Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីរឹបអូសថ្នាំញៀ.ននាំចូលពីប្រទេសថៃ រហូតដល់៨២គីឡូក្រាមក្នុងរយៈពេលត្រឹមតែ៦ខែ

អូស្ត្រាលីរឹបអូសថ្នាំញៀ.ននាំចូលពីប្រទេសថៃ រហូតដល់៨២គីឡូក្រាមក្នុងរយៈពេលត្រឹមតែ៦ខែ

111
0

៨២ គីឡូក្រាមក្នុងរយៈពេលត្រឹម ៦ខែ! នេះមិនមែនជាតួលេខធម្មតាទេ ប៉ុន្តែវាជាបរិមាណថ្នាំញៀ.នដ៏ច្រើនមហាសាល ដែលត្រូវបានលួ.ចនាំចូលពីប្រទេសថៃ ហើយអាជ្ញាធរអូស្ត្រាលីស្ទាក់ចាប់បានជាបន្តបន្ទាប់ ដោយបើកប្រតិបត្តិការក្តៅគគុក! ការរកឃើញនេះធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនៃការរត់ពន្ធឆ្លងដែនដ៏គួរឱ្យភ័យខ្លាច ដែលកំពុងតែរីករាលដាលយ៉ាងគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaiT-c4yEChhLoloxobPXXfr89OjqI0dh9j1nOzyOjjbOExIQ8cllyjrtwMy84pnGBRcBg8DgHbPQ1mVtjWLyddH_PJW0N_egyKKFfBkM2FsROYGFhZHGv7GaL4HQUSFQWyVRTc_i_MovMYHF1IGaaUP7oPereMwKTWxtbZkTMNK1C5BFtMiHDngV6es/s712/photo_2026-07-03_15-05-05%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលីកាលពីថ្ងៃទី១ ខែកក្កដា ដោយផ្អែកតាមប្រភពព័ត៌មានពីសមត្ថកិច្ច, កងកម្លាំងព្រំដែន និងគណៈកម្មការស៊ើបអង្កេតឧក្រិដ្ឋកម្មអូស្ត្រាលី បញ្ជាក់ថារយៈពេលត្រឹមតែ ៦ខែ (ចាប់ពីខែមករា ដល់មិថុនា) ឆ្នាំ២០២៦ អាជ្ញាធរអូស្ត្រាលីបានបង្ក្រាប និងរឹបអូសថ្នាំញៀនខុសច្បាប់មានទម្ងន់សរុបរហូតដល់ ៨២គីឡូក្រាម ដែលមានប្រភពមកពីប្រទេសថៃ ក្នុងប្រតិបត្តិការធំៗចំនួន ៦ ផ្សេងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1wxNyM7Ybk4tzkvaxSTO-FQB_fY9aAz3Old3soyLoPpZ39_HmC4OuYh_gt81ddwSOHp0X_8F5Kg5ol9gFJa8dPzDv-_onqdsPs2Kg22QAqpAxih6QSGsn2CGfQhrLWCtxndrA5UeEiJTD48XAtIrpwtv8meGNZzE31JD542LThopo7IR4S0ylbO_pns/s650/photo_2026-07-03_15-05-05%20(3).jpg
ថ្នាំញៀនដែលត្រូវបានអាជ្ញាធរអូស្ត្រាលីរឹបអូសក្នុងប្រតិបត្តិការ រួមមាន ហេរ៉ូអ៊ីន, មេតំហ្វេតាមីន និងសារធាតុញៀនប្រភេទផ្សេងទៀត។ តាមច្បាប់ប្រទេសអូស្ត្រាលី បទល្មើសនាំចូលគ្រឿងញៀនដើម្បីជួញដូរបែបនេះ គឺជនល្មើសប្រឈមនឹងទោសជាប់ពន្ធនាគារ ចាប់ពី ២៥ឆ្នាំ រហូតដល់អស់មួយជីវិត។ ថ្នាំញៀនទាំងនោះមានតម្លៃជាង ៤០លានដុល្លារអូស្ត្រាលី ដោយមានមនុស្សយ៉ាងហោចណាស់ ជាង១០នាក់ (រួមទាំងនារីអាកាសចរណ៍ថៃ អាយុ ២៦ឆ្នាំ) ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7mAsXfs1lm5FsYpZIzOItcqEUayCmBqltczevatXP4_Aac1YmFyr640EHtziWKvWgMk05BEBG-YTxmOo16Kt27nb8ZFQMa1oPMzTVNG1fr8_XMi5xSDt_zFdsjK2-1wYAuN4C69JiBqaljEIGfsqfL0if026sBI-v49fIVvlvtMWKI9d_gH7jtiIOhqg/s772/photo_2026-07-03_15-05-05%20(4).jpg

