Home ព័ត៌មានអន្តរជាតិ ថៃរកឃើញនិស្សិតជាង ៤,២០០នាក់ឆ្លងមេរោគព្រូនក្នុងថ្លើម តាមរយៈការញ៉ាំបុកល្ហុង

ថៃរកឃើញនិស្សិតជាង ៤,២០០នាក់ឆ្លងមេរោគព្រូនក្នុងថ្លើម តាមរយៈការញ៉ាំបុកល្ហុង

110
0

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាន! ថ្មីៗនេះ ប្រទេសជិតខាងយើងទើបតែផ្ទុះអាសន្នសុខាភិបាលយ៉ាងរន្ធត់ ក្រោយរកឃើញនិស្សិតសាកលវិទ្យាល័យជាង ៤,២០០ នាក់ ឆ្លងមេរោគព្រូនក្នុងថ្លើម តាមរយៈការនិយមបរិភោគបុកល្ហុងលាយប្រហុកត្រីឆៅ។ ករណីនេះគឺជាសញ្ញាអាសន្ន និងជាសារដាស់តឿនដ៏ធ្ងន់ធ្ងរមួយ មកកាន់អ្នកដែលចូលចិត្តញ៉ាំបុកល្ហុងលាយប្រហុកឆៅ ឬម្ហូបឆៅសាច់ស្រស់ ឱ្យផ្អាក និងផ្លាស់ប្តូរទម្លាប់ភ្លាម បើមិនចង់ប្រឈមមុខនឹងជំងឺមហារីកបំពង់ទឹកប្រមាត់នៅថ្ងៃក្រោយទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfS6eLLHCg3zPRyrMV0SfATB0TEwYAXOjufnlTg9itojO9vacX0fzonUdoW1a_u3fF8qmez9VvOsKQ_-WJVaxQlujkn5Ldk_8RyieU1xye4DZBeNFHp_ky-rYQBkTsvRYlwWNtOXOuDpPLKqIS8j4jqQ3ifCSkf0xHt_66fVAutWvCe0RbrINbkYOby1o/s1280/photo_2026-07-07_15-23-16%20(3).jpg

