តារាចម្រៀង អ៊ួង សូរិយា បានបោះសម្តីចំៗទៅកាន់ស្រ្តីម្នាក់ដែលរស់នៅសហរដ្ឋអាម៉េរិកថាជាត្រកួនឈ្លក់ទឹកម៉ាស៊ីនបន្ទាប់ពីស្រ្តីរូបនេះមកលេងស្រុកខ្មែរជិត៣ខែហើយដឹងថាមិនអាចរស់នៅស្រុកកំណើតរបស់ខ្លួនឯងបានទៀតនោះទេ។.png)
ថ្មីៗនេះគណនីមួយឈ្មោះថា «Iknowishare» ដែលជាអ្នកធ្វើវីដេអូមួយរូបនិងរស់នៅសហរដ្ឋអាម៉េរិកបានធ្វើឱ្យមានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមក្រោយពីបង្ហោះថា លែងអាចមករស់នៅស្រុកខ្មែរវិញបន្ទាប់ពីបានមកលេងជិត៣ខែ។ គណនីនេះបានសរសេរថា «ខ្ញុំបានទៅលេងខ្មែរជិត៣ខែខ្ញុំដឹងច្បាស់ថាខ្ញុំលែងអាចត្រឡប់រស់នៅប្រទេសកំណើតបានដូចមុខហើយ»។

ខ្លឹមសាររបស់អ្នកធ្វើវីដេអូរូបនេះបានធ្វើឱ្យមនុស្សជាច្រើនរិះគន់ស្រ្តីនេះដោយហៅថាជាមនុស្សភ្លេចកំណើត។ ទោះយ៉ាងណាមតិខ្លះក៏យល់ស្របនិងបង្ហាញការយល់ចិត្តចំពោះអ្វីដែលរូបនាងបាននិយាយ។ មិនត្រឹមតែទស្សនិកជនទូទៅបញ្ចេញប្រតិកម្មប៉ុណ្ណោះទេលោក អ៊ួង សូរិយា ដែលជាតារាចម្រៀងស្ងាត់ពីអាជីពនិងជាម្ចាស់បទដ៏ល្បីល្បាញ «នឹកអូនបានត្រឹមស្រមៃ» ក៏បង្ហាញការហួសចិត្តចំពោះខ្លឹមសារដែលស្រ្តីនេះបង្ហោះដូចគ្នា។

លោក អ៊ួង សូរិយា បានចែករំលែកការបង្ហោះខាងលើជាមួយនឹងសម្តីថា «ព្រោះនាងជាត្រកួនឈ្លក់ទឹកម៉ាស៊ីនហើយ!
បានទៅរស់នៅស្រុកគេ កុំភ្លេចកំណើតខ្លួន បានទៅកន្លែងស្រួល កុំរិះគន់បែបមើលងាយឡកឡឺយមកកាន់ទឹកដីកំណើតខ្លួនឯង។ សង្ស័យតែមានកូន មិនឱ្យកូនរៀនភាសាដើមផងមើលទៅ»។
ជុំវិញមតិប្រតិកម្មរបស់សាធារណជនទៅលើការបង្ហោះរបស់ខ្លួនគណនី «Iknowishare» បានផ្តល់ហេតុផលដែលថានាងមិនអាចមករស់នៅខ្មែរវិញបានដោយសារតែមិនហ៊ានញអត់ហ៊ានញុំាម្ហូបដែលមិនស្គាល់ប្រភព ឃើញអ្នកក្រចង់ជួយច្រើនជាងឱ្យលុយតែជួយមិនបាន ពិបាកភ្នែកពេលឃើញក្មេងៗជក់បារីនិងផឹក មិនហ៊ានបើកឡាន ឃើញគេជិះខុសច្បាប់គេធម្មតា តែនាងពិបាក។ ស្រ្តីរូបនេះលើកហេតុផលទៀតថា ពិបាកមើលក្នុងការយករូបរាងគេមកលេងសើចដល់ពេលប្រាប់ថានាងប្រកាន់ច្រើន។ ហេតុផលទាំងនេះ «Iknowishare» បានបញ្ជាក់ថានេះគឺជាសម្តីទៀងត្រង់របស់ខ្លួន។
យ៉ាងណាមិញ ស្របពេលមានមតិចម្រូងចម្រាសនេះអ្នកលេងអ៊ីនធឺណិតបានជីកកាយស្រ្តីខ្មែររស់នៅសហរដ្ឋអាម៉េរិករូបនេះទាក់ទងនឹងសកម្មភាពទៅប្រទេសថៃ។ មានមតិលើកឡើងថាស្រ្តីរូបនេះសរសេរមកមួយៗដូចមើលងាយប្រទេសកំណើតទាំងកើតនិងធំធាត់ឡើងនៅខ្មែរសោះ ខណៈទៅបាញ់ភ្នែកនៅថៃហើយថតថាមកមើលស្ថានភាពនៅថៃទៅវិញ៕










