Home ព័ត៌មានអន្តរជាតិ វិវាទពាណិជ្ជកម្មគ្រឿងសមុទ្ររវាងថៃ និងម៉ាឡេស៊ី បានឈានដល់ដំណាក់កាលចរចាសម្របសម្រួលហើយ

វិវាទពាណិជ្ជកម្មគ្រឿងសមុទ្ររវាងថៃ និងម៉ាឡេស៊ី បានឈានដល់ដំណាក់កាលចរចាសម្របសម្រួលហើយ

97
0

បន្ទាប់ពីមានភាពតានតឹងដាក់គ្នាជាច្រើនសប្តាហ៍ វិវាទពាណិជ្ជកម្មគ្រឿងសមុទ្រដ៏ក្តៅគគុកផ្ដើមឡើងតាំងពីពាក់កណ្តាលឆ្នាំ២០២៦ នេះ រវាងប្រទេសជិតខាងទាំងពីរ គឺថៃ និងម៉ាឡេស៊ី ពេលនេះ បានឈានដល់ដំណាក់កាលចរចាសម្របសម្រួល និងរកឃើញពន្លឺដោះស្រាយវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPIeCmjqIzvCK_8bBTesiCNxOUbyWjcNrvpLo8_SHktsyDXAW5V-p5zaQio6lRpJvUZlD5cTvL1cE_9ytfWUnbfQczfiTSB9sb6psK5JWCuFqpgTiC18Z-H-iMDDXRpkUXsB73JRTvR5obHTfBajkxSy84eN4t-5c3d5Qm6iROqMnIp9MCRjSM50CHyTM/s1280/photo_2026-06-23_08-29-20%20(2).jpg

សូមរំឮកថា ជម្លោះនេះបានចាប់ផ្តើមឡើងបន្ទាប់ពីភាគីថៃបានរឹតបន្តឹងការពិនិត្យលើ «ត្រីឆ្ពង់» នាំចូលពីម៉ាឡេស៊ី ដោយសារបារម្ភពីរឿងសារធាតុគីមី។ ដើម្បីឆ្លើយតបវិញ ម៉ាឡេស៊ីក៏បានប្រកាសហាមឃាត់ការនាំចូលបង្គា ៥ប្រភេទពីប្រទេសថៃភ្លាមៗ ដោយយោងលើហេតុផលសុវត្ថិភាពចំណីអាហារដូចគ្នា ដែលធ្វើឱ្យវិស័យចិញ្ចឹមបង្គារបស់ថៃរង្គោះរង្គើ និងខាតបង់ប្រាក់រាប់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHlaw1gzGIInTuHV8leAKITS13tGxBwOOEbv9jMIT02G_DdHLFn40r0xKyBjChzXyn_uuEZjm7ICLVFbuWOKaCVH74YuSgr0x-z1LdwznOpQ0HIW0kRpQKctx7RPVjNIu8BYuyDDdekc7QZyn6VlRtQCJcwuU_ThHrqDdqoErf8igF2yZBHIxIGtqZB8c/s1024/photo_2026-06-23_08-29-20.jpg

បើទោះជាយ៉ាងណា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ នេះ ស្ថានភាពបានធូរស្រាលវិញហើយ បន្ទាប់ពីលោក សុរិយា ជឿងរុងរឿងគិត រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយលោក Datuk Seri Mohamad Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី។ ជាលទ្ធផល ភាគីទាំងពីរបានព្រមព្រៀងគ្នា ពន្លឿនការត្រួតពិនិត្យអនាម័យ និងសារធាតុសំណល់គីមីលើបង្គាថៃ ឱ្យចប់សព្វគ្រប់ក្នុងរយៈពេល ៣០ ថ្ងៃ ដើម្បីបើកផ្លូវឱ្យការនាំចេញ-នាំចូលបង្គា វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3XUvR4kCmMDOCbG-Hqpi515abFoXZWo6NUai_V82ATo04x8cTT2dECt95pNoco4KZ3y5xdp26Mp_jB38w3xQPdOtu_5KDUnoVkbX7njPCHqPSsmAIwYb5uMxy3Fvt32Bjld_FQ0I-1epVX1GK2xwJhqMCGPeRc_GlUz26V5zFMaQ8ZeaO2e0zhaDa2s/s1080/photo_2026-06-23_08-29-21%20(2).jpg

ក្រៅពីការដោះស្រាយបញ្ហាបង្គា ថៃបានស្នើសុំបើកទីផ្សារនាំចេញផលិតផលធ្វើពីសាច់គោ និងសាច់ជ្រូក ទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈម៉ាឡេស៊ីសន្យាថា នឹងជួយពន្លឿនដំណើរការអនុម័តផ្លូវច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីសម្រួលដល់ការនាំចូលផលិតផលធ្វើពីសាច់ទាំងពីរប្រភេទពីប្រទេសថៃឱ្យបានឆាប់រហ័ស។ ការឆ្លើយតបជាវិជ្ជមាននេះ ថៃរំពឹងថា នឹងអាចនាំចេញសាច់ជ្រូកទៅម៉ាឡេស៊ី ស្មើទឹកប្រាក់រហូតដល់ ៤,០០០លានបាត (ឬ ១២៨ លានដុល្លារ) ក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-IF3cJ2hmNBXRHJODIK9uCZx9aUvqTUS0nMAQvholLUlG5dZYHTgllEL6RpggStaF_xGgyaSc9JicSRaNVlOQJzTM4UhTAtxU662QTmN4ao0YNrEIE4OBms6xLOkr60fex-ifZDGG88mIGZtxc25JIvOfPnWkqPHJ4CX6mbpyd5yjoFyRvdgMTklWis/s1200/photo_2026-06-08_09-24-52%20(3).jpg

អ្នកវិភាគមើលឃើញថា ជម្លោះបង្គាថៃ និងម៉ាឡេស៊ីនេះ នឹងមិនឈានទៅដល់ការប្តឹងផ្តល់គ្នានៅតុលាការអន្តរជាតិឡើយ ដោយសារយន្តការចរចាទ្វេភាគីកំពុងដំណើរការទៅមុខយ៉ាងរលូន ដែលគេរំពឹងថា នឹងបើកទីផ្សារឡើងវិញក្នុងពេលឆាប់ៗខាងមុខ។ វាជាការបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងជួយស្តារសេដ្ឋកិច្ចរបស់កសិករថៃ ជាពិសេស កសិករនៅភាគខាងត្បូង ព្រមទាំងរក្សាស្ថិរភាពការផ្គត់ផ្គង់ស្បៀងអាហារនៅប្រទេសម៉ាឡេស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhR-QxCoQHK4v0lzH7jtDTH6SoCaEhDN1vIWQ2RFuZTLms4g5NIVDzEk0Stnypg2gNaVGaAQwtS5K9lpNPJeWM_TxOMn1nbFUnF751oKbhLsNcFxYrTN2aXgBE8TdWG_RYRxMZU5Ns5TQER0bpHPH2_zoEMWBEVD_UhQApl5lixUFlfPPn08C-IvysEMQ/s1280/photo_2026-06-01_13-26-52%20(2).jpg

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះដំណោះស្រាយការទូតពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ? សូមបញ្ចេញមតិនៅខាងក្រោម!