Home តារាជាតិ មិនដេកយំដូចមុន អាង សុជាតា ឆ្លើយតបនឹងមតិរិះគន់រឿងរូបរាងរបស់នាង

មិនដេកយំដូចមុន អាង សុជាតា ឆ្លើយតបនឹងមតិរិះគន់រឿងរូបរាងរបស់នាង

106
0

តារាសម្តែង អាង សុជាតា បានឆ្លើយតបទៅនឹងមតិរិះគន់វិញជុំវិញការហាមប្រាមមិនឱ្យនាងញុំាច្រើនដោយចាត់ទុកថាមុខរបស់នាងពេលនេះដូចជាហ៊ីងទៅហើយ។ តារាសម្តែងរូបនេះថានាងពេញចិត្តមុខខ្លួនឯងពេលនេះ និងបានបញ្ជាក់ថានាងមិនស្លូតដេកយំដូចមុននោះទេពីព្រោះអ្នករិះគន់នោះមិនបានចិញ្ចឹមនាងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyxuDrrGoqFxi93zGUdy-ls-A-DUfjrzL8kDHR7vJHNMuGR_LWhr_yFatEKd1GttpsbzZNkNn43dBoH3NvavRxyUyrFzXTdG44fx_m1p0ATh40rwbItSBqiuYFPYLFkizCnz7723mS3wH3cYiM0WU9ZgEfTme9XSkoTyA7GleZ8mfc0vl_1zRDjpobDds/s1919/image_2026-07-11_08-51-36.png
ប្រិយមិត្តមួយចំនួនបានស្គាល់មកហើយថា អាង សុជាតា ហៅឈូឈូ គឺជាតារាសម្តែងមានទេពកោសល្យម្នាក់និងត្រូវជាកូនស្រីតារាសម្តែងជើងចាស់ សឿនផាន ផាភួង រួមទាំងជាមិត្តភក្តិរបស់ ឡូរីន។ ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់ អាង សុជាតា កាន់តែស្រស់ស្អាតឡើងៗមានមុខប៉ោងៗគួរឱ្យស្រលាញ់ជាពិសេសមានសមត្ថភាពរកប្រាក់ដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQbrpoYQgpnq80UST3ziuqoHHYLYAJ7DMuyOohFUnoiR1o3yPxG8qg3VEi8uCKPQ1HcLvB0rMV1yZ5VULkqhiCIC8mfD1JeLB4EjprW_dxCcBW-0noLDbVDsj_OzkyNLJc5YVG0lWMcqrhUoX6SoCqRkP3IIMGT2gwxkOiji49p_nfDti52HpqAX3_yo/s2048/image_2026-07-11_08-51-38%20(2).png
ទោះបីជាមានសម្រស់ស្រស់ស្អាតបានសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើន អាង សុជាតា នៅតែត្រូវគេ Bully ពីរូបសម្រស់របស់នាង។ យ៉ាងណាមិញកាលពីមុនអាចថានាងនៅក្មេងពេលឮសម្តីរិះគន់អាចទៅដេកយំក្នុងបន្ទប់ តែពេលនេះ អាង សុជាតា ចេញមកតបតមិនញញើតឡើយ។ ការរិះគន់បានចាប់ផ្តើមនៅពេល អាង សុជាតា បង្ហោះវីដេអូញុំាអី ហើយត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិថា «ខំញុំាទៅមុខឡើងដូចហ៊ីងហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTXBwIh0EcMK6EONiWrbYVxyAcYUW0sW_IVZdD3QX8uczunKKXNfXeblv0oX2FwdUTw1VfiVq5e7FRUpqnT_mS2yLGZIj1IksoFomFy9Ss3Jbp-Qdwu-kiU9f688WesOkJ7Iis7jFpm289e6K5nxeFq4C4knEJBTPK40Qlo7r6veXfgNXwGJvi-3M-wJk/s4096/image_2026-07-11_08-51-26.png
ទទួលបានមតិរិះគន់ថាមុខរបស់នាងដូចជា ហ៊ីង តារាសម្តែងវ័យក្មេងរូបនេះបានតបតវិញថានាងពេញចិត្តមុខបែបនេះ ហើយក៏មិនប្រកាន់ខឹងទៅកាន់មនុស្សនិយាយអត់ឆ្លងកាត់ខួរដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPhtkZCf-Rb1tfkkxdrL_vDSOEA22Pn2FrMyFz6leVLlgCSGNVeaTFpIO8VPVuSLR2-9_sLpbGQwFcBDS9h2iJ7Gq8q-hgCmS8umJWXZ_3jmlE0VMJZJlCOaHkNFDVfXXAUWDGcDW2v19YRwFBL_R6o-A_o_9pSFFywxLPlD9bB7TsO5OJXyay9Xd8FuM/s2048/image_2026-07-11_08-51-38.png
មិនត្រឹមតែតបតនោះទេ អាង សុជាតា បានបង្ហោះរូបភាព Screenshot ការឆ្លើយឆ្លងរបស់នាងនិងអ្នករិះគន់ ដោយបញ្ជាក់ថាកាលពីមុនអ្នកណា comment បែបនេះប៉ះពាល់អារម្មណ៍ដេកយំក្នុងបន្ទប់ តែឥឡូវអ្នកណាមកមិនទំនងនាងដាក់វិញហើយពីព្រោះមិនមែនអ្នករិះគន់ទាំងនោះចិញ្ចឹមនាងទេ។ ការតបតរបស់ អាង សុជាតា ទៅកាន់មតិរិះគន់ទទួលបានការគាំទ្រជាច្រើននិងបានសើចចំអកទៅកាន់អ្នករិះគន់នោះវិញជាមួយមតិយោបល់ជាច្រើន៕