Home តារាជាតិ អូជី រងការចោ.ទប្រកាន់ថាចម្លង Flow ទេព ពិសិដ្ឋ

អូជី រងការចោ.ទប្រកាន់ថាចម្លង Flow ទេព ពិសិដ្ឋ

107
0

តារាចម្រៀងរ៉េប អូជី ហ្គូលឌិន ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើននាក់ចោទប្រកាន់ថាម្ចាស់ពានរូបនេះចម្លង Flow របស់តារាចម្រៀង ទេព ពិសិដ្ឋ ។ ជុំវិញការចោទប្រកាន់នេះគឺបន្ទាប់ពីមានអ្នកយកវីដេអូរបស់ អូជី មកបង្ហោះឡើងវិញខណៈវីដេអូដើមនៅលើទិកតុករបស់ អូជី បានបិទផ្នែកបញ្ចេញមតិយោបល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuC-YsGA-wrj0OKddDteP0DkYbHQt4fLObaCo6OsD7L4QZEI0nBMopN3nh4h2gz-CjHsfF8zg2AH-IozxIo3UopP6I-w70j2dYUNmAr8jar_EenwLAC6C08mi9HAfwe6853Lbgex9DVuPqd0T5brO-BHHtVzn9HvPfVKTFg-vPQ_mQkk1ZHccYyLBqmw/s2048/image_2026-07-02_13-25-46.png
អូជី ហ្គូលឌិន បានក្លាយជាប្រធានបទនៃការពិភាក្សាជាថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមានវីដេអូមួយរបស់ អូជី ត្រូវបានយកបង្ហោះឡើងវិញ ខណៈវីដេអូដើមដែល អូជី បង្ហោះគឺប្រហែលជា១សប្តាហ៍មុន។ ចម្រៀងខ្លីដែលមិនទាន់ចេញផ្សាយជាផ្លូវការរបស់ អូជី ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចោទថាចម្លង Flow របស់តារាចម្រៀង ទេព ពិសិដ្ឋ។ មតិខ្លះថែមទាំងរិះគន់ អូជី ថាជាម្ចាស់ពានចម្លង Flow គេ។ ឃ្លា អូជី ចម្លង Flow TPS ដែលជាអក្សរកាត់ឈ្មោះជាភាសាអង់គ្លេសរបស់ ទេព ពិសិដ្ឋ បានឡើង Hot Search នៅលើបណ្តាញសង្គមទិកតុកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieuZbfTRVLPOo3TLl4XyaL2vmPUn5dKJGd6yRwyDMQE1xwInyhiOh-EnpxsrmXz8VRA3bKfTH-VqsgAgtrIg7ql_QceYZgqjKR3vmTsxAX7p0GNfVTv0nlm_6vEVPuMDU8FTJj7OyhNKBXEdkp4b11UEiZ8g9RAD37t2dOmMG_scAXFszLXGJkAqCpk7g/s2048/image_2026-07-02_13-25-50%20(2).png
ជាងនេះទៅទៀតវីដេអូដើមដែល អូជី បង្ហោះពីបទដែលកំពុងរងការចោទប្រកាន់ថាចម្លង Flow ទេព ពិសិដ្ឋ គឺបានបិទផ្នែកបញ្ចេញមតិយោបល់។ មិនត្រឹមតែនៅលើទិកតុកប៉ុណ្ណោះទេ ការបង្ហោះនៅលើហ្វេកប៊ុកវិញ អូជី ក៏បានបិទផ្នែកបញ្ចេញមតិយោបល់ដូចគ្នា។ ទោះយ៉ាងណា អូជី បានបញ្ជាក់នៅក្នុងវីដេអូរបស់ខ្លួនថាខ្លួនធ្វើសម្រាប់អ្នកគាំទ្រដែលស្រលាញ់លោកពិតប្រាកដតែប៉ុណ្ណោះសម្រាប់អ្នកមិនចូលចិត្តខ្លួន អូជី ក៏អគុណដូចគ្នាដោយចាត់ទុកថាជាការផ្តល់កម្លាំងឱ្យខ្លួនប្រឹងបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsjPp9LK6ELj1R3T0n9eIh6pMI0RBQQ6cvc_Rj0EJzYD6cfi1MwZjyQpV52-FSXWUgYWnQlYvyGO4Gdl7KnNRUZhZc6BlxlGBVwRvMmoFSzo2psUJUKSXzjEMdrasVGZ5kyiOTJR6K9ex9bHQBfEdCrKQedi3-mXRporcqWWT3QcwDKy4WGEPzqOknVJ0/s1440/image_2026-07-02_13-25-49%20(2).png

ដោយឡែកសម្រាប់ការចោទប្រកាន់ថាចម្លង Flow ទេព ពិសិដ្ឋ អូជី មិនទាន់លើកឡើងពីចំណុចនេះនោះទេ ខណៈក៏មិនមានភស្តុតាងពិតប្រាកដណាមួយបង្ហាញថាម្ចាស់ពាន Rapper Fighter រដូវកាលទី១ ចម្លងម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២ ដែលពេលនេះកំពុងក្លាយជាតារារះថ្មីមានបទចម្រៀងល្បីៗរាប់មិនអស់៕