Home តារាអន្តរជាតិ Zhang Linghe បានសារភាពថាមានបញ្ហាសុខភាពដោយសារតែធ្វើការក្នុងកម្រិតខ្ពស់

Zhang Linghe បានសារភាពថាមានបញ្ហាសុខភាពដោយសារតែធ្វើការក្នុងកម្រិតខ្ពស់

117
0

ថ្មីៗនេះ Zhang Linghe តារាសម្តែងកម្ពស់ ១.៩ម៉ែត្រ បានបង្ហាញនៅក្នុងកម្មវិធី «Our Dormitory» ដោយបាននិយាយថារាងកាយរបស់លោកកំពុងមានបញ្ហាដោយសារតែការងារដ៏មមាញឹក។ តារាសម្តែងរូបនេះបញ្ជាក់ថាដោយសារតែសម្ពាធការងារ និងរបៀបរស់នៅមិនទៀងទាត់ខ្លួនបានជួបប្រទះបញ្ហាជាច្រើនដូចជា បញ្ហាដំណេក ជាតិស្ករក្នុងឈាមទាប អាឡែស៊ីអាហារ និងថែមទាំងមានជំងឺគេងមិនលក់ធ្ងន់ធ្ងរទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZt-eSpOcgmZXiQf__9krp441R83IrACRDayOk3TGtOGKMU0eE0OG8AXQMROuzpstQ0qxRcSpEpDls1jg87WO-yaFFp8Zj9Q-AASD31C9NSUQqAFDeTMAXUv2gMhkmgzD-4ePwfSqxIUyGZgw1bV6XM_qtEFI8Hy_LivLRjifI8Oz12Y5xwUORgOulT3o/s1620/image_2026-07-03_12-01-39%20(2).png
Zhang Linghe និយាយថាមានពេលមួយលោកគេងតិចជាង ២០ ម៉ោងក្នុងមួយសប្តាហ៍។ ដើម្បីឱ្យខ្លួនឯងមិនងងុយគេងតារាសម្តែងរូបនេះតែងតែផឹកកាហ្វេខ្លាំងពេលពោះទទេ។ នៅទីបំផុតលោកក៏មានអាការៈចង្វាក់បេះដូងលោតញាប់ ហើយគ្រូពេទ្យរបស់ Zhang Linghe បានណែនាំលោកឱ្យបោះបង់ទម្លាប់នេះចោលភ្លាមៗ។ ក្រៅពីការគេងមិនលក់ Zhang Linghe ក៏បាននិយាយផងដែរថា ដោយសារតែប្រព័ន្ធភាពស៊ាំមិនប្រក្រតី លោកតែងតែមានអាឡែស៊ីជាមួយអាហារជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងស៊ុត និងនំធ្វើពីស៊ុត។ សូម្បីតែការទទួលទានអាហារខុសដោយចៃដន្យក៏អាចបង្កឱ្យមានប្រតិកម្មដូចជាកន្ទួលរមាស់ និងរលាកច្រមុះអាឡែស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTAo7Ogt3wWLQrs3SLB02_dO6Og3JdbkBXjmopQWI1YftRkPLsRlJvxDVEqYEK101UZXaPkEDyzoyulFvd7mTnfPs3RZ_7Jkuzw17QrS5GMyZA6VtMUM59HdyTObux3gJr258rdYDLp4rEcSRPWZbYj_o0m3Q41Ut3Hxbq6YVcByW09MOQLMub7YRUCwI/s1440/image_2026-07-03_12-01-40%20(2).png

ដើម្បីឱ្យសមនឹងតួនាទី Zhang Linghe បានស្រកទម្ងន់យ៉ាងខ្លាំង ដោយកម្ពស់ ១.៩ ម៉ែត្រមានទម្ងន់៦៦ គីឡូក្រាម ដែលជាស្ថានភាពសុខភាពមួយដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមមនុស្សជាច្រើន។
ក្រៅពីបញ្ហាសុខភាពរបួសពីអតីតកាលរបស់លោកពីការថតរឿងក៏ធ្ងន់ធ្ងរផងដែរ។ ដើម្បីជៀសវាងការរំខានដល់ការថតលោកបានប្រាប់ថាគ្រាន់តែមាន របួសសរសៃពួរតិចតួចប៉ុណ្ណោះ។ តារាសម្ដែងរូបនេះបានស៊ូទ្រាំនឹងការឈឺចាប់ដោយទទួលការព្យាបាលដោយការចាក់ម្ជុលវិទ្យាសាស្ត្រ និងការព្យាបាលដោយចលនា ហើយថែមទាំងទទួលការចាក់ថ្នាំបំបាត់ការឈឺចាប់ដើម្បីបន្តការថតទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwLN8MMwoMLlCVSOGj2sMxnO5eXXFBLf_Nu5PeiBdkRrlYQj46RpslhEDUrxLqs9FqT6CMBGIBrzKIEjnvYnMEI6fD-xt-JYmYy4dCTRxm-z0sKT5sI_EFReY_LBRcAeBRe4gGT_qBqnTry0Igp72mih0J7ki6x994yLI1dW7_273lHFlODI4YevxFhHQ/s1512/image_2026-07-03_12-01-41%20(2).png
ទាក់ទងនឹងការត្រូវបានមនុស្សជាច្រើនចាត់ទុកថា «មិនប្រុងប្រយ័ត្ន» ពេកតារាសម្តែងវ័យ២៨ឆ្នាំរូបនេះបាននិយាយថា វាគ្រាន់តែជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់ខ្លួន។ Zhang Linghe បាននិយាយថា ខ្លួនមិនអាចអង្គុយស្ងៀមបានទេ។ ប្រសិនបើលោកមិនធ្វើការងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពថប់បារម្ភ ដូច្នេះទោះបីជាលោកនៅក្មេងក៏ដោយ សុខភាពរបស់លោកបានផ្តល់សញ្ញាព្រមានម្តងហើយម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMSrr6qzX6e5-MN1nCEYYzV3VsH3n441xpCDd6yYpXkVFfRCXCyZtrmQT3XYRA84BIDZJLSRHkDw7q-93exQD0SlS2qFz4x_Ep5UqkUw6UR3JOy0kn7pkfSQcEEH8sVSBS4blyCtOPxaIOYZIfeAEqTx4KvqAC1ULtS2TeRVH4_vF5vWuw3ilEJ7FnJSs/s1440/image_2026-07-03_12-01-41.png
បន្ទាប់ពីដំណឹងនេះត្រូវបានប្រកាស អ្នកគាំទ្រជាច្រើនបានផ្តល់ពាក្យលើកទឹកចិត្តដល់ Zhang Linghe។ មនុស្សជាច្រើនបានណែនាំតួឯករូបនេះឱ្យផ្តោតលើសុខភាពរបស់ខ្លួននិងជៀសវាងការសម្រកទម្ងន់ច្រើនពេក ព្រោះវាអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។ អ្នកគាំទ្រក៏បានជំរុញឱ្យ Zhang Linghe កុំធ្វើការហួសកម្លាំងផងដែរ ដោយជូនពរឱ្យតារាសម្តែងរូបនេះបន្តមានសុវត្ថិភាព និងមានសុខភាពល្អ៕