Home ព័ត៌មានអន្តរជាតិ លែងក្រែងចិត្ត! ដាណឺម៉ាកព្រមានចំៗទៅអាមេរិក៖ «កោះហ្គ្រីនឡែន មិនមែនសម្រាប់លក់ ឬឱ្យនរណាគ្រប់គ្រងឡើយ!»

លែងក្រែងចិត្ត! ដាណឺម៉ាកព្រមានចំៗទៅអាមេរិក៖ «កោះហ្គ្រីនឡែន មិនមែនសម្រាប់លក់ ឬឱ្យនរណាគ្រប់គ្រងឡើយ!»

104
0

ដាណឺម៉ាក ព្រមានសហរដ្ឋអាមេរិកចំៗ «កោះហ្គ្រីនឡែន មិនមែនសម្រាប់លក់ ឬឱ្យប្រទេសណាគ្រប់គ្រងឡើយ!» វាបានបង្កការផ្អើលពេញពិភពលោក បន្ទាប់ពីដាណឺម៉ាក ចេញមុខការពារកោះហ្គ្រីនឡែន ពីកណ្តាប់ដៃសហរដ្ឋអាមេរិក ដោយមិនឱ្យប៉ះពាល់ ឬលូកដៃគ្រប់គ្រងជាដាច់ខាត។ ការប្រកាសក្តែងៗនេះ ធ្វើឱ្យប្រទេសនានាចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះជាការប្រឈមមុខគ្នាជាមួយមហាអំណាច និងជំរុញឱ្យស្ថានការណ៍តានតឹងភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWYHyH0Oto28zUN3r4RC97oolvBtqC4xrE6UVLZHI-4pnibAUE_PDwHoM71V4LzGW15c58HrYuY6cDptiXEsU_IImlv1EdMBzuVeR900DMFpuMG96VDnXtVEQKMbwk6l_Gwui94t9GkV7QJDlar6rGu8Qh7iw8pRHY5zW8_qpE_sc1jkgY28FlZ-PRjA/s1194/photo_2026-07-10_13-46-44.jpg

