Home ព័ត៌មានជាតិ មេទ័ពកំពូលម៉ាឡេស៊ី កោតសរសើរកងទ័ពកម្ពុជាចំពោះភាពអត់ធ្មត់ខ្ពស់មិនផ្ទុះអាវុ.ធដាក់ភាគីថៃ

មេទ័ពកំពូលម៉ាឡេស៊ី កោតសរសើរកងទ័ពកម្ពុជាចំពោះភាពអត់ធ្មត់ខ្ពស់មិនផ្ទុះអាវុ.ធដាក់ភាគីថៃ

104
0

ទោះស្ថិតក្នុងស្ថានការណ៍តានតឹងប៉ុណ្ណាក៏កងទ័ពកម្ពជានៅតែអាចទប់ជាប់ មេទ័ពកំពូលម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជាមិនដាច់ពីមាត់ ចំពោះភាពអត់ធ្មត់មិនផ្ទុះអាវុធលើជម្លោះរវាងកម្ពុជា និងថៃ នៅតាមព្រំដែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងក្នុងជំនួប រវាងនាយឧត្តមសេនីយ៍ Tan Sri Malek Razak Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSiKLYyf_HDOQkw-TE0FjHJNrO51w37ACaw7ufPBpWCff-Jzu8e8-JtAfI_H3nh6DL69MNebLlIXb-TPdRXCnybWJm43mAYjW7DzFg1p5TBm-uighYUv0iIKCm23Wy1Uq4jCww7DTEzf5mrNYsSlSeTgz2RWmlhNvR6LE_I7WQ5YikBWbAB68rNQsTs-8/s1280/photo_2026-07-10_10-29-51.jpg

នៅក្នុងកិច្ចសន្ទនានោះ នាយឧត្តមសេនីយ៍ តាន់ស្រី ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកងទ័ពកម្ពុជា ដែលបានបង្ហាញនូវភាពអត់ធ្មត់ខ្ពស់បំផុត ដោយមិនមានការផ្ទុះអាវុធណាមួយកើតឡើងឡើយ ទោះបីជាស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែននាពេលកន្លងមកមានភាពរសើបក៏ដោយ។ តំណាងរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីគាំទ្រពេញទំហឹងដល់ការដោះស្រាយទំនាស់រវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ដោយឈរលើគោលការណ៍មជ្ឈភាពអាស៊ាន និងចាត់ទុកការប្រើកម្លាំងមិនមែនជាជម្រើសឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_RaZtokO-sca2Ffbcw2Y579IS7P4iJmF3BVayrtynK-ocPxYZF2h8qtzleOG8qj6sbMrNRJB0IAUNUPP_-G4_zc1REv9Hms7PABguPUtCahYXMbAvys4npTB4SC6Irqka7hOn9l5smdV9pVTOG21sr1vWy06px_x-cNG9e7GBM4iV5vVVdEKBSrRNwU/s1016/photo_2026-07-10_10-29-51%20(2).jpg

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ (UNTAC) និងតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ មេទ័ពកំពូលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzqVumgPwckrBVFIt6J3MrUrUtEGM5PkwQ8XublONueQS4Q9o3AnFMOXgY8xY8dkIZ3ZTKFcGspxkP6iL3yRYzBqxcn5USy6OcD5B-U5ofG680DJWERsSc1bZPKqQI2-wCdHzc9rK2N2vXXXRvkkb1RFD3cM2MNcv-57N9DT563HtK377tscAsCWZmXA/s800/photo_2026-07-10_10-29-51%20(3).jpg
សូមបញ្ជាក់ថា ជំនួបទ្វេភាគីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការរក្សាភាពអត់ធ្មត់ ការប្រើប្រាស់យន្តការការទូត និងការគោរពច្បាប់អន្តរជាតិ គឺជាមធ្យោបាយតែមួយគត់ដែលអាចធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែន ដោយជៀសវាងបាននូវការបង្ហូរឈាមជាយថាហេតុ៕