យោងតាមការចេញផ្សាយរបស់មន្ត្រីសុខាភិបាលថៃ នៅក្នុងការពិនិត្យសុខភាពជាប្រចាំសម្រាប់និស្សិតឆ្នាំទី១ គេបានរកឃើញអ្នកឆ្លងមេរោគព្រូនក្នុងថ្លើម (Liver Fluke) នៅសាកលវិទ្យាល័យ Mahasarakham ចំនួនជាង ៤,២០០ នាក់ និងនៅសាកលវិទ្យាល័យ Rajabhat Mahasarakham ចំនួន ៣៨០ នាក់បន្ថែមទៀត។ ប្រភពចម្បងនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនេះ ត្រូវបានគេសង្ស័យថា កើតចេញពីទម្លាប់បរិភោគបុកល្ហុង (Som Tam) តាមហាងនានាដែលប្រើប្រាស់ «ប្រហុកត្រីឆៅ» (Pla Ra) មានផ្ទុកពងព្រូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGqwNYYketBgDgAOzKmCBs6yw4_HrAH_9QpNRYm-1Xfyi2xmdvKTbLXfK2CTgyDLJCPVAjrntjaQ_Q0Peuay2p5jFWVychj-9rT7P7JCmqFSnB562hJVtWMG89D_i6GeqKRwf8K3IxTe332bS5zUrbKOXb4fj3SOyVHP4w_PRr76PKV59ay0mmBmIdug/s500/photo_2026-07-07_15-23-16%20(2).jpgភ្លាមៗនោះ អាជ្ញាធរខេត្តបានបញ្ជាឱ្យចុះត្រួតពិនិត្យតាមហាងលក់បុកល្ហុង និងអាហារដ្ឋាននានាជាបន្ទាន់ ដើម្បីជម្រុញឱ្យអាជីវករផ្លាស់ប្តូរមកប្រើប្រាស់ប្រហុកដែលបានចម្អិនឆ្អិនល្អ ព្រមទាំងព្រមានថា មេរោគព្រូនក្នុងថ្លើមនេះ បើទុកចោលដោយគ្មានការព្យាបាលត្រឹមត្រូវទេ វានឹងបង្កហានិភ័យខ្ពស់បំផុតក្នុងការវិវត្តទៅជា «ជំងឺមហារីកបំពង់ទឹកប្រមាត់»នៅក្នុងរយៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ugeqh6HQuqwERR4m5ef16DZy8VFikYs6AOaCane_bOrnG2ym1IvcWatMhH3fzbxp-TmLjVeZ2It-eH7U3M-_dKwxhNwsPgtO6DW1RODvyOkzTy1F280JlEr0nqa9vWNNX5tIPCyVrgGyuGF0-MEZXIF4oj68zLHwZ5JSG3jKPRwvkpEV7RQMtsrHe3g/s1280/photo_2026-07-07_15-23-16%20(4).jpg
ងាកមកមើលស្ថានភាពនៅក្នុងប្រទេសកម្ពុជាវិញ ករណីនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំង និងជាសារដាស់តឿនដែលមិនអាចមើលរំលងបានឡើយ ព្រោះវប្បធម៌នៃការបរិភោគរបស់ពលរដ្ឋខ្មែរ មានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងជនជាតិថៃនៅតំបន់នោះ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន និយមបរិភោគបុកល្ហុងលាយប្រហុកឆៅ កាពិ ឬក្តាមប្រៃឆៅ រួមទាំងមុខម្ហូបពេញនិយមដទៃទៀតដូចជា ភ្លាសាច់គោ ឆៅត្រីទឹកសាប ញាំសាច់ស្រស់ ឬការបរិភោគបន្លែទឹកសាបឆៅដោយមិនបានលាងសម្អាតឱ្យត្រឹមត្រូវ។ ទម្លាប់ទាំងនេះ សុទ្ធសឹងតែជាស្ពានចម្លងពងព្រូន ឬមេរោគផ្សិតផ្សេងៗចូលទៅក្នុងសរីរាង្គកាយ។ ហេតុនេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ គ្រូពេទ្យ និងអ្នកជំនាញតែងតែជម្រុញឱ្យពលរដ្ឋគ្រប់រូបផ្លាស់ប្តូរទម្លាប់មកអនុវត្តគោលការណ៍ «ពិសាស្អាត រស់នៅស្អាត និងចម្អិនឱ្យបានឆ្អិនល្អ» ពិសេសត្រូវជៀសវាងដាច់ខាតនូវការបរិភោគសាច់សត្វទឹកសាប ឬប្រហុកដែលមិនទាន់ឆ្លងកាត់ការដុត កំដៅ ឬចម្អិនឱ្យឆ្អិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNhHHJxQr7a3UeIjHZx4gBIl73n6W-ri_flkIsRFgKhTj0Dmp06wESkf9LwKepn_g9UbQ4vawZAzH1gaZtKi1NcmwSQ9cxOyQmHqNoxFjRNPh6sqUZsKHLNV9ym-_JCsnTOitcQbm_vJkACqlEa3TdGYBYANIp4HJzVDpWZwqrz5dXi_9tEDX-ZWlRwk/s1280/photo_2026-07-07_15-23-16.jpg

សូមបញ្ជាក់ឡើងវិញថា វិបត្តិឆ្លងមេរោគព្រូនក្នុងថ្លើមលើនិស្សិតរាប់ពាន់នាក់នៅប្រទេសថៃ បានផ្តល់ជាមេរៀនមួយយ៉ាងច្បាស់ថា ភាពធ្វេសប្រហែសត្រឹមតែមួយពេលលើរបបអាហារឆៅ អាចបន្សល់ទុកនូវវិបត្តិសុខភាពរហូតដល់កើតជំងឺមហារីកនៅថ្ងៃអនាគត។ សុខភាពគឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដូច្នេះការបង្កើនការប្រុងប្រយ័ត្ន និងការជ្រើសរើសបរិភោគតែអាហារដែលឆ្អិនល្អ និងមានអនាម័យ មិនត្រឹមតែការពារខ្លួនយើងពីមេរោគព្រូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារជីវិតរបស់ក្រុមគ្រួសារទាំងមូលផងដែរ៕