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសពីគោលជំហរច្បាស់ៗក្នុងពេលធ្វើសន្និសីទសារព័ត៌មានមុនចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសដាណាម៉ាក ត្រៀមខ្លួនជាស្រេចដើម្បីការពារទឹកដីរបស់ខ្លួន រួមទាំងកោះហ្គ្រីនឡែន (Greenland) មិនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកឡើយ។ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ហាញបំណងជាថ្មីចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង ឬទិញយកកោះនេះ និងថា កោះគួរតែបានទៅសហរដ្ឋអាមេរិក មិនមែនដាណឺម៉ាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwLefzyVwqwdarvaGmCwIBpCEgUfdNaCtcjhI-5xuoyx0fZkfk8zUZwAr1QRHwFPl6z57JLgzhUBcTzIUpQn27k5hN-t4eL1-UB2b3ySZOTTIsyfx1u-dEXjV6fOis4mpXln4wue3lPBHSipsKRsa89Ndyj74zJnkkN8TzQeDjOwpUUhyphenhyphenLtJr3wrSBIo/s739/photo_2026-07-10_13-46-43.jpg
គោលជំហរមិនផ្លាស់ប្តូររបស់មេដឹកនាំដាណឺម៉ាក បញ្ជាក់ថា កោះហ្គ្រីនឡែន គឺជាទឹកដីមួយផ្នែករបស់ប្រទេសដាណឺម៉ាក ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយពលរដ្ឋរស់នៅទីនោះមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន។ លោកស្រីថា ៖ «ខ្ញុំបានឮពាក្យសម្តីរបស់លោកប្រធានាធិបតី Trump និងដឹងពីគោលបំណងជាក់លាក់របស់សហរដ្ឋអាមេរិកចំពោះកោះ ប៉ុន្តែដាណឺម៉ាក ក៏មានគោលបំណងជាក់លាក់ដូចគ្នា គឺកោះនេះមិនមែនសម្រាប់លក់ទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8mynzt6OWEqdKxulZUxlGxRB3Mw37mj3Us7Dae3OpvB-BgugLB8hbtb6T9XKuKBBQ1pLukSfhNIFbBCVkrMds9JB6Iik4SGpqI-3KIxXJI7wIKTmExvlwxJqLOTfSfXLDGKvgR3NZzxZucyrBa0pa-sCAaN-WDQocIJwqN52NzmjKsjnggOU4dAq3S8w/s700/photo_2026-07-10_13-46-44%20(2).jpg
លោកស្រីសង្ឃឹមលើសម្ព័ន្ធមិត្តអង្គការណាតូ នឹងគោរពអធិបតេយ្យរបស់ដាណឺម៉ាក និងទទួលស្គាល់កោះនេះមិនអាចលក់បានជាដាច់ខាត។ មជ្ឈដ្ឋានទូទៅជ្រាបហើយថា សហរដ្ឋអាមេរិកចង់ក្លាយជាម្ចាស់កោះដោយការររឹបអូស ប៉ុន្តែវាមិនអាចក្លាយជាការពិតឡើយ។ ដាណឺម៉ាក នឹងការពារមិនឱ្យបាត់បង់កោះសូម្បីតែមួយចំអាម រួមទាំងការពារទឹកដីដាណឺម៉ាកផងដែរ ខណៈអង្គការណាតូ គួរជួយការពារគ្នាទៅវិញទៅមក បើប្រទេសជាសមាជិកណាមួយមានបញ្ហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXT5Tl5Cwzc46FQH_zTYUC4hpeYTIv1w7MX5LadGy4rBq4KGf58j7ymQuvlxsKxQgYIMARvYq1Ets8pu4hGETtkNlHSU4MrwD5VAmWFvsf9zdQaQOWytBLZFi0gPGScnppOqfzWXR5XRZTmO9RAKC3kdUuebCWs32_CllyqtLiXf0oJJuttY9OWw8JeuI/s678/photo_2026-07-10_13-46-44%20(3).jpg
សូមបញ្ជាក់ថា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ពេលលោកកំពុងពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ៖ «កោះហ្គ្រីនឡែន គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក មិនមែនដាណឺម៉ាកទេ»។ ពាក្យសម្តីរនេះធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ប្រែជាតានតឹងភ្លាមៗ ខណៈប្រទេសទាំងពីរជាសមាជិកស្ថាបនិករបស់អង្គការណាតូ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយតំបន់អឺរ៉ុបទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1A-cN3pjaTLosLUdADIAkEauYBZmGRQXfl0a6sFeYI1-B0baz_RtpZi4eNhLtXO1HJP0qwfL6r5U7Byw5TC-M7B2mMIcgsfRkg3CGlkkzjmJaCiOPLrZqHDzztcg94a0-BeSuwrhk8DCivvHuSG1A2lNHI1Q1fCIJGlHsZQr2yNp_GcxXB0zDvwyYjXE/s600/photo_2026-07-10_13-46-44%20(4).jpg

ដោយឡែក នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen ឱ្យដឹងថា ពលរដ្ឋលើកោះមិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ឬសូម្បីតែដាណឺម៉ាក ក្នុងរយៈពេលវែងឡើយ។ រដ្ឋាភិបាលកោះហ្គ្រីនឡែន នឹងបន្តសហការជាមួយដាណឺម៉ាក ក្នុងនាមជាដៃគូដ៏រឹងមាំបណ្តោះអាសន្ន រហូតទាល់តែសម្រេចបាននូវអធិបតេយ្យ និងទទួលឯករាជ្យពេញលេញនាថ្ងៃអនាគត។ ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោកនៅតែស្វាគមន៍ចំពោះកិច្ចសហការ និងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រង៕