សមត្ថកិច្ចអូស្ត្រាលីបញ្ជាក់ថា ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន គឺជាភារកិច្ចដ៏សំខាន់ ដោយមន្ត្រីអនុវត្តច្បាប់របស់អូស្ត្រាលីនឹងធ្វើការសហការជាមួយប្រទេសនានា រួមទាំងប្រទេសថៃ ផងដែរ ដើម្បីស៊ើបអង្កេតពីប្រភពជួញដូរថ្នាំញៀន និងដាក់ទោសទៅតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-jHBei7fo15fIUlrTarul8aNHkq6bpaSOcCxv4AeNYp0hE317XTxS5Z4C0EASQ9ImZP_v8Da1rWc0VfrvV7KL1FZSCjOwZxuOB4m1O1rwlR-XakS1cY2nTFCj_njKRELJvkf7WLlWQ1PM9jUh82viXifVm-KJe138NF8lbo4w4oiyk_j9m_ikMUzkp8/s800/photo_2026-07-03_15-05-05.jpg

តួលេខថ្នាំញៀនជាច្រើនគីឡូក្រាមនេះ ដែលត្រូវបានបង្ក្រាបក្នុងពេលត្រឹមពាក់កណ្តាលឆ្នាំ២០២៦ គឺជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភនៃការរត់ពន្ធថ្នាំញៀនខុសច្បាប់ពីប្រទេសថៃ ទៅកាន់អូស្ត្រាលី។ នេះបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាក្រុមរត់ពន្ធព្យាយាមប្រើល្បិចកលយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីភ្នែកសមត្ថកិច្ចបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5n0W2ddnp2wzualHl5H0katYonPoxf_7RjsTCXSvbjN0HJdaAAnxCFz0-umr6dAasj8OaETmBw13XZNv9I7tfKn0tVHHtvGWS6A3l979q8k1TCENwoAKf1o0LvcZUshc6pp_AL91kc0y719Plj2bJ2ZTLZpg0OWPudRmVqM5gN8p21t65z3dOv62EfM/s1024/photo_2026-07-03_15-05-06.jpg

សូមរំឭកថា ប្រទេសអូស្ត្រាលី មានច្បាប់បង្ក្រាបថ្នាំញៀនដ៏តឹងរ៉ឹងបំផួយនៅលើពិភពលោក ប្រសិនបើបុគ្គលណានាំចូល ឬមានថ្នាំញៀនជាប់ខ្លួនក្នុងបរិមាណអាចជួញដូរបាន នឹងត្រូវជាប់ពន្ធនាគាររាប់សិបឆ្នាំ ឬក៏ជាប់ពន្ធនាគារអស់មួយជីវិត (អាស្រ័យលើប្រភេទ និងបរិមាណថ្នាំញៀន)។ រដ្ឋាភិបាលអូស្ត្រាលីបានដាស់តឿនឱ្យពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នចំពោះការទទួលវ៉ាលិស ឬរបស់ផ្ញើពីអ្នកដៃដែលមិនដឹងប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយជាក្រុមជួញដូរថ្នាំញៀនឆ្លងដែន ហើយឈានទៅរងការចោទប្រកាន់ទទួលទោសយ៉ាងធ្ងន់ធ្ងរ ៕