Home តារាជាតិ តារាកំប្លែង ពាក់មី ឡើងចំនួនអ្នកតាមដានវិញបន្ទាប់ពីធ្លាក់ចុះប៉ុន្មានថ្ងៃ

តារាកំប្លែង ពាក់មី ឡើងចំនួនអ្នកតាមដានវិញបន្ទាប់ពីធ្លាក់ចុះប៉ុន្មានថ្ងៃ

97
0

បន្ទាប់ពីធ្លាក់ចុះអ្នកតាមដានយ៉ាងច្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីមានភាពចម្រូងចម្រាសមិនដល់១សប្តាហ៍ផងពេលនេះផេកផ្លូវការរបស់តារាកំប្លែង ពាក់មី បានកើនឡើងចំនួនអ្នកតាមដានពី ៣.៤M មក ៣.៥M វិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbcD8QWqoZDwU5EgBHIw3W480mls0EieUu-l3EdjPMJgDq0tWF916gufQjUGJJWmjaH4-QxXUvQgJdnznNPRMXO88NuvCU81d5tgHwrwAoguhH9_3XVGusNRYm_PHOul8flateG927VYdw_H8nLMPhesVxo4ZGBfBc3i4csAiqSdbHElP_wzBZ_Ft6Pg/s1440/image_2026-06-29_10-14-32.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាប៉ុន្មានថ្ងៃថ្មីៗនេះតារាកំប្លែង ពាក់មី បានរងនូវមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាកមហាជនបន្ទាប់ពីមានសកម្មភាពស្និទ្ធស្នាលជាមួយនឹង លក្ខិណា បង្កើតមាតិកាចេញពីរឿងខ្លួនឯង រួមទាំងដាក់ពាក្យបណ្តឹងទៅកាន់អ្នករិះគន់ម្នាក់រហូតដល់នារីនោះចេញមុខសូមទោសជាសាធារណៈនិងបាញ់ទឹកប្រាក់១០០០ដុល្លារទៅកាន់មន្ទីរពេទ្យអង្គរ។ ជុំវិញភាពចម្រូងចម្រាសនេះតារាកំប្លែងពាក់មី បានរងនូវការខកចិត្តនិងរិះគន់យ៉ាងច្រើនរហូតដល់មានយុទ្ធនាការ ឈប់តាមដានឬប្លុកផេករបស់លោកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHusGUvn7o3iePuqBrOVNZGsla5nv2GBDmXp4_oZeoVTWUTv1im0_PPJMPtmQ-4ggSVrGYDC0c5sndnQ7SQcfbA4t5FoSF0bjaPEbma-HZXFx5kfnUSr4fq2RCSoiRugsuTVBQaD4ahdl301xuXmHV54VjZVleJ-CTkqggldR75P8ZIHFGODzP9rVTKk/s1440/image_2026-06-29_10-14-32%20(2).png

មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីមានរឿងចម្រូងចម្រាសត្រឹមតែរយៈពេលខ្លីចំនួនអ្នកតាមដានរបស់តារាកំប្លែងពាក់មីនៅលើបណ្តាញសង្គមហ្វេកប៊ុកបានថយចុះពី ៣.៥ មក ៣.៤លាននាក់ ដែលធ្វើឱ្យលោកបាត់បង់អ្នកតាមដានឈានដល់100K។ ទោះបីជាមានការបាត់បង់អ្នកតាមដានតារាកំប្លែងរូបនេះបន្តបង្ហោះសកម្មភាពរបស់ខ្លួនធម្មតាទាំងវីដេអូ និងរូបភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXYnsoczsF6-0GGThBWkHmQTB_zQtktHDSXF3qU00YJGlYQb250U8IEhXHU8PjdxeRYEFR-2N6sYqTjJgqk6y9MDJgWm2Gcfw22jBEy83I4VsIesw3bynon1DKvUHPCIrcjvrYDwNohhkYWKsLe3pvrniTjXepkeH-qVOolr_C7kkJzJzc7BMgOtx7OQs/s1080/Untitled-1.jpg

យ៉ាងណាក៏ដោយបន្ទាប់ពីធ្លាក់ចុះចំនួនអ្នកតាមដានកាលពី២៩ ខែមិថុនា ឆ្នាំ២០២៦ ពេលនេះបណ្តាញសង្គមរបស់តារាកំប្លែង ពាក់មី បានកើនឡើងវិញហើយ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផេករបស់លោក ចែម ចាន់រ៉ា មានចំនួន៣.៥លាននាក់វិញ ដែលជាចំនួនដើមពីមុនរបស់លោកមុនពេលមានការធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIDdK8gLZwTBcNKRVtsAZa8qJMrLjfagkyUOGAuyOVJmReksyRL2eKpE90EsYPY-F_X4csahRowhtnS7PrF12aGBIVxbiG12bkGSg9envtuy9L7SjO9HDPWvCIwFf6CWE92DR3fJJL3kBUGfeQqS0_oCuRFKoZdqpNKKbpL29pGRJhHhHTsdXC2xc53c0/s1440/image_2026-06-29_10-14-31.png

អាចនិយាយបានថាតារាកំប្លែង ពាក់មី មានឥទ្ធិពលនៅលើបណ្តាញសង្គមយ៉ាងខ្លាំងទោះបីជាមានការមិនពេញចិត្តក្តីប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែរក្សាបានដដែលរហូតកើនឡើងចំនួនអ្នកតាមដានវិញក្នុងរយៈពេលខ្លី ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះហើយមិនមែនគ្រប់សិល្បករសុទ្ធតែអាចធ្វើបានលឿនយ៉ាងនេះនោះទេ៕