoPmxOtHBU2JtFOK64Jeuny8_MgZqcvBSNOBx093v6sy2HvqQQFAg_yi4/s696/photo_2026-07-10_16-55-32.jpg

ជារួម ក្រោយពេលដែលថៃបានភ្លក្សនូវក្លិនសង្គ្រាមខ្លីតាមជាយដែនជាមួយភូមាហើយ កម្ពុជាសង្ឃឹមថា ក្រុមទាហានឈ្លានពានថៃ និងក្រុមជាតិនិយមជ្រុលរបស់ថៃ នឹងភ្ញាក់ខ្លួន ងាកមកឱ្យតម្លៃលើការកសាងទំនាក់ទំនងល្អរវាងប្រទេសនិងប្រទេស ហើយព្រឹត្តិការណ៍នៅព្រំដែនភូមានិងថៃនេះ ក៏បានដាស់តឿនយើងគ្រប់គ្នាឱ្យកាន់តែស្គាល់ពីតម្លៃនៃសន្តិភាព វាពិតជាដូចពាក្យដែលរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា “អរគុណសន្តិភាព”។ សង្គ្រាមពិតណាស់ វាមិនដែលផ្តល់ផលចំណេញឱ្យនរណាម្នាក់ឡើយ មានតែការបាត់បង់ជីវិត សេដ្ឋកិច្ចដុនដាប និងទឹកភ្នែករាស្ត្រហូរតែប៉ុណ្ណោះ៕