Home តារាជាតិ ទ្រី សក្កដា អ្នកនិពន្ធបទចម្រៀងល្បីៗដែលទស្សនិកជនភាគច្រើនសឹងតែមិនដឹង

ទ្រី សក្កដា អ្នកនិពន្ធបទចម្រៀងល្បីៗដែលទស្សនិកជនភាគច្រើនសឹងតែមិនដឹង

100
0

រយៈពេលចុងក្រោយនេះទស្សនិកជនមួយចំនួនអាចស្គាល់លោក ទ្រី សក្កដា ហៅ អាដា សក្កដា តាមរយៈវីដេអូកំប្លែងជាមួយនឹង ប៉ីប៉ី ឌី ក៏ដូចជារឿងចម្រូងចម្រាសនាពេលកន្លងមកនេះជាដើម។ យ៉ាងណាកាលពីមុន ទ្រី សក្កដា បានបង្កើតស្នាដៃលេចធ្លោជាច្រើនសម្រាប់តារាចម្រៀងល្បីៗនៅក្នុងផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdZabK-Cnesa99WKvJFPbC7e54YmJo2l1fcG-leQsKjvn8m6dJ1rXqw25ShqlnIYZCg6Fuqvwa0PRlDhj21pHnGRXUyuWsSseLpyhAcA4yd_56NMAFek2ENu8wndWzvuc4BgqmvMXVz_A56EP-XiDp6s7Pci6_Mze-QL1FwD-_Oji9cg6nGqcK4_S7Ss/s2048/image_2026-07-10_09-20-48%20(3).png

តាមរយៈបទសម្ភាសន៍ជាមួយនឹង ខេ ទ្រី សក្កដា បានបញ្ជាក់ថាលោកបានក្លាយជានិពន្ធពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាសខ្ទង់ឆ្នាំ២០១៦- ២០១៧ បន្ទាប់ពីនិពន្ធបទ «មនុស្សអស់តម្លៃ» ឱ្យតារាចម្រៀង សុគន្ធ និសា។ ដោយសារតែពេញចិត្តទឹកដៃរបស់លោកអ្នកនាង សុគន្ធ និសា ក៏បានណែនាំខ្លួនទៅកាន់មេនៅហង្សមាសហើយគុណបំណាច់នេះលោកមិនភ្លេចឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPgtSHcWUxMZU9W5K5HsdYS3d3wHp-cNTStXG52l7p8_lDQkon2g6jR7xEfGvvpFlKilFw6wIZqWvRwP0MtfSlOaVWzixmLHMT2uoe4K0mXMkDd-ZVs2se-FWSqq65piC6Px0sflt89HaQJomWWrGVIUuVxV4y3AHvA4zvTLQxTY5ml2fQtpDLCMSOcUU/s960/image_2026-07-10_09-20-48.png
បទចម្រៀង៤បទដែល ទ្រី សក្កដា បញ្ចេញស្នាដៃដំបូងរួមមាន «ឈប់» ដែលច្រៀងដោយ រ៉េត ស៊ូហ្សាណា «ធ្វើម្តេចយើងក្រ» ច្រៀងដោយ ឃី សុឃុន «អ្នកមិនអន់ទេ»ពី ឈីន រតនៈ និងបទ «នឹកគេស្ទើរស្លាប់ខ្លួន» ពី សាន ស្រីឡៃ។ បទចម្រៀង៤បទនេះសុទ្ធតែទទួលបាននូវភាពល្បីល្បាញដោយមានការស្តាប់ខ្ទង់លានដងឯណោះ។ យ៉ាងណាមិញ មានមនុស្សជាច្រើនបានបង្ហាញថាពួកគេបានស្តាប់និងស្គាល់បទចម្រៀងទាំងនេះប៉ុន្តែពួកគេមិនដឹងថាជាស្នាដៃរបស់ ទ្រី សក្កដា នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBnHy-Q8xKx0o-fysdb0tQGHN45gMdWvCrIWsgBi6X7kSoegLh-tlCduwMFikZV-0_dTO1hTOTvDutUu0oANw-ZUffsgjqUNsq3td7GKrOUS3kR9L-A-0B7sxeoLurHHXvga6LflM5fgThhKXN6MyckqBs_xYfBBSC2JcE7MVUmGexCKe8aKSzVhw2QDo/s2048/image_2026-07-10_09-20-50.png

លើសពីនេះទៅទៀតវាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់បទចម្រៀងដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនដោយសារតែអំឡុងពេលនោះតារាចម្រៀងទាំង៤ រួមមាន រ៉េត ស៊ូហ្សាណា ឃី សុឃុន ឈីន រតនៈ និង សាន ស្រីឡៃ ទើបតែបញ្ចប់ការប្រកួតចម្រៀងដូច្នេះការសម្រេចបាននូវលទ្ធផលនេះគឺពិតជាមានអត្ថន័យណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHOgM42qXKztX-wGeyvQ1FzhnCkXwmXZtZc6_5AoMyeQcNEKBik9awgcuwSQrbPYEorwU6KYkx_uaBvyv8-O8_XV3WjZnW2k-iBZmKKUQOfjn7jfJ66WtVDxjdG-MHrvrWvjmrNcvXMh3Aw-0F21zgXTjfdd_ngMoVt1jrhgD9HirDXnz0KUK7N-js7k/s2048/image_2026-07-10_09-20-51.png

ក្រៅពីអ្នកទាំង៤ និង តារាចម្រៀង សុគន្ធ និសា ទ្រី សក្កដា បានបង្ហាញថាលោកធ្លាប់និពន្ធបទឱ្យលោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ព្រាប សុវត្ថិ រួមទាំងអ្នកនាង ឱក សុគន្ធកញ្ញា និងមានតារាចម្រៀងផ្សេងទៀត។ ក្រៅពីការតែងនិពន្ធ ទ្រី សក្កដា ផ្ទាល់ក៏ធ្លាប់ចេញបទចម្រៀងផងដែរដូចជាបទ «ខ្មាសទេ» ដែលមានការពេញនិយមច្រើនពីទស្សនិកជន៕